Ad Code

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពី​បទ​ឆបោក​និង​លួច​ម៉ូតូ



ព្រះវិហារ ៖ នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ តាម​ពាក្យ​បណ្តឹង ពី​ជនរងគ្រោះ​ឈ្មោះ ប៉េង សុ​ថិ​ត ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ស្ថិត​ភូមិ​ស្រះ​ឈូក សង្កាត់​កំពង់​ប្រ​ណោ​ក ខេត្តព្រះវិហារ ករណី​ឆរ​បោក​ម៉ូតូ កាល​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៨។

ជនសង្ស័យ​ឈ្មោះ ពុំ ភ័ក្ត្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​អង្គខ្លើ ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ​ជាងឈើ បាន​យក​ម៉ូតូ​ជនរងគ្រោះ ម៉ាក​ស៊ុយ​ស៊ូ​គី​និក ពណ៌​ស បិទ​ស្កុ​ត​ពណ៌​ស្លា​ទុំ គ្មាន​ស្លាក​លេខ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ពី​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ដើម្បី​បន្ត​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​វិនិច្ឆ័យ​ទោស​តាមផ្លូវ​ច្បាប់​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu