Ad Code

ឆេះ​ហាង​លក់​គ្រឿងបន្លាស់​រថយន្ត ក្បែរ​ស្ថានីយ​ប្រេង​PTT អង់តែន​ទួលគោក រង​របួស​ប៉ូលិស ​និង​ខូចខាត​សម្ភារៈ​ប្រមាណ​៤០%



ភ្នំពេញ ​៖​ ហាង​លក់​គ្រឿង តុបតែង រថយន្ត​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​បណ្ដាល​ឲ្យ​ខូចខាត​សម្ភារៈ​អស់​មួយ​ចំនួន​ធំ​ បង្ក​ឲ្យ​មាន​ការ​​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​មកជួយ​អន្តរាគមន៍ ទើប​ភ្លើង​បាន​រលត់។

ហេតុការណ៍​អាក្រក់​នេះ​ បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ ២០១៨ នៅ​ហាង​លក់​គ្រឿង តុបតែង រថយន្ត​យីហោ ស៊ា​ង ហាក់ តូប​B24 ក្បែរ អង់​តែ​ន ទួលគោក ភូមិ ១៣ ស្ថិត ក្នុង​សង្កាត់ បឹងកក់ ទី ១ ខណ្ឌទួលគោក។

សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ ដឹងថា នៅមុន​ពេល​កើតហេតុ​គេ​បាន​ធុំក្លិន ឈ្ងៀម និង​មាន​ផ្សែង​ចេញមក​ពី​ខាងក្នុង ហាង​លក់ គ្រឿង តុ​ប តែង​រថយន្ត យីហោ ស៊ា​ង ហាក់ តូប B24 ខាងលើ ដែល​ម្ចាស់​បាន​បិទ​ចាក់សោ​ពី​ខាងក្រៅ ​ ហើយ ក៏ កើត មាន ការ ភ្ញាក់ ផ្អើល ដល់​ប្រជាពលរដ្ឋ ដែល រស់ នៅ ក្បែរ ខាង នាំគ្នា​ចោមរោម មើល។ បន្ទាប់មក​ក៏​ស្រាប់តែ​ឃើញ​មាន អណ្ដាត ភ្លើង ចេញ មកពី​ក្នុងនោះ​។ ភ្លាម ៗ នោះ ប្រជាពលរដ្ឋ ក៏បាន នាំគ្នា​វាយ​បំបែក​សោ និង​គាស់​ទ្វារ​ហាង​កើតហេតុ ហើយ​បាននាំគ្នា​យក បំពង់ ពន្លត់ អគ្គិភ័យ មក​បាញ់ ពន្លត់ អស់​៨​ទៅ​៩​បំពង់ តែ​ដោយ​មិន​អាច​គ្រប់គ្រង​អណ្តាតភ្លើង ដែល​កំពុង​ឆេះ​បាន ក៏បាន រាយការណ៍ ជូន​សមត្ថកិច្ច មូលដ្ឋា​ន និង រថយន្ត ពន្លត់ អោយ ចុះមក​ជួយ​អន្តរាគមន៍។​

ក្រោយ មក​ក៏​ឃើញ​មាន​រថយន្ត ពន្លត់ អគ្គិភ័យ របស់ ស្នងការ នគរបាល រាជធានី ភ្នំពេញ មក​ចំនួន ១៦​គ្រឿង រួច​ក៏បាន​ធ្វើការ បាញ់ ទឹក ពន្លត់ អស់ ចំនួន ៧​គ្រឿង​ទើប​ភ្លើង​បាន​រលត់​ទៅវិញ។​

សមត្ថកិច្ច​មូលដ្ឋាន បានអោយដឹងថា ករណី អគ្គិភ័យ ខាងលើ គឺ​មិន​បណ្តាលអោយ​ឆេះ រៀល ដាល ដល់​តូប​ដែល​នៅក្បែរ​ខាង​នោះទេ គឺ​គ្រាន់តែ ខូចខាត សម្ភារៈ សម្រាប់ លក់ ដែល នៅក្នុង​ហាង ខាងលើ អស់​ប្រមាណ​៤០​ភាគរយ​ប៉ុណ្ណោះ ក្នុងនោះ​មានដូចជា ធុងបាស់ អំពូល ភ្លើង រថយន្ត កម្រាល ពូក រថយន្ត និង​សម្ភារៈ​មួយចំនួនទៀត​។​

ក្នុង​ហេតុការណ៍​នេះ​ក៏បាន​ធ្វើ​អោយ​កម្លាំង​ជំនាញ​ពន្លត់​អគ្គិភ័យ ម្នាក់​រង​របួស​រយះ​ជើង ខាងឆ្វេង ខណៈ​ដែល​កំពុង ប្រតិបត្តិការ បាញ់ ពន្លត់ ករណី ខាងលើ តែ​បាន​ជាន់​នឹង​កញ្ចក់។

ចំពោះ​ករណី​ឆាបឆេះ​ខាង​លើ​នេះ សមត្ថកិច្ច​ប៉ូលិស បាន​សន្និដ្ឋាន ថា អាច​បណ្តាល​មកពី​ឆ្លង​ចរន្តអគ្គិសនី​ចេញពី​ប្រអប់ ព្រី​ភ្លើង នៅ​ក្នុង​ហាង​កើតហេតុ​ខាងលើ ហើយ​បន្ត​រាលដាល​ឆាបឆេះ​ជា​អណ្តាត​ភ្លើង​តែម្តង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu