Ad Code

វង្ស​ណ​យ ជួប​សងសឹក Khamlaipetch នៅ​សង្វៀន​ស្ទឹងមានជ័យ



អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​២​រូប គឺ​វង្ស ណ​យ ក្លិប​អាណាចក្រ​គុន​ខ្មែរ និង អ៊ូច ធា​រិ​ទ្ធ ក្លិប​អាណាចក្រ​គុន​ខ្មែរ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​លើស​ង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​រសៀល​ថ្ងៃ​សៅរ៍​ទី​២០​តុលា​២០១៨​នេះ។

វង្ស ណ​យ ត្រូវគេ​ផ្តល់​ឪ​កាស​អោយ​ជួប​ប្រកួត​សងសឹក​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Khamlaipetch Phakthungchai​។​ពួកគេ​ទាំងពីរ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧០​គីឡូក្រាម ។​

Khamlaipetch អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​មក​វាយ​នៅ​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ​កន្លងមក ។ យ៉ាងណា Khamlaipetch​ជា​ជើង​ខ្លាំង​មួយរូប​នៅ​ស្រុកថៃ ហើយ​មក​វ៉ៃ​នៅ​ស្រុក​ខ្មែរ ក៏​កម្រ​មាន​អ្នក​យកឈ្នះ​បានដែរ ។ គេ​ធ្លាប់​វាយ​ឈ្នះ​រឿង សោ​ភ័​ណ្ឌ​ពីរលើក ឈ្នះ​ឡុង សុ​ភី​មួយ​លើក ឈ្នះ​ឡុង សុវណ្ណ​ឌឿ​ន​មួយ​លើក និង​ឈ្នះ​ផុន ផាន់​ណាមួយ​លើក ហើយក៏​ធ្លាប់​ចាញ់​មឿ​ន សុខ​ហ៊ុ​ចមួយ​លើក ចាញ់​ព្រំ សំណាង ពីរលើក និង​ចុង​ក្រោយនេះ គេ​បាន​ផ្តួល​យកឈ្នះ​វង្ស ណ​យ ក្នុង​ទឹក​ទី​២ កាលពី​ថ្ងៃទី​២៩​កញ្ញា​២០១៧ ។ ដូច្នេះ វង្ស ណ​យ​មិនដឹងថា អាច​សងសឹក Khamlaipetch បានសម្រេច​ឬ​អត់​នោះឡើយ ? ។ នេះ​បើតាម​ប្រវត្តិ​របស់ Khamlaipetch ។​

វង្ស ណ​យ ពិបាក​សង្ឃឹម​ឈ្នះ Khamlaipetch ណាស់ ។ តែបើ​ធៀប​ជាមួយ​ប្រវត្តិ​ប្រកួត​របស់​ពួកគេ​ទាំងពីរ​វិញ Khamlaipetch មាន​ត្រឹម​១០៨​លើក ឈ្នះ​៨៨​លើក ចាញ់​១៨​លើក និង ស្មើ​០២​លើក ខ​ណះ​ដែល វង្ស ណ​យ មាន​កំនត់ត្រា​ប្រកួត​រហូតដល់​១៨៧​លើក ឈ្នះ​១២៥​លើក ចាញ់​៥៧​លើក និង​ស្មើ​៥​លើក​នោះ ។​

ទោះជា​យ៉ាងនេះ​ក្តី វង្ស ណ​យ មិនអាច​មើលងាយ Khamlaipetch បានឡើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​សាមញ្ញ​នោះទេ ព្រោះ​គេ​ធ្លាប់​ឈ្នះ​ជើង​ខ្លាំង​របស់​កម្ពុ​ជាច្រើនរូប​ហើយ គឺ​បញ្ជាក់ថា គេ​មិន​អន់​នោះទេ រឿង​អី​គេ​ខ្លាច​ការសង​សឹក​របស់​វង្ស ណ​យ​នោះ​? ។

ចាំមើល វង្ស ណ​យ អាច​យកឈ្នះ Khamlaipetch បាន​ឬ​អត់​? ។ វង្ស ណ​យ គេ​ប្រកួត​ជាមួយ​ថៃ​ចុងក្រោយ​នេះ វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ Jaisu ក្នុង​ទឹក​ទី​៣ កាលពី​ថ្ងៃទី ១៩​សីហា​២០១៨​កន្លងទៅនេះ ។​

ចំពោះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ប៉ោ ភា​រិ​ទ្ធ ឬ​យ៉េន ឌី​ណា នឹងត្រូវ​ជួប​សាក​កណ្តា ប់​ដៃ​ជាមួយ​អ្នក​ប្រដាល់​ថៃ Fanimit Phran26 ។ ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០ គីឡូក្រាម ។​
Fa Nemith ជា​អ្នក​ប្រដាល់​ថៃ​ដែល​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្តង​ពីរដង​ហើយ​កន្លងមក ។ អ្នក​ប្រដាល់​ថៃ​នេះ មានកំនត់​ត្រា​ប្រកួត​ចំនួន​៦៧​លើក ឈ្នះ​៥៥​លើក ចាញ់​១១​លើក ស្មើ​០១​លើក ។ អ្នក​ប្រដាល់​ថៃ​ម្នាក់នេះ មាន​កាយសម្បទា​រឹងមាំ មាន​កម្ពស់​ប្រហាក់ប្រហែល​ប៉ោ ភា​រិ​ទ្ធ​ដែរ គឺ​១,៧០​ម៉ែត្រ ហើយ​ភា​រិ​ទ្ធ​១,៦៨​ម៉ែត្រ ។ តែ​យ៉ាងណា Fa Nemith​មិនដឹងថា អាច​វាយ​ឈ្នះ​អ្នក​ប្រដាល់​កម្ពុជា​ប៉ោ ភា​រិ​ទ្ធ បាន​ឬ​អត់​នោះទេ​? ។​

ប៉ោ ភា​រិ​ទ្ធ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ជើងចាស់ ដែល​ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​រាប់សិប​នាក់​ហើយ​នាពេល​កន្លងមក ដែល​ការជួប​ថៃ​ចុងក្រោយ​គេ​នោះ ភា​រិ​ទ្ធ វាយ​ឈ្នះ​Phat Ngenthong ក្នុង​ទឹក​ទី​៣ កាលពី​ថ្ងៃទី ១១ មីនា ២០១៨​កន្លងទៅនេះ ។ និយាយ​ជារួម ក្នុងការ​ប្រកួត​ចំនួន​៧០​លើក ប៉ោ ភា​រិ​ទ្ធ វាយ​ឈ្នះ​៥៨​លើក ចាញ់​១២ លើក មិនដែល​ស្មើ ។
​ភា​រិ​ទ្ធ គេ​មានបទពិសោធន៍​ច្រើន​ក្នុង​ការប្រកួត ដោយ​គេ​វាយ​ជាមួយ​ថៃ​ដូច​វាយ​ជាមួយ​ខ្មែរ​គ្នាឯង​អីចឹង គឺ​គ្មាន​ញញើត​ខ្លាច​អ្វី​បន្តិច​ទេ ។ ភា​រិ​ទ្ធ មាន​កណ្តាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់​និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀត ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ គេ​រាង​ចុះខ្សោយ ។

យ៉ាងណា សំរាប់​ការជួប​អ្នក​ប្រដាល់​ថៃ​Fanimit លើក​នេះ គេ​មាន​ជំនឿ​ទុកចិត្ត​លើ ប៉ោ ភា​រិ​ទ្ធ ថា​នឹង​អាច​យកឈ្នះ​Fanimit​នេះ​បាន​មិន​ខាន ព្រោះថា​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មក​ប្រកួត​លើកចុងក្រោយ​នេះ វាយ​ចាញ់​ឃុន ឌី​ម៉ា មុន​ទឹក​ទី​៥ ។​

ទោះជា​យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ប្រាកដថា​ចាញ់​ប៉ោ ភា​រិ​ទ្ធ នោះឡើយ ហើយ​ប៉ោ ភា​រិ​ទ្ធ ក៏​មិន​ប្រាកដថា​អាច​យកឈ្នះ Fanimit នេះ បាន​ឬ​អត់​នោះដែរ ?​ព្រោះ​ប៉ោ ភា​រិ​ទ្ធ មួយរយៈ​ចុងក្រោយ​នេះ គេ​ស្រុត​ធ្លាក់​ចុះខ្សោយ​ច្រើនជាង​មុន ។​


ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ចាន់ គឹម​លន់ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ អេ​វ៉ា​វាន់ ចាន់​រាជ អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា​ដោយ ប្រកួត​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu