Ad Code

ក្លិប​Terengganu Fa​របស់​ម៉ាឡេស៊ី ប្រកាស​បន្ត​កិច្ចសន្យា​១​រដូវ​កាល​ទៀត​ជាមួយ​កីឡាករ ធា​រី ចន្ថា​ប៊ី​ន របស់​កម្ពុជា



​កីឡាករ​ខ្មែរ​-​បារាំង ធា​រី ចន្ថា​ប៊ី​ន ត្រូវបាន​ក្លិប​ចាស់​របស់ខ្លួន​គឺ​Terengganu FA​សមាជិក​នៅ​លី​គ​កំពូល​របស់​ប្រទេស​ម៉ាឡេស៊ី (Malaysia Super League) បន្ត​កិច្ចសន្យា​១​រដូវ​កាល​ទៀត ក្រោយ​ផុត​រដូវ​កាល​ឆ្នាំ​២០១៨​ថ្មីៗ​នេះ ខណៈ​រូប​ក៏​មាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​ក្លិប​នៅ​ស្រុកកំណើត​និង​ក្លិប​នៅ​ប្រទេស​ថៃ​។

ក្លិប​ជើងឯក​រង​ពានរង្វាន់ Malaysia FA Cup រូប​នេះ​បាន​ប្រកាស​នៅ​ល្ងាច​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ​ថា ក្លិប​សូម​ប្រកាស​ដល់​អ្នកគាំទ្រ​ថា​ ក្លិប​សម្រេច​បន្ត​កិច្ចសន្យា​រយៈពេល​១​រដូវ​កាល​ទៀត​ជាមួយ​កីឡាករ​កម្ពុជា​គឺ ធា​រី ចន្ថា​ប៊ី​ន​។ ភាគី​ទាំង​២​បាន​ចុះ​កិច្ចសន្យា​រួមគ្នា​រួចរាល់​។ ធា​រី បាន​បដិសេធ​សំណើរ​ច​ចារ​ពី​ក្លិប​មកពី​ប្រទេស​ថៃ ហើយ​សុខចិត្ត​រួមរស់​ជាមួយ​យើង​ជា​បន្ត​ទៀត​។ ក្លិប​សូម​អរគុណ​ដល់​ធា​រី ហើយ​យើង​មាន​ភារកិច្ច​សំខាន់​ជាច្រើន​ទៀត​នៅ​រដូវ​កាល​ក្រោយ។



​សូម​រំលឹក​ថា ​កីឡាករ ធា​រី ចន្ថា​ប៊ី​ន បាន​ធ្វើ​ដំណើរ​មក​កម្ពុ​ជា ដោយ​ចុះ​កិច្ចសន្យា​ជា​ក្លិប​ភ្នំពេញ​ក្រោ​ន​លើកដំបូង​កាលពី​ខែតុលា ឆ្នាំ​២០១២ កន្លងទៅ ដំណាលគ្នា​នឹង​មិត្តភក្ដិ​មកពី​បារាំង​ជាមួយគ្នា កុក បូរី​ស និង គួច ដា​នី បន្ទាប់ពី​ពួកគេ​បាន​ធ្វើ​ដំណើរ​ជាមួយ​ក្រុមបាល់ទាត់​កូន​ខ្មែរ​-​អឺរ៉ុប ដែល​ដឹកនាំ​ដោយ​អតីត​វីរបុរស​បាល់ទាត់​ខ្មែរ ប៉ែន ផាត មក​ប្រកួត​នៅ​កម្ពុជា អំឡុង​ពាក់កណ្ដាល​ឆ្នាំ ២០១២​។ រូបគេ​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា តាំងពី​ឆ្នាំ​២០១៤ រហូតដល់​ខែតុលា ឆ្នាំ២០១៧ ថ្មីៗ​នេះ។



នៅ​ដើមរដូវ​កាល​ឆ្នាំ​២០១៧ រូបគេ​បាន​ចេញទៅ​ចូលរួម​ជាមួយ​ក្លិប Krabi FC សមាជិក​ពានរង្វាន់​លី​គ​លំដាប់​ទី​២​នៅ​ប្រទេស​ថៃ ខណៈ​នៅ​ពាក់​រដូវ​កាល​រូបគេ​បាន​ផ្លាស់​មកលេង​នៅ​កម្ពុជា វិញ​ជាមួយ​ក្លិប​អគ្គិសនី​កម្ពុជា​។ បើ​និយាយ​ពី​ការ​ប្រកប​អាជីព​ក្នុង​ក្លិប អំឡុង​ពេល​រួមរស់​ជាមួយ​ភ្នំពេញ​ក្រោ​ន កីឡាករ ធា​រី ធ្លាប់​លើក​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ចំនួន​២​ឆ្នាំ​ជាប់​គ្នា​មក​ហើយ គឺ​នៅ​ឆ្នាំ​២០១២ និង ២០១៦ ក្រោយ​ប្រកប​អាជីព​នៅ​កម្ពុជា ជាង​៤ ឆ្នាំ​ហើយ​គេ​ក៏​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ភ្នំពេញ​ក្រោ​ន ឈ្នះ​ចំណាត់ថ្នាក់​លេខ​៣ នៃ​ពានរង្វាន់ Toyota Mekong Club Championship 2014 ផងដែរ​។

ចំពោះ​ក្លិប​បាល់ទាត់ Terengganu FA ទើបតែ​មានឱកាស​ឡើង​មក​លេង​លី​គ​កំពូល​ម៉ាឡេស៊ី វិញ​នៅ​រដូវ​កាល​ឆ្នាំ​២០១៨ នេះ​នោះ​ទេ ប៉ុន្តែ​បាន​បញ្ចប់​រដូវ​កាល​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៥ ក្នុងចំណោម​ក្លិប​ជា​សមាជិក​ទាំង​១២ ខណៈ​នៅក្នុង​ពានរង្វាន់ Malaysia FA Cup វិញ​បាន​ត្រឹម​ខកចិត្ត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ពោលគឺ​ត្រឹម​ជើងឯក​រង​ក្រោយ​ចាញ់​ក្រុម​Perak TBG នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu