Ad Code

UN រង​ការរិះគន់​លើ​ការជ្រើសរើស​ចុងក្រោយ​សម្រាប់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស



ប្រទេស​បា​រ៉ែ​ន កា​មេ​រូ​ន​និង​ហ្វីលីពីន​គឺ​ស្ថិត​ក្នុងចំណោម​ប្រទេសមួយ​ចំនួន​ដែល​ត្រូវបាន​ជ្រើសរើស​នៅក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​សុក្រ ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​អង្គការសិទ្ធិមនុស្ស​និង​សហរដ្ឋអាមេរិក​។​

ប្រហែល​មួយ​ភាគបី​នៃ​អាសនៈ​នៅ​ក្រុមប្រឹក្សា​មាន​សមាជិក​ចំនួន​៤៧​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺ​ណែវ​មួយ​នេះ​បាន​បើកចំហរ​សម្រាប់​តំណែង​ឆ្នាំ​២០១៩​ដល់​ឆ្នាំ​២០២២​។ សំឡេងឆ្នោត​ភាគច្រើន​៩៧​សំឡេង​មកពី​ប្រទេស​ចំនួន​១៩៣​នៃ​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​គឺ​ចាំបាច់​សម្រាប់​ការអនុម័ត​។​

ជា​លើកដំបូង​ហើយ​ចាប់តាំងពី​ក្រុមប្រឹក្សា​នេះ​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០០៦, តំបន់​បោះឆ្នោត​នីមួយៗ​បាន​យល់ព្រម​ជាមុន​លើ​បេក្ខជន​ចំនួន​១៨​នាក់​ដែល​កំពុង​ឈរឈ្មោះ​សម្រាប់​១៨​អាសនៈ​ហើយ​ដកចេញ​នូវ​ការប្រកួតប្រជែង​ទាំងឡាយ​។​

សមាជិក​ថ្មី​ដូចជា​បា​រ៉ែ​ន កា​មេ​រូ​ន ហ្វីលីពីន សូ​ម៉ាលី បង់​ក្លា​ដែ​ស​និង​អេ​រី​ទ្រា​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ដោយ​សំឡេង​ចន្លោះ​១៦០​ដល់​១៧៨​ហើយ​ភ្លាមៗ​នោះបាន​ទាក់ទាញ​ការរិះគន់​ពី​សំណាក់​ក្រុម​សកម្មជន​នៅ​ទ្វីបអឺរ៉ុប​និង​អាមេរិក​ខាងជើង​ដែល​ច្រានចោល​ពួកគេ​ថា “​មិនមាន​លក្ខណៈ​គ្រប់គ្រាន់​” ដោយសារតែ​កំណត់ត្រា​សិទ្ធិមនុស្ស​របស់​ពួកគេ​។​

អង្គការសិទ្ធិមនុស្ស Human Rights Watch ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក​បាន​និយាយថា “​ដោយសារតែ​ការដាក់​អ្នករំលោភ​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​និង​បង្ហាញ​បេក្ខជន​ដែលមាន​ចំនួន​ច្រើន​, ក្រុម​ក្នុង​តំបន់​នេះ​កំពុង​ប្រឈម​នឹង​ការប៉ះពាល់​ដល់​ភាពជឿ​ទុកចិត្ត​និង​ប្រសិទ្ធភាព​របស់​ក្រុមប្រឹក្សា​នេះ​”​។​

នៅពេល​ចាប់ផ្តើម​នៃ​ការបោះឆ្នោត ប្រធាន​មហាសន្និបាត​លោកស្រី Maria Fernanda Espinosa បាន​កត់សម្គាល់ថា រដ្ឋ​ជា​សមាជិក​ទាំងអស់​ត្រូវ​បានអនុញ្ញាត​ឲ្យ​ដាក់ពាក្យ​សម្រាប់​អាសនៈ​។​

ទោះបីជា​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​របស់លោក​ស្រី​ក្រោយមក​បាន​បដិសេធ​និយាយ​អំពី​ការរិះគន់​ដោយផ្ទាល់​ប៉ុន្តែ​បាន​កត់សម្គាល់ថា “​វា​ច្បាស់​ណាស់​ថា ពិភពលោក​រំពឹងថា សមាជិក​នៃ​ស្ថាប័ន​អន្តរជាតិ​នឹង​គោរព​តាម​ស្តង់ដារ​នៃ​អាកប្បកិរិយា​ជាក់លាក់​ស្រប​នឹង​ស្ថាប័ន​ដែល​ពួកគេ​ត្រូវបាន​ជ្រើសរើស​”​។​

គួរ​បញ្ជាក់ថា សមាជិក​ថ្មី​ចំនួន​៥​គឺ​មកពី​ទ្វីបអាហ្វ្រិក​, ៥​មកពី​អាស៊ី​, ២​មកពី​អឺរ៉ុប​ខាងកើត​, ៣​មកពី​អាមេរិក​ឡាទីន​និង​កា​រា​ប៊ី​ន​និង​៣​មកពី​អឺរ៉ុប​ខាងលិច​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu