Ad Code

កិច្ចពិភាក្សា​ជាមួយ​អ្នកសារព័ត៌មាន​លើក​ទី​២ស្តីពី «​ធុរកិច្ច​របស់​សហភាព​អឺរ៉ុប និង​ការទទួលខុសត្រូវ​ផ្នែក​សង្គម​»



ភ្នំពេញ ​៖​ កិច្ចពិភាក្សា​ជាមួយ​អ្នកសារព័ត៌មាន​លើក​ទី​២ ស្តីពី «​ធុរកិច្ច​របស់​សហភាព​អឺរ៉ុប និង​ការទទួលខុសត្រូវ​ផ្នែក​សង្គម​» ក្រោម​ការរៀបចំ​ឡើង​ដោយ​ប្រតិភូ​សហភាព​អឺរ៉ុប ដើម្បី​ផ្តល់ឱកាស​ដល់​អ្នកសារព័ត៌មាន​អាចធ្វើ​ការពិភាក្សា​ដោយផ្ទាល់​ជាមួយ​អ្នក​វិនិយោគិន និង​ម្ចាស់​ធុ​រ​កិ​ច្ចអឺរ៉ុប​នៅ​កម្ពុជា​ស្វែងយល់​ពី​ការរួមចំណែក​របស់​ពួកគេ​ចំពោះ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី ១៨ ខែតុលា​នេះ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក ឆាយ សុផល នាយក​ប្រតិបត្តិ ក​.​អ​.​ក លោក Jean-Gaetan GUILLEMAUD ប្រធាន​គណៈកម្មាធិការ​សុខុមាលភាព នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប និង​ជានា​យក​ក្រុមហ៊ុន Zuelling pharma ប្រចាំ​ប្រទេស​កម្ពុជា និង​អ្នក​ធុរកិច្ច​អឺរ៉ុប និង​អ្នកសារព័ត៌មាន​កម្ពុជា​ជាច្រើន​នាក់​ទៀត​។

កិច្ចពិភាក្សា​នេះ​ផ្តោតលើ​ប្រធានបទ​ចំនួន​៤ គឺ ធុរកិច្ច​របស់​សហភាព​អឺរ៉ុប និង​កិច្ច​អភិវឌ្ឍ​(​ថ្ងៃទី​៤ ខែតុលា​) ធុរកិច្ច​របស់​សហភាព​អឺរ៉ុប និង​ការទទួលខុសត្រូវ​សង្គម​(​ថ្ងៃទី ១៨ ខែតុលា​) សេដ្ឋកិច្ច​បៃតង របស់​សហភាព​អឺរ៉ុប (​ថ្ងៃទី ១ ខែវិច្ឆិកា​) និង​ធុរកិច្ច​របស់​សហភាព​អឺរ៉ុប និង​សុវត្ថិភាព​កម្មករ និយោជិត​របស់​សហភាព​អឺរ៉ុប (​ថ្ងៃទី ១៥ ខែវិច្ឆិកា​)៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu