Ad Code

តុលាការ​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់​ ពី​បទ​ប្រទូស​កេរខ្មាស​មាន​ស្ថាន​ទម្ងន់ទោស



​កណ្តាល​ ៖ លោក គឹម រ​ត្ន័​ណារិន ចៅក្រម​ស៊ើប​សួរ និង​ជា​អនុប្រធាន​សាលា​ដំបូង​ខេត្តកណ្តាល​កាល​ពី​ថ្ងៃ​ទី​១៥ ​ខែតុលា ​ឆ្នាំ​២០១៨ បានសម្រេច​ចេញ​ដីកា​បង្គាប់​អោយ​ធ្វើ​ការ ឃុំខ្លួន​បុរស​ម្នាក់​ជា​បណ្តោះអាសន្ន​ពីបទ​"​ប្រទូស កេរខ្មាស មាន​ស្ថាន​ទម្ងន់ទោស​" ដែល​ប្រព្រឹត្ត​នៅ ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល កាលពី​ថ្ងៃទី​១២ តុលា ២០១៨ តាម​មាត្រា​២៤៧ នៃ​ក្រមព្រហ្មទណ្ឌ​។​

ជន​ត្រូវ​ចោទ​ឈ្មោះ អ៊ួ​ន រឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ មុខរបរកសិករ ត្រូវ​នគរបាល​ស្រុក​កៀន​ស្វាយ ​ឃាត់ខ្លួន​យោង​តាម​ពាក្យ​បណ្តឹង​របស់​អាណា​ព្យ​បាល​កុមារី​អាយុ​៦​ឆ្នាំ​ម្នាក់​ប្តឹង​ចោទប្រកាន់​វិធី​លួងលោម​រំលោភ​សេពសន្ថវៈ។

​កុមារី​រងគ្រោះ ឈ្មោះ​ឆ ក ម រ ន ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ រាំង​ដេក ឃុំ​គគីរ​
​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល។ ​នគរបាល​ស្រុក​កៀនស្វាយ​បានអោយដឹងថា​ កាលពី​ថ្ងៃទី​១២​ខែតុលា​ឆ្នាំ​២០១៨ ជនរងគ្រោះ​ស្នាក់នៅ​ជាមួយ​ជីតា​នៅ​ភូមិ ឃុំ​កើតហេតុ​។​ ចំណែក ជនសង្ស័យ​ត្រូវជា​អ៊ំ​របស់​ជនរងគ្រោះ បាន​មកសុំ​ជនរងគ្រោះ​ពី​ជីតា​ថា​ ឲ្យ​ជនរងគ្រោះ​ទៅ​ដេក​ជាមួយ​១​យប់ ពេលនោះ​ជីតា​ជនរងគ្រោះ​បាន​ឯកភាព​ជនសង្ស័យ​បាន នាំ​ជនរងគ្រោះ​មក​ដេក​លើ​គ្រែ​ពូក​របស់ខ្លួន​រួច​ប្រើ​វិធី​លួងលោម​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​។

លុះដល់​ថ្ងៃទី​១៣ តុលា ២០១៨ អ៊ំ​ស្រី​របស់​ជនរងគ្រោះ​ឃើញ​ជនរ​គ្រោះ​ដេក​មានការ​សង្ស័យ​ក៏​សួរនាំ​ជនរងគ្រោះ​ទើប​ដឹង​ថា ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មួយ​ខ្លួនឯង​មែន​ក៏​ផ្តល់​ដំណឹង​ទៅ​ឪពុកម្តាយ​ជនរងគ្រោះ​ដែល​ទៅ​រក​ស៊ី​នៅ​ភ្នំពេញ​ដាក់ពាក្យ​បណ្តឹង​ដល់​សម​ត្ថ​កិច្ច​អោយជួយ​អន្តរាគមន៍។

នគរបាល​ស្រុក​កៀនស្វាយ​បញ្ជាក់ថា ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គ​គីរ​ធំ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅវេលា​ម៉ោង​៦​និង​០០​នាទី​ថ្ងៃទី​១៤ តុលា​២០១៨​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu