ភ្នំពេញ ៖ កម្មវិធីជប់លៀងស្រាបៀរអន្តរជាតិដ៏ធំបំផុតរបស់ Oktoberfest កម្ពុជាបានត្រលប់មកវិញហើយ ដែលរៀបចំឡើងដោយសមាគមសភាពាណិជ្ជកម្មអាឡឺម៉ង់គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០១៨នៅទីក្រុងកោះពេជ្រ (Diamond Island)ជាមួយនឹងអគារ A ដែលមានទំហំ ១២០០ ម៉ែត្រការ៉េ ជាទីតាំងកណ្តាលដើម្បីរីករាយជាមួយនឹងបទភ្លេង សម្រាប់ច្រៀងរាំកម្សាន្ត ក៏ដូចជាបទភ្លេង Rockn’ Roll ដោយក្រុមតន្ត្រីអាឡឺម៉ង់ Gaudiblosn និងតន្ត្រីករកំពូលៗដទៃទៀត។
លោក Tassilo Brinzer ដែលជាប្រធាននៃសមាគមសភាពាណិជ្ជកម្មអាឡឺម៉ង់បានមានប្រសាសន៍ថា «ជាមួយនឹងការរៀបចំព្រឹត្តិការណ៍នេះដោយសមាគមសភាពាណិជ្ជកម្មអាឡឺម៉ង់ប្រចាំប្រទេសកម្ពុជា (ADW) និងត្រូវបានគាំទ្រដោយក្រុមហ៊ុន Eurocham កម្ពុជា កម្មវិធី Oktoberfest បានក្លាយជាព្រឹត្តិការណ៍សង្គមប្រចាំឆ្នាំដ៏ធំបំផុតមួយនៅព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេល ១០ឆ្នាំចុងក្រោយនេះ »។
លោកបន្តថា «Oktoberfest គឺជាព្រឹត្តិការណ៍វប្បធម៌តែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលជាកន្លែងប្រមូលផ្ដុំទៅដោយ តន្ត្រី អាហារអាឡឺម៉ង់ និងជម្រើសដ៏ពិសេសនៃភេសជ្ជៈសម្រាប់ភាពរីករាយនាចុងសប្តាហ៍»។
អ្នកចូលរួមជាង ២៥០០ នាក់របស់កម្មវិធីនេះ នឹងរីករាយជាមួយជម្រើស ដូចជាស្រាបៀររបស់អាល្លឺម៉ង់ និងកម្ពុជា ក៏ដូចជាមុខម្ហូបនិងស្រាបៀរបែបអន្តរជាតិ។ ក្រៅពីស្រាបៀរអង្គរដែលជាស្រាបៀរឈានមុខគេរបស់ប្រទេសកម្ពុជា Hofbrau របស់ប្រទេសអាឡឺម៉ង់ Hops សិប្បកម្មស្រាបៀរអាល្លឺម៉ង់នៅភ្នំពេញ San Miguel និងCarlsberg នឹងមានផ្ដល់ជូនសម្រាប់ភ្លក្សនៅក្នុងកម្មវិធីនេះ ក៏ដូចជាស្រាបៀរមួយកែវក្នុងចំណោមស្រាបៀរចំណុះ ១ លីត្រ «Maßbier» ដ៏ល្បីល្បាញ។ ក្រៅពីមុខម្ហូប ជ្រូកដុត មាន់អាំងពាក់កណ្តាល ក្រុមហ៊ុន DanMeats និង Hops ក៏មានផ្ដល់ជូននូវម្ហូបអាហារអាស៊ីពិសេសៗ និងអាហារផ្សេងៗទៀតដូចជា សាច់ក្រក Bavarian ជាដើម។
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា លោកវេជ្ជបណ្ឌិត Ingo Karsten នឹងធ្វើការបើកកម្មវិធី Oktoberfest ជាផ្លូវការលើកទី ១០ នៅកម្ពុជានៅថ្ងៃទី ២៦ វេលាម៉ោង ១៨និង៣០នាទី។
ទាំងស្រាបៀរក្នុងស្រុក និងស្រាបៀរនាំចូល តន្ត្រី rockn'roll និងតន្ត្រីប្រពៃណីរបស់ Bavarian អាហារអាឡឺម៉ង់និងការកម្សាន្តផ្ទាល់នឹងធ្វើឲ្យកម្មវិធី Oktoberfest កម្ពុជាឆ្នាំ ២០១៨ នៅចុងសប្ដាហ៍ក្លាយជាពិធីជប់លៀងដ៏ធំបំផុតប្រចាំឆ្នាំ៕
Source: Kampuchea Thmey Daily
0 Comments