Ad Code

តុលាការ​មីយ៉ាន់ម៉ា​ដោះលែង​អ្នកកាសែត​ឲ្យ​នៅក្រៅ​ឃុំ​ក្នុងករណី​ញុះញង់



ចៅក្រម​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​សុក្រ​បាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ចំពោះ​អ្នកសារព័ត៌មាន​៣​នាក់​មកពី​កាសែត​ឯកជន​ធំ​បំផុត​របស់​ប្រទេស​នេះ​ដែល​ត្រូវបាន​ឃុំខ្លួន​ពីបទ​ញុះញង់​បន្ទាប់ពី​ការ​បោះពុម្ពផ្សាយ​អត្ថបទ​ ដែល​ចោទ​ជា​សំណួរ​អំពី​ការ​ចំណាយ​របស់​រដ្ឋាភិបាល។

អ្នកយកព័ត៌មាន​របស់​កា​សែត Eleven Media ឈ្មោះ Phyo Wai Win និង​អ្នកនិពន្ធ​ពីរ​នាក់​ឈ្មោះ Kyaw Zaw Lin និង Nayi Min ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១០​ខែតុលា​បន្ទាប់ពី​មាន​ពាក្យបណ្តឹង​ពី​រដ្ឋាភិបាល​តំបន់​ក្នុង​រដ្ឋធានី​ពាណិជ្ជកម្ម យ៉ាំង​ហ្គោ​ន។

​ការឃុំខ្លួន​របស់​ពួកគេ​ក្នុង​ពន្ធនាគារ Insein នៅ​ជាយក្រុង​នេះ​បានកត់សម្គាល់​ជា​បញ្ហា​ប្រឈម​ចុងក្រោយ​បំផុត​ចំពោះ​សេរីភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស​នេះ​ដែលជា​កន្លែង​អ្នកកាសែត​រាប់សិប​នាក់​ត្រូវបាន​ធ្វើទុក្ខបុកម្នេញ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។​

លោក Phyo Wai Win បាន​ថ្លែង​នៅពេល​លោក​ដើរ​ចេញពី​បន្ទប់​សវនាការ​ថា “​ក្នុងនាម​ជា​អ្នកយកព័ត៌មាន​ម្នាក់ ខ្ញុំ​បាន​សរសេរ​អត្ថបទ​របស់ខ្ញុំ​ដោយ​ផ្អែកលើ​ព័ត៌មាន​ពិត​”​។
​សវនាការ​បន្ទាប់​ត្រូវ​បានគ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​៩​ខែវិច្ឆិកា​។​

ដោយ​ពន្យល់​ពី​កា​រស​ម្រេ​ចិត្ត​របស់​លោកស្រី​ក្នុងការ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ ចៅក្រម Tin War War Thein បាន​ប្រាប់​តុលាការ​ថា អ្នកកាសែត​ទាំងនេះ​មិនបាន​បង្ក​ជា​ហានិភ័យ​ទេ​។

លោកស្រី​បាន​និយាយថា “​ការផ្តន្ទាទោស​ចំពោះ​ផ្នែក​នេះ​គឺ​មិនមែនជា​ការជាប់​ពន្ធនាគា​រ​អស់​មួយជីវិត​ទេ​ប៉ុន្តែ​មាន​រយៈពេល​ពីរ​ឆ្នាំ​ហើយ​ជនជាប់ចោទ​កំពុងធ្វើការ​នៅក្នុង​កាសែត​មួយ​ដែលមាន​មូលដ្ឋាន​នៅ​តំបន់ Tamwe ដូច្នេះ​ពួកគេ​គ្មាន​មូលហេតុ​ដើម្បី​រត់គេច​ទេ​”​។​

អ្នក​ទាំងបី​កំពុង​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ក្រោម​មាត្រា​៥០៥(b)​នៃ​ក្រមព្រហ្មទណ្ឌ​សម័យ​អាណានិគម​របស់​ប្រទេស​នេះ​ដែល​បាន​ហាមឃាត់​ការបោះ​ពុ​ម្ភ​ផ្សាយ​ព័ត៌មាន​ដែល​អាច​បង្ក​ឲ្យ​មានការ​ភ័យខ្លាច​ឬ​ព្រួយបារម្ភ​ឬ​រំខាន​ដល់​ភាពស្ងប់ស្ងាត់​ជា​សាធារណៈ​។​

គួរ​បញ្ជាក់​ថា ប៉ុន្មាន​ថ្ងៃមុន​ការ​ចាប់ខ្លួន​, ពួកគេ​បាន​បោះពុម្ពផ្សាយ​រឿង​មួយ​ ដោយ​រួមបញ្ចូល​ទាំង​សម្រង់​សម្តី​ពី​សមាជិកសភា​ផងដែរ​ដែល​ចោទសួរ​អំពី​ការប្រើប្រាស់​ថវិកា​របស់​ទីក្រុង​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu