ភ្នំពេញ ៖ ឪពុកចុងល្មោភកាមម្នាក់ ត្រូវបានម្ដាយក្មេងស្រីរងគ្រោះប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភកូនចុងខ្លួនឯង អាយុ៥ឆ្នាំ ជាបន្តបន្ទាប់ ចំនួន៣ដង ហើយលើកទី៤ ដោយសារតែនាងតូចរងគ្រោះឈឺចាប់ទ្វារមាសពេកទ្រាំមិនបាន ក៏ប្រាប់ម្ដាយ ហើយម្ដាយក៏ប្ដឹងប៉ូលិសឲ្យចាប់ខ្លួនប្ដីក្រោយរបស់នាងតែម្ដង។
ហេតុការណ៍ឃាត់ខ្លួនឪពុកចុងនេះ នៅវេលាម៉ោង៩ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅផ្ទះជួល គ្មានលេខ ផ្លូវបេតុង ក្រុម១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
ជនសង្ស័យ ឈ្មោះ ឯក វ៉ាន់ដូច ហរ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល គ្មានលេខ ផ្លូវបេតុង ក្រុម១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រីឯក្មេងស្រីរងគ្រោះឈ្មោះ គ ច ណ ភេទស្រី អាយុ៥ឆ្នាំ( រៀនសាលាណុះស្តារ) ស្នាក់នៅជាមួយម្តាយឈ្មោះ ស ម ណ អាយុ៣៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅជាមួយជនសង្ស័យ។
សមត្ថកិច្ចឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចយើងបានទទួលពាក្យបណ្ដឹងពីម្ដាយនាងរងគ្រោះ ក៏បានបើកការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យនៅចំណុចផ្ទះកើតហេតុខាងលើតែម្ដង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា នៅថ្ងៃមិនចាំ ក្នុងខែកក្កដា ឆ្នាំ២០១៨ ខ្លួនធ្លាប់បានចាប់រំលោភលើក្មេងស្រីរងគ្រោះម្តងរហូតបានសម្រេច នៅចំណុចផ្ទះខាងលើ ក្នុងបន្ទប់ដេក ក្រោយមកទៀត ខ្លួនពុំចាំថ្ងៃខែក៏បានរំលោភបានសម្រេច៣ទៅ៤ដងទៀត ហើយលើកចុងក្រោយនេះ ក៏ត្រូវបែកការតែម្ដង ដោយសារតែនាងប្រាប់ម្ដាយ។
បច្ចុប្បន្ន អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments