ព្រះសីហនុ ៖ ស្ត្រីម្នាក់ដោយសារតែខឹងប្តី ផឹក ស៊ីស្រវឹង ពូកែរករឿងពេក ក៏បាន ទាញកាំបិត ចិតបន្លែ ចាក់ ត្រូវចុងដង្ហើម របួសធ្ងន់បណ្តាលឲ្យរបួសធ្ងន់ ហើយក៏ត្រូវសមត្ថកិច្ចប៉ូលិស ចាប់ខ្លួនភ្លាមៗផងដែរ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង២១និង៤០នាទី ថ្ងៃទី២៣ ខែតុលាឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះជួលមួយ កន្លែង ស្ថិតក្នុង ភូមិស្មាច់ដែង ឃុំរាម ស្រកព្រៃនប់ ខេត្តព្រះសីហនុ។
ជនជាប់សង្ស័យមានឈ្មោះ ហឿន សុធា ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្ន ផ្ទះជួល ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរ កម្មកររោងចក្រ។ ចំណែកជនរងគ្រោះជាប្តីមានឈ្មោះវ៉ា ចាន់ធារិទ្ធ អាយុ២៥ឆ្នាំ មានទីលំនៅដូចគ្នា និង ធ្វើកម្មករដូចគ្នា។ ពាក់ព័ន្ធអំពើហិង្សា ខាងលើបើតាម សាក្សីអ្នកជិតខាង រស់នៅក្បែរៗ កន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះ នឹង ជន សង្ស័យជាប្រពន្ធខាងលើនេះ អ្នកទាំង០២ តែងតែឈ្លោះប្រហែកវាយ តប់គ្នា ស្ទើររាល់ថ្ងៃ មិនសូវខាន នោះទេ ជាពិសេស ពេលប្តីជាជនរងគ្រោះផឹកស្រាស្រវឹង ហើយការឈ្លោះគ្នា គឺភាគច្រើន ផ្តើមចេញ ពីរភ្លើងប្រច័ណ្ឌ។
ស្ត្រីជាប់សង្ស័យ ជាប្រពន្ធ ក្នុងពេលចាប់ខ្លួន បានធ្វើការបញ្ជាក់ថា ខ្លូនមិនមានបំណងចាក់ប្តីនោះទេ គឺខ្លួនគ្រាន់តែយកកាំបិតមកកាន់ក្នុងគោលបំណង គំរាមប្តីប៉ុណ្ណោះ ប៉ុន្តែសំណាងអាក្រក់ ក៏ត្រូវចាប់ចំដើមទ្រូងប្តី ខណៈពេលប្រតាយប្រតប់គ្នា បណ្តាលឲ្យមានរបួសធ្ងន់បែបនេះតែម្តងទៅ។
បច្ចុប្បន្ន ជនរងគ្រោះជាប្តី កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ ចំណែកឯ ជនជាប់សង្ស័យជាប្រពន្ធ ត្រូវបានសមត្ថកិច្ច ចាត់ការដោះស្រាយតាមនីតីវិធីផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments