Ad Code

១៦​វិច្ឆិកា ប្រកាស​សាលក្រម​សំណុំរឿង ឡូត ហេង ក្លែងខ្លួន​ពាក់​ផ្កាយ​បី​ទាហាន



ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី​៦​ ខែវិច្ឆិកា ​ឆ្នាំ​២០១៨​នេះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោកស្រី ថ្លាង ផា​ណែ​ត បាន​បើកសវនាការ​កាត់ទោស​ជនជាប់ចោទ​ឈ្មោះ ឡូត ហេង ហៅ ម៉េង ពាក់ព័ន្ធ​នឹង​បទ​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​បទ​ចរាចរណ៍​ក្រដាស់​ប្រាក់​ក្លែងក្លាយ​ដោយ​ចេតនា។

ជនជាប់ចោទ​នៅពេល​សវនាការ​បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នេះ​មែន ហើយ​ក៏បាន​និយាយប្រាប់​ពី​រឿង​ប្រើ​ហ្គាស​នឹង​លុយខ្មៅ គឺ​រូប​ខ្លួន​បាន​មក​ពី​បុរស​ជនជាតិ​ថៃ​ម្នាក់​បាន​ឲ្យ​មក​ខ្លួន ហើយ​ខ្លួន​ក៏បាន​ទាក់ទង​ទិញ​ទឹក​លាង​លុយខ្មៅ​ពី​ប្រទេស​វៀតណាម​ដែល ហើយ​រឿង​ក្លែង​ពាក់​ផ្កា​បី​នេះ​ គឺ​ខ្លួន​គ្រាន់តែ​ពាក់​ថត​ដាក់​ក្នុង​ទូរស័ព្ទ​ដើម្បី​បង្ហាញ​ពួក​ជន​ជាតិចិន​ដើម្បី​ងាយ​រកស៊ី​តែប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃទី​២៦​ ខែមីនា ​ឆ្នាំ​២០១៨ ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌឫស្សី​កែវ បាន​បញ្ជូន​មន្ត្រី​យោធា​ម្នាក់ ​និង ​បក្សពួក​ដែល​អួតអាង​ពី​រឿង​លាង​លុយ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​សាកសួរ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​១.​ឈ្មោះ ឡូត ហេង ហៅ ម៉េង ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ មុខរបរ​យោធា ជា​ម្ចាស់​អាវុធ​និង​លុយខ្មៅ​។ ២.​ឈ្មោះ សន ប៊ុន​ថេ​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល​ភូមិ​ឃ្លាំង សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ តែ​ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​ទៅផ្ទះ​វិញ​ដោយសារ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងនេះ។

ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​ ជាក់ស្តែង​ករណី​កាន់កាប់​អាវុធ​ខុសច្បាប់​(​អាវុធ​ប្រើ​ហ្គាស​)​និង​ប្រាក់​ដុល្លារ​ខ្មៅ នៅ​ថ្ងៃទី​២៣​ខែមីនា​ឆ្នាំ​២០១៨​វេលា​ម៉ោង​២៣និង៣០​នាទី នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ក្រុម​ទី​៤ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សី​កែវ កម្លាំង​ចំរុះ​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សី​កែវ​ពេល​ចុះ​រឹត​បណ្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​គោលដៅ​ខាងលើ។ នៅពេល​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ដូចជា ១.​អាវុធ​ខ្លី​ជ័រ​ប្រើ​ហ្គាស​មួយ​ដើម​ ២.​ប្រាក់​ដុល្លា​ខ្មៅ​ចំនួន​១៥​សន្លឹក ៣.​ប្រាក់​ដុល្លា​ចំនួន​១០៨០​ដុល្លារ ៤.​ប្រាក់​រៀល​ចំនួន​២៥០០០​រៀល​
៥.​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​SZ​ ពណ៌​ស​ក្រហម ពាក់​ស្លាក​លេខ​ ភ្នំពេញ​1BW-8627 ៦.​អត្តសញ្ញាណប័ណ្ណ​យោធា​២​សន្លឹក មានឈ្មោះ ឡូត ហេង និង​ឈ្មោះ សន ប៊ុន​ថេ​ន។

សូម​ជម្រាប​ថា ​ទោះជា​យ៉ាងណា​រឿងក្តី​ខាងលើ​នេះ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោកជំទាវ ថ្លាង ផា​ណែ​ត នឹង​ធ្វើ​ការប្រកាស​សាលក្រម​នៅ​រសៀល​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ខាងមុខនេះ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu