កណ្តាល ៖ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តកណ្តាលកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ បានធ្វើការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិស្ដីពីបច្ចេកវិទ្យាទូរសព្ទ័ចល័តនិងផលប៉ះពាល់ ឲ្យដល់មមន្ត្រី រាជការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋក្នុងស្រុកពញាឮ។
ពិធិនេះ បានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ៅ ផល្លា អគ្គនាយករង អគ្គនាយកដ្ឋាន ប្រៃសណីយ៍ និងទូរគមនាគមន៍ លោក អៀង ប៊ុនហាក់ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត និងលោក សំអុល ចំរើនឧត្តម អភិបាលរងស្រុកពញាឮ។
លោកអៀង ប៊ុនហាក់ ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកណ្តាលបានថ្លែងឲ្យដឹងថា ការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិស្តីពីបច្ចេកវិទ្យាទូរស័ព្ទចល័តនិងផលប៉ះពាល់ ក្នុងគោលបំណងឲ្យយល់ច្បាស់ពីការប្រើប្រាស់បង្គោលអង់តែនទូរសព្ទ័ និងវិធីការពាររន្ទះ ការប្រើប្រាស់ទូរស័ព្ទមានអត្ថប្រយោជន៍អ្វីខ្លះដល់វិស័យសេដ្ឋកិច្ចសង្គមនិងវប្បធម៌នៅក្នុងតំបន់និងពិភពលោក៕
Source: Kampuchea Thmey Daily
0 Comments