Ad Code

ព្រះអង្គម្ចាស់ Harry ធ្វើដំណើរ​តែ​អង្គឯង​ ខណៈ​ព្រះ​នាង​មាន​ផ្ទៃពោះ​ត្រូវ​សម្រាក



កាលពី​ថ្ងៃ​ចន្ទ ព្រះអង្គម្ចាស់ Harry បាន​ទៅសួរសុខទុក្ខ​សហគមន៍​ជនជាតិដើម​មួយ​នៅលើ​កោះ Fraser ដែល​បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ខណៈដែល​អគ្គ​មហេសី Meghan ដែលមាន​ផ្ទៃពោះ​បាន​សម្រាក​ពី​ព្រះរាជកិច្ច​ផ្លូវការ​អំឡុង​ដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី​របស់​ក្សត្រ​ទាំងពីរ​។​

ក្សត្រ​ទាំងពីរ​បានធ្វើ​ដំណើរ​ទៅ​ទីក្រុង Sydney, Melbourne និង Dubbo ចាប់តាំងពី​ទៅដល់​ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃ​ចន្ទ​មុន​មក​ដោយបាន​ទាក់ទាញ​អ្នកគាំទ្រ​រាប់ពាន់នាក់​មកកាន់​ព្រឹត្តិការណ៍​របស់​ពួកគេ​។​

ដំណើរ​ទៅកាន់​កោះ Fraser នៅ​ឆ្នេរសមុទ្រ​រដ្ឋ Queensland គឺមាន​ភាពខុសប្លែក​ដោយ​សារ​តែ​ព្រះអង្គម្ចាស់​ត្រូវបាន​ស្វាគមន៍​ដោយ​ពិធី​ប្រពៃណី​ជនជាតិដើម​ភាគតិច​មកពី​សហគម​ន៍ Butchulla នៅ​មាត់បឹង McKenzie ។​

នៅពេល​ក្រោយមក ព្រះអង្គ Harry បាន​យាង​ដើរ​ដោយ​ជើង​ទទេ​រលើ​ខ្សាច់​ពណ៌​.​ស​ដ៏​រលោង​នៃ​បឹង​នេះ​ដែលជា​ប្រភព​នៃ​ទឹក​ផឹក​សម្រាប់​ប្រជាជន Butchulla ហើយ​បាន​យក​ទឹក​ស្រពព្រះភ័ក្ត្រ​របស់​ទ្រង់​។​

Fraser គឺជា​កោះ​ឆ្នេរ​ខ្សាច់​ធំ​បំផុត​របស់​ពិភពលោក​ហើយ​ព្រះអង្គ​នឹង​បង្ហាញ​បន្ទះ​មួយ​ដើម្បី​ឧទ្ទិស​តំបន់​ព្រៃឈើ​មួយ​នេះ​ដល់​គម្រោង​អភិរក្ស​ទំនៀមទម្លាប់​របស់​ព្រះមហាក្សត្រ​។​

ក្រោយមក ព្រះអង្គ​នឹង​ជួប​ជាមួយ​វេជ្ជបណ្ឌិត​ទីក្រុង Hervey Bay ចំនួន​ពីរ​នាក់​ដែល​ត្រូវបាន​ស្គាល់​ដោយសារតែ​បំពេញ​បំណង​ចុងក្រោយ​របស់​ស្ត្រី​ស្លាប់​ម្នាក់​ដោយ​នាំ​នាង​ទៅ​ឆ្នេរសមុទ្រ​។​

រូបថត​របស់​គ្រូពេទ្យ​ម្នាក់​នៅក្បែរ​ហ្វ្រ​ង់​ការដែល​បែរមុខ​ទៅ​មហាសមុទ្រ​ត្រូវបាន​គេ​បង្ហោះ​នៅលើ Facebook កាលពី​ឆ្នាំមុន​ហើយ​បាន​បង្ក​ភាពល្បីល្បាញ​នៅ​ជុំវិញ​ពិភពលោក​។​
​ក្សត្រ​ទាំងពីរ​បានមក​ដល់រ​ដ្ឋ Queensland តាម​យន្តហោះ​មុនពេល​ធ្វើដំណើរ​ទៅ​កោះដាច់​ដោយឡែក​ពីគ្នា​។​

គួរ​បញ្ជាក់ថា អ្នក​ទាំងពីរ​នឹងត្រូវ​ធ្វើដំណើរ​ព្រះរាជទស្សនកិច្ច​នៅ Fiji និង Tonga បន្ទាប់ពី​កោះ Fraser៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu