Ad Code

ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី ធ្វើដំណើរ​មកដល់​រាជធានី​ភ្នំពេញ​ហើយ ត្រៀម​ប្រកួត​បើកឆាក​វគ្គ​ជម្រុះ​តាម​ពូ​ល​នៃ​ពាន AFF Suzuki Cup



ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ាឡេស៊ី បាន​ធ្វើ​ដំណើរ​មកដល់​រាជធានី​ភ្នំពេញ​ហើយ នៅ​ថ្ងៃ​អង្គារ ដើម្បី​ត្រៀម​ប្រកួត​ជាមួយ​បើកឆាក​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ជម្រើសជាតិ​កម្ពុជា ក្នុង​ពានរង្វាន់​ធំ​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup 2018 វគ្គ​ជម្រុះ​ពូ​ល A ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ព្រ​ហ​ស្បតិ៍ សប្ដាហ៍​នេះ​។



យោង​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​លើក​ឡើង​ថា ​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី បាន​ធ្វើ​ដំណើរ​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​វេលា​ម៉ោង​១២និង៤០​នាទី​ថ្ងៃត្រង់ ថ្ងៃ​អង្គារ​នេះ​ដែល​មាន​សមាជិក​២៣​នាក់ និង​ដឹកនាំ​ដោយ​លោក Tan Cheng Hoe ដែលជា​គ្រូបង្វឹក​។

ចំពោះ​កីឡាករ​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​ម៉ាឡេស៊ី កោះហៅ​២៣​នាក់​ចុងក្រោយ​មានដូចជា​អ្នកចាំទី Hafizul Hakim Khairul Nizam Jothy មកពី​ក្លិប​Perak Farizal Marlias មកពី​ក្លិប​JDT Khairul Fahmi Che Mat របស់​ក្លិប​Melaka United​។ ចំពោះ​ខ្សែការពារ​វិញ​មាន​កីឡាករ Aidil Zafuan Abdul Razak របស់​JDT កីឡាករ​Adam Nor Azlin របស់​JDT កីឡាករ Shahrul Saad របស់​Perak​កីឡាករ Amirul Azhan Aznan របស់​Perak កីឡាករ Nazirul Naim Che Hashim របស់​Perak​កីឡាករ Syazwan Andik Ishak របស់​Kuala Lumpur កីឡាករ Irfan Zakaria របស់​Kuala Lumpur​កីឡាករ Syahmi Safari របស់​Selangor​។



​សម្រាប់​ខ្សែបម្រើ​វិញ​មាន​កីឡាករ​Syamer Kutty Abba របស់​ក្រុម​JDT កីឡាករ​Safawi Rasid របស់​ក្រុម​JDT កីឡាករ Kenny Palraj របស់​ក្រុម​Perak កីឡាករ Akram Mahinan របស់​ក្រុម​Kedah កីឡាករ Syazwan Zainon របស់​ក្រុម​Kedah កីឡាករ Akhyar Rashid របស់​ក្រុម​Kedah កីឡាករ Mohamadou Sumareh របស់​Pahang​។ ក្រឡេកមើល​ខ្សែប្រយុទ្ធ​វិញ មាន​កីឡាករ Ahmad Hazwan Bakri របស់​JDT កីឡាករ​Syafiq Ahmad របស់​JDT កីឡាករ Zaquan Adha Abdul Razak របស់​Kuala Lumpur កីឡាករ​Norshahrul Idlan Talaha របស់​Pahang កីឡាករ Shahrel Fikri Md Fauzi របស់​Nakhon Ratchasima ប្រទេស​ថៃ​។

ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ភ្ញៀវ​ម៉ាឡេស៊ី នៅវេលា​ម៉ោង​៦និង៣០​នាទី​ល្ងាច ថ្ងៃ​ព្រ​ហ​ស្បតិ៍ ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​។



ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​នៅ​លើ​ប៉ុស្តិ៍​ទូរទស្សន៍ BTV News ផងដែរ​។ ចំណែក​សំបុត្រ​សម្រាប់​ទស្សនិកជន​ចង់​ចូលរួម​ទស្សនា​ផ្ទាល់​ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដាក់​លក់​តាំងពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨ មក​ម្ល៉េះ​គឺ​ចាប់ពី​ម៉ោង ៩និង០០​ព្រឹក ដល់​ម៉ោង ៦និង០០នាទី​ល្ងាច​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​សំបុត្រ​មានតម្លៃ​១២,០០០៛​សម្រាប់​ប្រភេទ​ទី​១​និង​តម្លៃ​៦,០០០៛ សម្រាប់​ប្រភេទ​ទី​២​។ ចំពោះ​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ក្នុង​ម៉ោង​ធ្វើការ​ទៅ​លេខ​០៧១ ៤៨ ៦៩ ៤៧៥ ឬ ០១៥ ៤៤ ៧៦ ៨០​។

បើ​និយាយ​ពី​ពានរង្វាន់ AFF Suzuki Cup 2018 ឆ្នាំនេះ​ពូ​ល A មាន​វៀតណាម ម៉ាឡេស៊ី មីយ៉ាន់​ម៉ា កម្ពុជា និង​ឡាវ ខណៈ​ពូ​ល B មាន​ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ក្រុម​ឈ្នះ​នៅ​វគ្គ​ជម្រុះ​ទី​ម័​រ​ខាងកើត​។ តាម​គម្រោងការ​វគ្គ​ជម្រុះ​តាម​ពូ​ល​នេះ​នឹង​ធ្វើ​ឡើ​ចាប់ពី​ថ្ងៃទី​៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​១៥​ខែធ្នូ ឆ្នាំ​២០១៨​។ ព្រឹត្តិការណ៍​ទាំងមូល​នេះ​នៅ​កម្ពុជា គឺ​ទទួល​សិទ្ធិ​ផ្សាយ​ផ្ទាល់​ដោយ​ប៉ុស្តិ៍ BTV News ផងដែរ​។



សម្រាប់​កម្មវិធី​ប្រកួត​ជម្រុះ​ពូ​ល A របស់​ក្រុម​កម្ពុជា វិញ ក្រៅពី​ប្រកួត​បើកឆាក​ប៉ះ​ក្រុម​ម៉ាឡេស៊ី នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា​នេះ គឺ​ត្រូវ​ប៉ះ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា នៅ​ទីក្រុង​រ៉ង់​ហ្គូ​ន វិញ​ម្តង​ហើយ​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ក្រុម​កម្ពុជា ត្រូវ​ប៉ះ​ឡាវ នៅ​រាជធានី​ភ្នំពេញ ហើយ​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប៉ះ​ម្ចាស់​ផ្ទះ​វៀតណាម​ នៅទី​ក្រុង​ហាណួយ ដែល​ជា​ប្រកួត​បិទពូល៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu