Ad Code

កោះ​តៃវ៉ាន់​អញ្ជើញសម្តេច​ប៉ាប Francis មក​ធ្វើ​ទស្សនកិច្ច​ បន្ទាប់ពី​កិច្ចព្រមព្រៀង​ដ៏​សំខាន់​រវាង​ចិន​និង​បុរី​វ៉ា​ទី​កង់



លោកស្រី​ប្រធានាធិបតី Tsai Ing-wen បាន​និយាយថា កោះ​តៃវ៉ាន់​បាន​អញ្ជើញសម្តេច​ប៉ាប Francis ឲ្យ​ធ្វើ​ទស្សនកិច្ច​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ ​បន្ទាប់ពី​បុរី​វ៉ា​ទី​កង់​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ដ៏​សំខាន់​មួយ​ស្តីពី​ការតែងតាំង​សង្ឃរាជ​ជាមួយ​ប្រទេស​ចិន​ដែល​អះអាង​ថា កោះ​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​មួយ​នេះ​គឺជា​របស់ខ្លួន។

​កិច្ចព្រមព្រៀង​កាលពី​ខែ​មុន​មួយ​នេះ​បានផ្តល់​ឲ្យ​រដ្ឋាភិបាល​ក្រុង​រ៉ូម​ដែលជា​សម្ព័ន្ធមិត្ត​ការទូត​ចុងក្រោយ​របស់​តៃវ៉ាន់​នៅ​អឺរ៉ុប​នូវ​ការនិយាយ​យូរអង្វែង​លើ​ការតែងតាំង​បែបនេះ​បើទោះបីជា​ភាគី​ទាំងពីរ​ហៅ​វា​ថា “​បណ្តោះអាសន្ន​” ហើយ​ប្រភព​បាន​និយាយថា បញ្ហាសំខាន់ៗ​មួយចំនួន​នៅតែ​មិនអាច​ដោះស្រាយបាន​ក៏ដោយ​។​

ការិយាល័យ​របស់លោក​ស្រី Tsai បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា អនុ​ប្រធានាធិបតី​តៃវ៉ាន់ Chen Chien-jen បាន​ជួប​សម្តេច​ប៉ាប Francis កាលពី​ថ្ងៃអាទិត្យ​ហើយ​បាន​អញ្ជើញលោក​ឲ្យ​ធ្វើ​ទស្សនកិច្ច​។ ការិយាល័យ​នេះ​បាន​បន្ថែមថា សម្តេច​ប៉ាប​បាន​ឆ្លើយតប​ថា លោក​នឹង​អធិស្ឋាន​សម្រាប់​កោះ​តៃវ៉ាន់​ប៉ុន្តែ​មិនបាន​ផ្តល់​កាលបរិច្ឆេទ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ដែល​បានស្នើ​ឡើង​នេះ​ទេ​។​

សេចក្តីថ្លែងការណ៍​បាន​បន្ថែមថា លោក Chen បាន​គូសបញ្ជាក់​ពី​លក្ខណៈ​បណ្តោះអាសន្ន​នៃ​កិច្ចព្រមព្រៀង​រវាង​បុរី​វ៉ា​ទី​កង់​និង​ប្រទេស​ចិន​ដោយ​និយាយថា​វា​មិន​ពាក់ព័ន្ធ​នឹង “​ធាតុ​ការទូត​” ឬ​ប៉ះពាល់​ដល់​មិត្តភាព​រវាង​កោះ​តៃវ៉ាន់​និង​បុរី​វ៉ា​ទី​កង់​ទេ​។ លោក Chen បាន​និយាយថា “​យើង​សូម​អំពាវនាវ​ដល់​អ្នក​រាល់គ្នា​កុំ​បកស្រាយ​ហួសហេតុ​និង​ព្រួយបារម្ភ​អំពី​កិច្ចព្រមព្រៀង​នេះ​”​។​

ទោះបីជា​បុរី​វ៉ា​ទី​កង់​និយាយថា កិច្ចព្រមព្រៀង​ថ្ងៃទី​២២​ខែកញ្ញា​របស់ខ្លួន​មិនមែនជា​រឿង​នយោបាយ​ក៏ដោយ​ប៉ុន្តែ​មន្ត្រី​តៃវ៉ាន់​ខ្លះ​បារម្ភ​ថា វា​អាចជា​ការចាប់ផ្តើម​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​ក្រុង​ប៉េកាំង​ហើយ​បេសកជន​បុរី​វ៉ា​ទី​កង់​ប្រចាំ​កោះ​តៃវ៉ាន់​បាន​និយាយថា ប្រទេស​ចិន​ចង់​ធ្វើ​ឲ្យ​កោះ​នេះ​មិនមាន​ការជាប់​ពាក់ព័ន្ធ​។​

ក្រុង​តៃប៉ិ​តែងតែ​ចោទប្រកាន់​ប្រទេស​ចិន​ថា​បាន​ប្រើប្រាស់​អំណាច​ផ្នែក​ការទូត​និង​ការគំរាមកំហែង​ដើម្បី​ដណ្តើមយក​សម្ព័ន្ធមិត្តរ​បស់​ខ្លួន​ប៉ុន្តែ​ការចោទប្រកាន់​នេះ​ត្រូវបាន​ក្រុង​ប៉េកាំង​បដិសេធ​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu