Ad Code

គ្រាប់បែក​ត្រូវបាន​បញ្ជូនទៅ​ឲ្យ​ ខណៈ​លោក De Niro និង​លោក Biden ជា​គោលដៅ​ចុងក្រោយ​ក្នុងចំណោម​អ្នក​រិះគន់​លោក Trump



តារា​ហូលីវូដ​លោក Robert De Niro និង​អតីត​អនុ​ប្រធានាធិបតី​អាមេរិក​លោក Joe Biden គឺជា​គោលដៅ​ចុងក្រោយ​បំផុត​របស់​ឧបករណ៍​ចំនួន​១០ ​និង​គ្រាប់បែក​បំពង់​ដែល​ផ្ញើ​ទៅ​ឲ្យ​គូប្រជែង​របស់លោក Donald Trump។

មន្ត្រី​រាប់រយ​នាក់​មកពី FBI, សេវា​សម្ងាត់​អាមេរិក​និង​ភ្នាក់ងារ​ផ្សេងទៀត​កំពុង​ស្វែងរក​ទាំងថ្ងៃទាំងយប់​ស​ម្រា​ប់​អ្នក​នៅ​ពីក្រោយ​កញ្ចប់​សង្ស័យ​ចំនួន​១០​ដែល​អ្នកនយោបាយ​នៅ​គ្រប់ទិសទី​បាន​ចាត់​ទុក​ថា​ជា “​អំពើ​ភេរវកម្ម​”​។​

ចាប់តាំងពី​ថ្ងៃ​ចន្ទ​មក គ្រាប់បែក​ធ្វើ​ដោយ​ដៃ​និង​ឧបករណ៍​សង្ស័យថា​ជា​គ្រឿងផ្ទុះ​ផ្សេងទៀត​ត្រូវបាន​ផ្ញើ​ទៅ​ឲ្យ​លោក Barack Obama, លោកស្រី Hillary Clinton, ទូរទស្សន៍ CNN, មហាសេដ្ឋី George Soros និង​បុគ្គល​ដទៃទៀត​ដែល​អ្នកគាំទ្រ​លោក​ប្រធានាធិបតី Donald Trump ស្អប់​។​

កញ្ចប់​ទាំងនេះ​ត្រូវបាន​ស្ទាក់ចាប់​នៅ New York, Maryland, Florida, Delaware និង Los Angeles​។​
​លោក William Sweeney ជំនួយការ​នាយក FBI បាន​និយាយថា “​វា​នៅតែ​អាចទៅរួច​ដែលថា កញ្ចប់​បន្ថែមទៀត​អាច​ត្រូវបាន​បញ្ជូន​ឬ​ផ្ញើ​ទៅ​”​។ លោក​អះអាងថា កញ្ចប់​មួយចំនួន​ត្រូវបាន​បញ្ជូន​តាមរយៈ​ប្រព័ន្ធ​ប្រៃសណីយ៍​របស់​អាមេរិក​។​

រហូតមកដល់​ពេលនេះ ពុំមាន​នរណាម្នាក់​រង​របួស​ទេ​ប៉ុន្តែ​ការប៉ុនប៉ង​បំផ្ទុះ​គ្រាប់បែក​នេះ​បាន​បង្ក​ឲ្យ​មាន​ភាពភ័យខ្លាច​និង​បង្កើន​ភាព​តានតឹង​។​

កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ប៉ូលិស​ក្រុង​ញូវយ៉ក​បាន​បញ្ជូន​ក្រុម​ដោះ​គ្រាប់បែក​ទៅ​ស៊ើបអង្កេត​កញ្ចប់​ចំនួន​ពីរ​នៅ​មជ្ឈមណ្ឌល Time Warner ដែល​នៅ​ទីនោះ ការិយាល័យ​របស់​ទូរ​ទស្សន៍ CNN ប្រចាំ​ទីក្រុង​ញូវយ៉ក​ត្រូវបាន​ជម្លៀសចេញ​មុនពេល​គ្រាប់បែក​បំពង់​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​បន្ទប់​សំបុត្រ​។​

ក្រោយមក​ប៉ូលិស​បានចេញ​ផ្សាយ​ព័ត៌មាន​ច្បាស់លាស់​ហើយ​និយាយថា អគារ​នេះ​ត្រូវបាន​បើក​ឡើងវិញ​៕ AFP


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu