Ad Code

ពានរង្វាន់​ស្វាយរៀង​ខាប់ ឆ្នាំ​២០១៨ ឈាន​ដល់​វគ្គ​៣២​ក្រុម​ចុងក្រោយ​ហើយ



ពានរង្វាន់​បាល់ទាត់​មហាជន​ធំ​ជាង​គេ​ប្រចាំ​ខេត្ត​ស្វាយរៀង ឈ្មោះថា​«​ស្វាយរៀង ខាប់ (Svay Rieng Cup) លើក​ទី​៤ ឆ្នាំ​២០១៨ ដែល​រៀបចំឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង បាន​ឈានដល់​វគ្គ​ប្រកួត​៣២​ក្រុម​ចុងក្រោយ​ហើយ បន្ទាប់ពី​បញ្ចប់​វគ្គ​ជម្រុះ​តាម​ពូ​ល​កាលពីពេល​ថ្មីៗ​នេះ​។

ពានរង្វាន់ Svay Rieng Cup ឆ្នាំមាន​ក្រុម​ចូលរួម​ចំនួន​៥២​ក្រុម​ចែកជា​១៣​ពូ​ល​ផ្សេងគ្នា​នៅ​កីឡដ្ឋាន​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម មួយ​នេះ​។ ចំពោះ​វគ្គ​៣២​ក្រុម​ចុងក្រោយ គណៈកម្មការ​ប្រកួត​បា​ន​ចាប់ឆ្នោត​ជ្រើសរើស​គូប្រកួត​រួចហើយ​នៅ​ថ្ងៃអាទិត្យ ចុង​សប្ដាហ៍​កន្លងទៅនេះ ដែល​មាន​តំណាង​ក្រុម​ទាំងអស់​និង​ភាគី​ពាក់ព័ន្ធ​ធ្វើ​ជា​សាក្សី​។



​សម្រាប់​កម្មវិធី​ប្រកួត​វគ្គ​៣២​ក្រុម​ចុងក្រោយ​នេះ​នឹង​ប្រកួត​៤​ថ្ងៃ​ផ្សេងគ្នា​ដោយ​នៅ​ថ្ងៃ​សៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុម​២៣​កីឡា ប៉ះ​ក្រុម​អគ្គីសនី​ខេត្តស្វាយរៀង នៅ​ម៉ោង​៨​ព្រឹក ហើយ​នៅ​ម៉ោង​២​រសៀល​ក្រុម​តំបន់​សេដ្ឋកិច្ច​ពិសេស ប៉ះ​ក្រុម​ពូ​ប្រុស​ជី​ភូ​អែ​ហ្វ​ស៊ី គូ​បន្ត​ក្រុម​ធា​រី​បាវិត ប៉ះ​ក្រុម​យុវជន​ពោធិ៍​ថ្មី នៅ​ម៉ោង​៤​ល្ងាច​និង​ចុងក្រោយ​ក្រុម​ស​.​ស​.​យ​.​ក ម៉ោង​ថ្កោល ជួប​ក្រុម Blue Dragon​។

នៅ​ថ្ងៃអាទិត្យ ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រុម​យុវជន​សាមគ្គី ប៉ះ​ក្រុម​ស​.​ស​.​យ​.​ក ស្រុក​រមាសហែក នៅ​ម៉ោង​៨​ព្រឹក ហើយ​នៅ​ម៉ោង​២​រសៀល​ក្រុម M.S.T FC ប៉ះ​ក្រុម​សៀង​ហៃ​រី​ស​ត្ស​អែ​ហ្វ​ស៊ី គូ​បន្ទាប់​ក្រុម​សុភ​ក្តិ​មូទ័រ FC ជី​ភូ ប៉ះ​ក្រុម​កាំភ្លើង​ធំ​អែ​ហ្វ​ស៊ី នៅ​ម៉ោង​៤​ល្ងាច​និង​នៅ​ម៉ោង​៦​ល្ងាច​ក្រុម​អធិរាជ​ទួល​ឃួ​ច ជួប​ក្រុម​រដ្ឋ​ករ​ទឹក​ស្វាយរៀង​។



​រហូតដល់​ថ្ងៃ​សៅរ៍ ទី​១​ខែធ្នូ ឆ្នាំ​២០១៨ ក្រុម​យុវជន​ស្វាយជ្រំ ជួប​ក្រុម​សាកល United នៅ​ម៉ោង​៨​ព្រឹក ហើយ​នៅ​ម៉ោង​២​រសៀល​ក្រុម​អធិការ​នគរបាល​ក្រុង​បាវិត ជួប​ក្រុម​គ្រូ​វិទ្យាល័យ​ហ៊ុនសែន ប្រសូតិ នៅ​ម៉ោង​៤​ល្ងាច​ក្រុម CFEF FC ប៉ះ​ក្រុម Panda FC និង​ក្រុម​ចំ​ពាម​យក្ស​អង្គរ​ស្វាយ ប៉ះ​ក្រុម​លីង​គួ​យ​អែ​ហ្វ​ស៊ី​។ គូប្រកួត​ចុងក្រោយ​ធ្វើ​នៅ​ថ្ងៃអាទិត្យ ទី​២ ខែ ធ្នូ ឆ្នាំ​២០១៨ ក្រុម​ស​.​ស​.​យ​.​ក ស្រុក​កំពង់​រោទ៍ ប៉ះ​ក្រុម​ស​.​ស​.​យ​.​ក ក្រុង​ស្វាយរៀង នៅ​ម៉ោង​៨​ព្រឹក ហើយ​ក្រុម​រាជសីហ៍​ផ្សា​ធូ​ម៉ាក់ ជួប​ក្រុម​ពៅ​ហូ​ម​ស្ព័ត នៅ​ម៉ោង​២​រសៀល ខណៈ​នៅ​ម៉ោង​៤​ល្ងាច​ក្រុម Chong Prak FT ប៉ះ​ក្រុម Stars Men FC និង​ចុងក្រោយ​ក្រុម​ស​.​ស​.​យ​.​ក ក្រុង​បាវិត ជួប​ក្រុម DI រ៉ូ​លីង 72​។

ការប្រកួត​ធ្វើឡើង​នៅលើ​ទីលាន​ស្មៅ​ធម្មជាតិ នៃ​កីឡដ្ឋាន​ខេត្តស្វាយរៀង​ជាប់ៗ​គ្នា ខណៈ​នេះ​ជា​លើក​ទី​៤​បន្ទាប់ពី​បង្កើត​ចាប់តាំងពី​ឆ្នាំ​២០១៥​ដោយ​ត្រូវ​បាន​ផ្តួចផ្តើម​បង្កើត​ឡើង ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង ដែលមាន​ឯកឧត្តម ឌី វិជ្ជា ជា​ប្រធាន ស្រប​ពេល​២​លើ​មុនដំបូង ក្រុមបាល់ទាត់ ស​.​ស​.​យ​.​ក ក្រុង​បាវិត ជា​ម្ចាស់​ជើងឯក​ទាំង​២​ឆ្នាំ​ជាប់ៗ​គ្នា​និង​ចុងក្រោយ​ក្រុម​ក្រុម​ធា​រី​លិញ​គួ​យ ជា​ម្ចាស់​ជើងឯក​ម្តង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu