Ad Code

ទ្រូម៉ាន់នី​ ប្រកាស​ចែក​សំបុត្រ​កុន ​និង​iPhone XS នៅ​AEON2 ចុង​សប្តាហ៍​នេះ



ភ្នំពេញ ៖ ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី គ្រោង​ធ្វើការ​សម្ពោធ​បញ្ជរ​ថ្មី​របស់ខ្លួន​មួយទៀត នៅក្នុង​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល​សែន​សុខ ជា​ផ្លូវការ​ពីថ្ងៃ​ទី ១៩ ដល់ ២១ តុលា ខាងមុខនេះ ព្រមជាមួយ​ការចែក​សំបុត្រ​កុន 2D/3D របស់​រោងភាពយន្ត Major Cineplex ដោយ​ឥតគិតថ្លៃ​ផងដែរ​។

លោក ឈន់ សកល នាយក​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី បាន​បង្ហើប​ថា ​៖ «​មិន​ត្រឹមតែ​ចែក​សំបុត្រ​កុន​ឥតគិតថ្លៃ​នោះទេ ក្រុមហ៊ុន​ក៏​ផ្តល់​ការចាប់​រង្វាន់​ជា​ទូរ​ស័ព្ទ​ស្មា​ត​ហ្វូ​ន ម៉ូ​ឌែ​ល iPhone XS រួមជាមួយ​រង្វាន់​ជាច្រើន​ទៀត ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៩ ដល់​២១ ខែតុលា ឆ្នាំ​២០១៨ ដោយ​អតិថិជន​គ្រាន់តែ​ទៅកាន់​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល​សែន​សុខ ហើយ​ស្វែងរក​បញ្ជរ​ទ្រូ​ម៉ាន់​នី​ដើម្បី​ប​ញ្ជូ​ល​ទឹកប្រាក់​ចូលទៅក្នុង​គណនី​ទ្រូ​ម៉ាន់​នី​ក្នុង​ទូរស័ព្ទដៃ​ជាការ​ស្រេច​។​»

បញ្ជរ​ទ្រូ​ម៉ាន់​នី មាន​ទីតាំងនៅ​ជាន់​ផ្ទាល់​ដី បញ្ជរ​លេខ T022 ហើយ​លោកអ្នក​ក៏​អាច​ស្វែងរក​តាមរយៈ​ផែនទី LED របស់​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ​ផងដែរ។ នេះ​ជាការ​ផ្តល់ជូន​បន្ថែម​នូវ​សេវា​ដក​ដាក់​លុយ ចាយលុយ បង់​វិក្កយបត្រ ​និង​សេវាកម្ម​ផ្សេងៗ របស់​កម្មវិធី​ទ្រូ​ម៉ាន់​នី កាន់តែ​ស្រួល និង​កាន់តែ​ក្បែរ​លោកអ្នក​។

នៅចាំ​អី​ទៀត ទៅយក​សំបុត្រ​កុន​ទាំងអស់គ្នា ថា​មិន​ត្រូវបាន iPhone XS មួយទៀត​ក៏​ថា​បាន​។ តែ​កុំ​ភ្លេច​ដោ​ន​ឡូត​កម្មវិធី​TrueMoney https://www.truemoney.com.kh/?id=truemoney-app ទុកអោយហើយ​ណា ព័ត៌មាន​បន្ថែម​ពី​កម្មវិធី​នេះ អាចទាក់ទង 023 999 639 ឬ​ចូលទៅ​កាន់​ហ្វេ​ស​ប៊ុ​ក TrueMoney Cambodia៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu