Ad Code

ក្រុម​U17​កម្ពុជា នៅ​បាត​តារាង​ក្នុង​ពានរង្វាន់​ប្រទេស​ទន្លេរ​មេគង្គ​-​ជប៉ុន នៅ​ប្រទេស​ជប៉ុន



ប្រទេស​ជាប់​ទន្លេ​មេគង្គ​ទាំង​៥​គឺ​មី​យ៉ាន់​ម៉ា ថៃ ឡាវ កម្ពុជា និង​វៀតណាម បាន​បញ្ជូន​ក្រុម​ជម្រើសជាតិ​ក្រោម​អាយុ​១៧​ឆ្នាំ (U17) ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ JENESYS 2018 Japan-Mekong U-17 Football Exchange Tournament នៅ​ប្រទេស​ជប៉ុន បូក​ជាមួយ​ក្រុម​ចំនួន​៣​ទៀត​របស់​ម្ចាស់​ស្រុក​ក៏​ចូលរួម​ដែរ​កាលពីពេល​ថ្មីៗ​។

​ក្រុម U-17 កម្ពុជា​ស្ថិតក្នុង​ពូ​ល A មាន​ជម្រើសជាតិ​ជប៉ុន​វ័យ​ក្រោម​១៧​ឆ្នាំ​,​មី​យ៉ាន់​ម៉ា និង​វៀតណាម ខណៈ​ពូ​ល B​មាន U17 ថៃ ក្រុមយុវជន​របស់​សាលា Japan High School Team, Japan Youth Team និង​ជម្រើសជាតិ​វ័យ​ក្រោម​១៧​ឆ្នាំ​ឡាវ​។ ចំណែក​កាលបរិច្ឆេទ​ប្រកួត​ចាប់​ធ្វើឡើង​នៅ​ថ្ងៃទី​០៥ ខែតុលា ដល់​ថ្ងៃទី​០៨ ខែតុលា​ឆ្នាំ​២០១៨ ដោយ​ប្រើប្រាស់​ទីលាន​២​គឺ​កីឡដ្ឋាន National Training Center J-Village ក្នុង​តំបន់ Futaba ខេត្ត​Fukushima​។



ជា​លទ្ធផល​ក្រុម​U17​កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម U17​ជប៉ុន ដោយ​លទ្ធផល​៥​ទល់​០ នៅ​ថ្ងៃ​បើកឆាក ខណៈ​ប្រកួត​ទី​២ កម្ពុជា បន្ត​ចាញ់​វៀតណាម ៥​ទល់​០ និង​ប្រកួត​ចុងក្រោយ​បានឈ្នះ​មី​យ៉ាន់​ម៉ា ២​ទល់​០​។ ដោយសារ​កម្ពុជា នៅ​បាត​តារាង​ប្រចាំ​ពូ​ល ត្រូវ​ប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៧​និង​៨​ជាមួយ​ក្រុម​ឡាវ ដែល​នៅ​បាត​តារាង​ពូ​ល​១​ទៀត​។ ជា​លទ្ធផល​កម្ពុជា បាន​ចាញ់​ឡាវ ដោយ​លទ្ធផល​៥​ទល់​២​។ ចំណែក​ជើងឯក​បាន​ទៅ​ក្រុម​ជម្រើសជាតិ U17 ជប៉ុន ក្រោយ​ឈ្នះ​លើ​ក្រុម​U-17 Shoshi High School ២​ទល់​១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

សម្រាប់​ក្រុម U17​របស់​កម្ពុជា ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​កោះហៅ​រួមមាន ថា ច័ន្ទ​ឬ​ទ្ធី​, វី អា​មី​លីន​, សៀន សុភ​ត្ត្រា​, សៀង ច​ន្ធា​, សឿត ណា​វ៉ា​, ធី វ៉ា​ឈុន​, សៅ វ៉ៃ​ហ្វី​,​ពៅ ចាន់​ថេត​, អាត អូន​តូច​, ផន អយ​, ភេ​ម តៅ សិញ​, មិ​ត សា​មើល​, ក​យ សា​លីម​, ស្រ៊ី ពិសិដ្ឋ​,​កាយ ហេង​លី​,​ហ៊​ត ឈិន​ជិន​, ដោរ រ៉ូ​ហ្ស៉ា​ន់​,​ជុំ សាវង្ស​,​អ៊ឹម វី​នុ​ន​, ជួង មករា​។ យោងតាម​ការកំណត់រ​បស់​គណៈកម្មការ​ប្រកួត​ក្រុម​ទាំងអស់​អនុញ្ញាតិ​ឲ្យ​យក​កីឡាករ​វ័យ​១៧​ឆ្នាំ​ចុះក្រោម ក្នុង​មួយក្រុម​មាន​កីឡាករ​ចុះឈ្មោះ​២០​នាក់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu