Ad Code

ជម្រុះ​ខ្សែក្រវាត់​Wurkz​ ជុំ​ទី​៣ ៖ ពុទ្ធ ឆាយ​រិទ្ធី ជួប Pheach Aroun ឯ មា​ជ សុខ​រ៉ា ជួប Kao Ah



ការប្រកួត​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​Wurkz ទម្ងន់​៦៧​គីឡូក្រាម នៅ​សង្វៀន​ទូរទស្សន៍​SEATV នៅ​រសៀល​ថ្ងៃអាទិត្យ​ ទី​២៨​ ខែ​តុលា ឆ្នាំ​២០១៨​នេះ ជា​ការ​ប្រកួត​ជុំ​ទី​៣ រវាង​អ្នក​ប្រដាល់​កម្ពុជា​ពុទ្ធ​ឆាយ​រិទ្ធី ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​ និង​អ្នក​ប្រដាល់​ថៃ​Pheach Aroun ​ខណៈ​ដែល​អ្នក​ប្រដាល់​កម្ពុជា​មា​ជ សុខ​រ៉ា ក្លិប​តា​ព្រហ្ម​មានជ័យ ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ Kao Ah

សម្រាប់​ជំនួប​ក្នុង​ជុំ​ទី​៣​នេះ រវាង ​ពុទ្ធ ឆាយ​រិទ្ធី និង Pheach Aroun នេះ ពួកគេ​ទាំងពីរ​នាក់​នេះ​ធ្លាប់​ជួប​គ្នា​ពីរ​លើក​ហើយ​ កាលពី​៣​ឆ្នាំមុន​(២០១៥) ដោយ​វាយ​ឈ្នះ​ចាញ់​គ្នា​ដោយ​ពិន្ទុ​ម្ដង​ម្នាក់។

ពុទ្ធ ឆាយ​រិទ្ធី និង Pheach Aroun នេះ គេ​មាន​សមត្ថភាព​ប្រហាក់ប្រហែល​គ្នា​ទេ ហើយ​ មាឌ និង​កម្ពស់​ក៏​ប្រហែល​គ្នា​ដែរ ដោយ​ ពុទ្ធ ឆាយ​រិទ្ធី មាន​កម្ពស់​១,៧១​ម៉ែត្រ ហើយ​Pheach Aroun ក៏​មាន​កម្ពស់​១,៧១​ម៉ែត្រ​ដូចគ្នា។ ប៉ុន្តែ​ប្រវត្តិ​ប្រកួត​របស់ Pheach Aroun តិចជាង ​ឆាយ​រិទ្ធី ​ប្រមាណ​១៧​លើក។​

Pheach Aroun គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៩២​លើក ឈ្នះ​៨២​លើក ចាញ់​១០​លើក មិនដែល​ស្មើ ខណៈ ​ពុទ្ធ ឆាយ​រិទ្ធី គេ​មាន​កំណត់ត្រា​ប្រកួត​១០៩​លើក ឈ្នះ​៨៣​លើក ចាញ់​២៤​លើក និង​ស្មើ​០២​លើក។

ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​នេះ ពុំ​អាច​សន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ​ឡើយ ហើយ​ពីរ​នាក់​នេះ ក៏​មិន​អាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ។ ​កាលពី​ប្រកួត​ជុំ​ទី​២ ពុទ្ធ

ឆាយ​រិទ្ធី​ ឈ្នះ Kev Kongvan ដោយ​ពិន្ទុ ដែល​សរុប​ពីរ​ប្រកួត​ឈ្នះ​១​ ចាញ់​១ បាន​៤​ពិន្ទុ ឯ Pheach Aroun គេ​វាយ​ឈ្នះ​ រឿង សា​រ័ត្ន ក្នុង​ទឹក​ទី​១ សរុប​ពីរ​ប្រកួត បាន​៦​ពិន្ទុ គឺ​ឈ្នះ​ទាំងពីរ​ប្រកួត។ ចាំមើល ក្នុង​ជុំ​ទី​៣​នេះ តើ​នរណា​រក​បាន​៣​ពិន្ទុ​នោះ​?

ចំពោះ មា​ជ សុខ​រ៉ា និង Kao Ah វិញ​មិនដឹងថា​នរណា​រកបាន​៣​ពិន្ទុ​នោះដែរ? សុខ​រ៉ា និង Kao Ah ពួក​គេ​មិន​ធ្លាប់​ជួប​គ្នា​ទេ​កន្លងមក។ Kao Ah ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី គេ​ប្រកួត​បានតែ​១​ប្រកួត​ដំបូង​ប៉ុណ្ណោះ ​ដោយ​ចាញ់​ រឿង សា​រ័ត្ន​ ក្នុង​ទឹក​ទី​៣ ហើយ​លើក​ទី​២ គេ​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ​ដោយសារ​ ជឹម ចិ​ត្រា​ បោះបង់ចោល​ការប្រកួត ដែល​ធ្វើ​ឲ្យ​ពីរ​ប្រកួត​របស់ Kao Ah ឈ្នះ​១​ប្រកួត ​ចាញ់​១​ប្រកួត​បាន​៤​ពិន្ទុ​។ មា​ជ សុខ​រ៉ា ក្នុង​ពីរ​ប្រកួត​កន្លងមក បាន​២​ពិន្ទុ គឺ​ចាញ់​ទាំងពីរ​ប្រកួត។​ សម្រាប់​ការជួប Kao Ah លើក​នេះ ពុំ​ដឹងថា ​មា​ជ សុខ​រ៉ា អាច​យកឈ្នះ Kao Ah បាន ឬ​អត់​នោះទេ?

មា​ជ សុខ​រ៉ា គេ​ហាក់ដូចជា​ស្រុត​ធ្លាក់​ជាង​មុន ទោះបី​របៀប​វាយ​របស់គេ នៅតែ​ល្អ និង​នៅ​រហ័ស​ក៏​ពិតមែន តែ​កម្លាំង​ និង​ទឹកចិត្ត​របស់​គេ​ស្រុត​ចុះ។ សុខ​រ៉ា គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦២​លើក ឈ្នះ​៥២ លើក ចាញ់​០៩​លើក និង​ស្មើ​០១​លើក។ ចំពោះ Kao Ah វិញ ក៏​មិន​ខ្លាំង​ប៉ុន្មាន​ដែរ។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៤​លើក ឈ្នះ​៥៤​លើក ចាញ់​១០​លើក មិនដែល​ស្មើ។

ចាំមើល ការប្រកួត​ក្នុង​ជុំ​ទី​៣​នេះ រវាង​មា​ជ សុខ​រ៉ា និង Kao Ah តើន​រណារ​កបាន​៣​ពិន្ទុ​នោះ? ចំពោះ​ការ​ការប្រកួត​ក្រៅពី​គូ​ខ្សែក្រវាត់​នេះ នួន រ៉ា​ថេ​ន អ្នក​ប្រដាល់​ក្លិប​តា​ឯក​ដំបង​ដែក​មានរិទ្ធ​ខេត្ត​ព្រៃវែង

ត្រូវ​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ ពុទ្ធ ភា​រិន្ទ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ដោយ​ជួប​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។ ​អ្នក​ប្រដាល់​ពីរ​នាក់​នេះ មិន​ធ្លាប់​បាន​ប៉ះ​គ្នា​ទេ​កន្លងមក។​

នួន រ៉ា​ថេ​ន ថ្វីត្បិតតែ​ជា​អ្នក​ប្រដាល់​ចាស់​វស្សា ប៉ុន្តែ​គេ​វាយ​មិនសូវ​ច្បាស់​ប៉ុន្មាន​ឡើយ។ ដូច្នេះ​សម្រាប់​ការប្រកួត​ជាមួយ ​ពុទ្ធ ភា​រិន្ទ ដែលជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​នោះ ពុំ​ដឹងថា រ៉ា​ថេ​ន អាច​យកឈ្នះ​ ភា​រិន្ទ បាន​ឬ​អត់​នោះទេ?ខាំ ផាន់​នី អ្នក​ប្រដាល់​ក្លិប​ដី​ឡូត៍​មានរិទ្ធ​ខេត្ត​បន្ទាយមានជ័យ នឹង​ជួប​សាក​កណ្ដាប់ដៃ​ជាមួយ​ វ៉ែន សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងកេង​មាន​រិ​ទ្ធ​ខេត្ត​បាត់ដំបង។ សម្រាប់​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ត្រូវបាន​គេ​រំពឹងថា ខាំ ផានី ពុំ​អាច​យកឈ្នះ​ វ៉ែន សុវណ្ណ បានឡើយ៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu