Ad Code

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ បន្ទាប់ពី​បែក​ធ្លាយ​ករណី​រំលោភ​សេពសន្ថវៈ​



​កំពង់ចាម ៖ ជនសង្ស័យ​ចំនួន​ពីរ​នាក់ ត្រូវជា​បងថ្លៃ​ និង​ប្អូន​នឹង​គ្នា ត្រូវ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កងមាស​ចាប់ខ្លួន ពីបទ​រំលោភ​សេពសន្ថវៈ​លើ​នារី​តែ​ម្នាក់ បន្ទាប់ពី​បែក​ធ្លាយ​រឿងអាស្រូវ​ខាង​លើ​នេះ​ ដោយ​សារ​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ​ហួងហែង​ចង់​ស៊ី​នំគម​ក្មេង​ស្រី​តែម្នាក់ឯង ដូច​សុភាសិត​ថា ភ្នំ​មួយ​មិន​អាច​មាន​ខ្លា​ពីរ​បាន​ឡើយ។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី១៨ ​ខែ​វិច្ឆិកា ​ឆ្នាំ២០១៨ មាន​ប្រជាពលរដ្ឋ​ឈ្មោះ ​(​ភ​ស​)​ ភេទ​ស្រី​ អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ទី៥ ឃុំ​កង​តា​ណឹ​ង ​ស្រុក​កងមាស​ ខេត្ត​កំពង់ចាម បាន​ប្ដឹង សមត្ថកិច្ច នគរបាល​ស្រុក កងមាស ដោយ​ចោទប្រកាន់​ទៅលើ​មនុស្ស​ចំនួន​ពីរ​នាក់​មានឈ្មោះ​ដូចខាងក្រោម ​៖
ទី១.​ឈ្មោះ ​ហ៊ីម សុខ​ឃាង ភេទ​ប្រុស​ អាយុ៤២​ឆ្នាំ​ មុខរបរ​គ្រូបង្រៀន​ និង​បើក​រកស៊ី​វេរ​ប្រាក់​តាម​វី​ង​។ ទី២.​ឈ្មោះ គ្រុយ លី​ហេង ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ ​មុខរបរ​កសិករ ទាំងពីរ​នាក់​មាន​ទីលំនៅ​ភូមិ​ទី៥​ឃុំ​កង​តា​ណឹ​ង ​ស្រុក​កងមាស ខេត្ត​កំពង់ចាម។​

យោង​តាម​ពាក្យបណ្ដឹង​បញ្ជាក់​ថា ​នៅ​ថ្ងៃទី​១២ ​ខែ​សីហា​ ឆ្នាំ​២០១៨ ម៉ោង​១៥​និង​០០​នាទី កូនស្រី​របស់​គាត់​ឈ្មោះ ​( ក​ញ​)​ អាយុ​១៦​ឆ្នាំ​ បាន​ទៅ​ទិញ​កាត​ទូរស័ព្ទ​នៅផ្ទះ​ឈ្មោះ ហ៊ីម សុខ​ឃាង ត្រូវ​ឈ្មោះ​នេះ​ចាប់​រំលោភ​សេពសន្ថវៈ​បានសម្រេច​មួយដង​នៅក្នុង​បន្ទប់​ក្រោមផ្ទះ​ ជា​បន្ទប់​បើក​វី​ង​ផ្ញើ​ប្រាក់ ហើយ​ជនសង្ស័យ​បាន​គំរាម​កូនស្រី​របស់​គាត់​ថា បើ​ហ៊ាន​និយាយ​ប្រាប់​អ្នកណា​ គេ​នឹង​​សម្លាប់ នាង​ចោល ដោយ​ភ័យ​ខ្លាច ទើប​នាង​មិន​ហ៊ាន​ប្រាប់​អាណាព្យាបាល​។​

អាណាព្យាបាល​ជនរងគ្រោះ​បាន​បន្ត​ថា លុះដល់​ថ្ងៃ​មិន​ចាំ​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង១៥​និង១០​នាទី​ កូនស្រី​របស់គាត់ ឈ្មោះ​ (​ក ញ​)​ បាន​ទៅ​យក​សៀវភៅ​នៅផ្ទះ​ឈ្មោះ គ្រុយ លី​ហេង ដែល​កូនស្រី​គេ​ខ្ចី​ពី​ថ្ងៃ​មុន។​

នៅ​ពេល​ទៅដល់​ផ្ទះ​ខាង​លើ​នេះ ស្រាប់តែ​ត្រូវ​ឈ្មោះ លី ហេង ចាប់​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​ចំនួន​ពីរ​ដង​។​

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំងពីរ​នាក់​ ត្រូវជា​បងថ្លៃ​ និង​ប្អូន​ប្អូនថ្លៃ ហើយ​អ្នក​ទាំងពីរ​ហួងហែង​នារី​រងគ្រោះ​ទុកជា​ទាសករ បម្រើ​តណ្ហា​រៀងៗ​ខ្លួន​។​

ដោយ​ចែកគ្នា​មិន​ដាច់ ឈ្មោះ​ហ៊ីម សុខ​ឃាង​ ជា​ប្អូនថ្លៃ​ បាន​ទម្លាយ​រឿងអាស្រូវ​នេះ ប្រាប់​អាណា​ព្យាបាល​របស់​នារី​រ​ង​គ្រោះ តែ​អ្នក​សាង​អំពើ​អាក្រក់​ អំពើ​អាក្រក់​តែងតែ​ទទួលផល​អាក្រក់​ គឺ អ្នក​ដែល​ទម្លាយ​រឿងអាស្រូវ​នេះ​ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ដែរ​។​

ប៉ូលិស​បាន​បញ្ជាក់​ថា ​ក្រោយ​ទទួល​បណ្ដឹង​ខាងលើ​ភ្លាម សមត្ថកិច្ច​ជំនាញ​ស្រុក ​សហការ​ជាមួយ​ប៉ុស្តិ៍​ ចុះ​ដល់​កន្លែងកើតហេតុ​ ធ្វើការ​ស្រាវជ្រាវ​ និង​បាន​នាំមុខ​សញ្ញា​សង្ស័យ​ទាំងពីរ​នាក់​មកកាន់​ស្នាក់​ការ​ប៉ុស្តិ៍​ ដើម្បី​សាកសួរ​ និង​បំពេញ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu