ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ បានស្លាប់ដោយសារឆក់ខ្សែភ្លើង ខណៈពេលដែលក្មេងរងគ្រោះកំពុងផ្លោះរបងផ្ទះគេ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី១៧ ខែតុលា នៅចំណុចផ្លូវ២៧១ផ្ទះលេខ១១៩ ក្រុមទី២ ភូមិ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះឆន មុនី អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅសំណង់១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមសាក្សីបាននិយាយប្រាប់សមត្ថកិច្ចថា នៅម៉ោងកើតហេតុគេបានឃើញក្មេងប្រុសរងគ្រោះស្លៀកខោខូវប៊យពាក់អាវពណ៌សខ្លួនប្រាណប្រឡាក់សុទ្ធតែភក់បានមកផ្លោះរបងចេញពីផ្ទះ(ចំណុចកើតហេតុ)ដោយដៃខាងឆ្វេងកាន់បង្គោលភ្លើងស្រវាឡើងបានពាក់កណ្តាលខ្លួនក៏ឆក់ខ្សែភ្លើងប្រកាច់ស្លាប់ភ្លាមៗដោយពុំមានអ្នកណាម្នាក់ហ៊ានជួយឡើយ ព្រោះខ្លាចឆក់ស្លាប់ដែរ។
បើតាមប្រភពពីលោកអនុសេនីយ៍ឯកម៉ៅ សាវឿន នាយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១បានអះអាងថា ក្មេងប្រុសខាងលើនេះពិតជាស្លាប់ដោយឆក់ខ្សែភ្លើងប្រាកដមែនហើយសមត្ថកិច្ចក៏ពុំទាន់សន្និដ្ឋានថា ក្មេងរងគ្រោះឡើងរបងផ្ទះគេមានបំណងអ្វីដែរ៕
Source: Kampuchea Thmey Daily
0 Comments