Ad Code

កាណុង​ធំ​របស់ Huawei ស្មា​ត​ហ្វូ​ន​ត្រកូល Mate រឹតតែ​ឈានមុខ កាលី​ប​លើ ដឹង​តែ​កក្រើក​ទីផ្សារ​ទៀតហើយ​!



ភ្នំពេញ ៖ ក្រុមហ៊ុន Huawei បាន​បញ្ចេញ​កាណុង​ធំ​មួយទៀត​សម្រាប់​ចុងឆ្នាំ 2018 កាលពី​យប់​ថ្ងៃទី 16 តុលា នៅ​ទីក្រុង​ឡុង ជាមួយ​ការសម្ពោធ​កំពូល​ស្មា​ត​ហ្វូ​ន​ត្រកូល Mate ជំនាន់​ថ្មី Mate 20 និង Mate 20 Pro ដែលជា​កំពូល​ស្មា​ត​ហ្វូ​ន​ឆ្លាត​វៃ​ជាង កាលី​ប​ជាង អស្ចារ្យ​ជាង និង​មានគំនិត​ច្នៃប្រឌិត​ខ្ពស់ជាង​កំពូល​ស្មា​ត​ហ្វូ​ន​ដទៃទៀត​ដែល​អ្នកប្រើប្រាស់​នឹង​ទទួលបាន​បទពិសោធន៍​ថ្មី​បំផុត​មិន​ធ្លាប់មាន​។​

ត្រកូល Mate ជំនាន់​ថ្មី​នេះ មាន​ភាព​លេចធ្លោ​ខ្លាំង និង​មាន​លក្ខ​ណៈ​ស​ម្ប​តិ្ត​ពិសេសៗ​ជាច្រើន ដែល​អ្នកប្រើប្រាស់​ដឹង​តែ​ពេញចិត្ត​ខ្លាំង និង​លង់​ស្នេហ៍​តែម្តង​។

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Huawei ផ្នែក Consumer Business Group លោក Richard Yu បាន​លើកឡើងថា “ ស្មា​ត​ហ្វូ​ន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ស្វែងយល់​ពី​ពិភព​ឌីជីថល​។ ត្រកូល Mate 20 របស់​យើង រចនា​ឡើង​ដើម្បី​ឲ្យ​ក្លាយជា​ស្មា​ត​ហ្វូ​ន​ល្អ​បំផុត​សម្រាប់​អ្នកប្រើប្រាស់ បំពេញ​តម្រូវការ​បាន​កាន់តែច្រើន​ជាង​មុន ឆ្លាត​វៃ​ជាង អស្ចារ្យ​ជាង ជាមួយ​ថាមពល​ថ្ម​ខ្លាំង និង​ដំណើរការ​ដោយ​កាមេរ៉ា​ពិសេស​ឥតខ្ចោះ​បំផុត​មិន​ធ្លាប់មាន​។​” កំពូល​កា​មេ​រា​បី​គ្រាប់​របស់ Leica បំពាក់​លើ Mate 20 និង Mate 20 Pro អាច​ថតរូប Ultra-Wide Angle Lens បាន​ម៉ា​អ៊ែ​ម ដោយ​ប្រើ 16mm Leica Ultra-Wide Angle Lens ដែល​អាច​ថតរូប​បាន​ផ្ទៃ​កាន់តែ​ធំ​ជាង​មុន ថត​បាន​លម្អិត ហើយ​ច្បាស់ និង​សមត្ថភាព​ថត​ជាប់​សូម្បីតែ​វត្ថុ​តូចៗ​ក្នុង​ផ្ទៃ​រូបភាព ដែលមាន​ចម្ងាយ​ចាប់ពី 2.5cm ពី lens របស់​កាមេរ៉ា​។ មុខងារ​ថត​ដ៏​ឆ្លាត​វៃ​នៃ​បច្ចេកវិទ្យា Master AI ឈានមុខ របស់​កំពូល​ស្មា​ត​ហ្វូ​ន​ទាំងពីរ​នេះ អាច​ស្គាល់​ប្លង់​រូបភាព ជម្រើស Background​ដ៏​សម្បូរ​បែប ផ្លាស់ប្តូរ​ពណ៌ ថតរូប​បានល្អ​ជាង​ស្មា​ត​ហ្វូ​ន​ដទៃ​ដាច់​តែម្តង​។ មិនតែប៉ុណ្ណោះ សម្រាប់ Lens របស់​កំពូល​ស្មា​ត​ហ្វូ​ន​ទាំងពីរ​នេះ ក៏មាន​មុខងារ 5x optical zoom ទៀតផង​។ ចំពោះ​ការថត​វី​ឌី​អូ​វិញ កំពូល​កាមេរ៉ា​នេះ មានមុខ​ងារ AI filmmaking ដែល​អាច​ថត​បែប Cinematic មាន​ជម្រើស​ច្រើន​ពណ៌ និង​ទម្រង់ ជាពិសេស​ថត​វី​ឌី​អូ​បាន​កម្រិត 4K និង Super Slow Motion​។​បន្ទះ​ឈី​ប Kirin 980 ជា SoC ដំបូង​គេ​បង្អស់​របស់​ពិភពលោក ប្រើ Cortex-A76-based cores ដែល​ធ្វើ​ឲ្យ​កំពូល​ស្មា​ត ហ្វូ​ន​នេះ ក្លាយជា​អធិរាជ​ល្បឿន ដំណើរការ​លឿន​គ្រាន់​គូ​ប្រៀប មិន​រំអា​ករ​អួល​និង​សន្សំសំចៃ​ថ្ម​បាន​កាន់តែច្រើន។​

Mate 20 មាន​ថាមពល​ថ្ម 4000mAh រីឯ Mate 20 Pro 4200mAh ដែល​ធ្វើ​ឲ្យ​អ្នក​លែង​បារម្ភ​បញ្ហា​ទូរស័ព្ទ​អស់​ថ្ម​ទៀត ហើយ​។ អ្នក​អាច​ប្រើ​បាន​ពេញ​មួយថ្ងៃ ឬ​រហូតដល់​មួយថ្ងៃ​កន្លះ ដោយ​មិនចាំបាច់​សាក​។ បច្ចេកវិទ្យា HUAWEI 40W Super Charge អាច​សាក​ថ្ម​បាន​លឿន ដែល​អ្នក​ចំណាយពេល​សាក​ត្រឹមតែ 30 នាទី​ប៉ុណ្ណោះ ថាមពល​ថ្ម​មាន​រហូតដល់ 70%​។ អីចឹង​នូវ​បារម្ភ​រឿង​សាក​ថ្ម​យូរ ប្រើ​ឆាប់​អស់​អី​ទៀត​ហ៎​! ឡួ​យ​អស់​ស្ទះ​! ត្រកូល Mate 20 Pro បំពាក់​ដោយ Wireless charging solution លឿន​ជាងគេ​បង្អស់ និង Wireless Reverse Charge ដែល​អ្នក​អាច​ប្រើ​កំពូល​ស្មា​ត​ហ្វូ​ន​នេះ​ជំនួស Power Bank បាន​នៅពេល​ទូរស័ព្ទ​ម៉ាក​ផ្សេង​ដែល​ប្រើ Wireless charger អស់​ថ្ម​។​

ត្រកូល Mate ជំនាន់​ថ្មី​នេះ មាន​រូបរាង​និង​ការ​រចនា​ល្អឥតខ្ចោះ អេក្រង់​ពេញ​តួ ប្រភេទ​កោង​កប់​គែម ភ្លឺរលោង គួរ​ឲ្យ​ទាក់ទាញ ខាងមុខ និង​ខាងក្រោយ​ការពារ ដោយ​កញ្ចក់​រឹងមាំ​ស្វិត មិន​ងាយ​បែក និង​អាច​កាត់បន្ថយ​ស្នាម​ម្រាមដៃ​។​Huawei Mate 20 មាន​អេក្រង់​ដែលមាន​សមត្ថភាព បង្ហាញ​រូបភាព​កម្រិត Full HD+ LCD ជាមួយនឹង​ពណ៌​ដិត​ច្បាស់​។ ចំណែកឯ Mate 20 Pro វិញ មាន​អេក្រង់ OLED ផ្ដល់​ពណ៌​ឌិ​ត​ជាង​។ Mate 20 មាន​សេន​ស័​រ​ស្កេ​ន​ក្រយៅដៃ នៅ​ផ្នែក​ខាងក្រោម​កាមេរ៉ា ដែល​អាច​ដោះ​សោរ បាន​រហ័ស​បំផុត រីឯ Mate 20 Pro មានមុខ​ងារ​ដោះ​សោរ នៅលើ​ផ្ទៃ​អេក្រង់​ខាងមុខ ដែល​បង្កប់​នៅលើ​អេក្រង់​ផ្ទាល់ ស្គាល់​ម្រាមដៃ​បាន​រហ័ស និង​មាន​សុវត្ថិភាព​។​

កំពូល​ស្មា​ត​ហ្វូ​ន​ទាំងពីរ​នេះ​មាន​ជម្រើស​ច្រើន​ពណ៌ ពណ៌​កាលី​ប​ទាន់សម័យ គឺ បៃតង ខៀវ ខ្មៅ និង Twilight ដែលមាន​ពីរ​ពណ៌​បញ្ចូល​គ្នា​តែមួយ​ដែល​ប្រែ​ពណ៌​ទៅតាម ពន្លឺ​នៅ​ជុំវិញ ។ តាម​ដំណឹង​ពី​ខាង​ក្រុមហ៊ុន​នៅ​កម្ពុជា​នឹង​បើ​កកុ​ម្ម៉​ង់​ទុក​មុន​ឆាប់ៗ​ជាមួយនឹង​តម្លៃ​ធូរ​ថ្លៃ​ជាង​ប្រទេសជិតខាង ជាមួយនឹង​កាដូ​ប្លែកៗ​ល្អៗ ដែល​នឹង​ចេញលក់​នៅលើ​ទីផ្សារ នៅ​ដើមខែ​វិច្ឆិកា​ខាងមុខ​។ តោះ​មើល​វិ​ដេ​អូ​សង្ខេបៗ អំពី​ពិធី​សម្ភោ​ធ​ពី​ទីក្រុង​ឡុង​កាលពី​ថ្ងៃទី ១៦ តុលា ទាំងអស់គ្នា​
[youtube url="video_url" width="500" height="300"]
​វិ​ដេ​អូ​លក្ខ​ណះ​ពិសេសៗ និង​ស្ប​ត់​ពាណិជ្ជកម្ម #Matet20Series

[youtube url="video_url" width="500" height="300"]
[youtube url="video_url" width="500" height="300"]
[youtube url="video_url" width="500" height="300"]





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu