ភ្នំពេញ ៖ តារាចម្រៀងស្រីវ័យក្មេង ប្រចាំផលិតកម្មថោន កញ្ញា ស៊ូ ស៊ីរីកា ថ្មីៗនេះ បានបញ្ចេញសារបង្កប់អត្ថន័យផ្លែផ្កា ហាក់មានចេតនា ចង់ទម្លាយពីអារម្មណ៍បកអាក្រាតលើបុគ្គលមួយចំនួន ដែលតែងបង្កបញ្ហាសម្រាប់ខ្លួន។ ពិសេស គឺបញ្ហារឿងរ៉ាវ នៃការបរាជ័យស្នេហាតែម្ដង។
ផ្អែកតាមខ្លឹមសាររបស់ កញ្ញា ស៊ូ ស៊ីរីកា បានរៀបរាប់ដូច្នេះថា មួយរយៈនេះបរាជ័យច្រើនរឿង តែដោយសារមនុស្សមួយចំនួន មិនមែនខ្លាចក្នុងការនិយាយចំឈ្មោះតែប្រមូលភស្តុតាងឲ្យគ្រប់សិន។
បរាជ័យរឿងស្នេហា មិនមែនមកពីខ្ញុំខុសទេ តែមកពីមនុស្សប្រុសម្នាក់នោះមិនថ្លៃថ្នូរ អញ្ចឹងបើមិនដឹងរឿងកុំចេះតែព្រុស ហើយជូនពរឲ្យនាងឆ្អឹងឯងជោគជ័យរហូតទៅណា។
តារាចម្រៀងវ័យក្មេង កញ្ញា ស៊ូ ស៊ីរីកា បាននិយាយទៀតថា ខ្ញុំចាំមើលមនុស្សយើងវាមានពេលធ្លាក់ពេលឡើង កុំបានបន្តិចបន្តួចឫកពេក ហើយត្រូវបែងចែកឲ្យដាច់ រវាងចូលចិត្តបទ និងចូលចិត្តម្ចាស់បទ មនុស្សខ្ញុំអត់ខ្លាចទេ ក្នុងការនិយាយឲ្យចំកណ្ដាលក្បាល សូមជ្រាប ហើយមកហៅខ្ញុំស្រីសាច់ដុំហ្នឹងនាងធ្វើបានដូចទេ អត់ទេ ចង់ហក់មកប៉ុន្មានភ្នេនហក់មក….។
តារាស្រី កញ្ញា ស៊ូ ស៊ីរីកា បានបន្ថែមថា ទេពអប្សរនរក បើនាងត្រឹមត្រូវ មិនមែនមកហៅdancerខ្ញុំដោយមិនប្រាប់ខ្ញុំមួយម៉ាត់អញ្ចឹងទេ ចង់ទាត់ក្បាលអ្នករាំខ្លួនឯងចោល ដែលខំរាំឲ្យល្បីផង ហើយអាណិតអ្នកដែលមិនដឹងរឿងណាស់ ដែលតែស្ករដោយមិនដឹងច្បាស់។ ហ៊ឹម អនិច្ចា ខ្ញុំមិនដែលតាំងខ្លួនជាអ្នកល្បីអ្វីទេ ខ្ញុំទំនេរដេកផ្ទះក៏អត់ទើសក្បាលនាងដែរ។
ថ្វីត្បិតតែមានការបញ្ចេញសារហាក់មានចេតនាដៀមដាមលើបុគ្គលដែលស្ថិតក្នុងចង្កោមអ្នកសិល្បៈដូចគ្នាក៏ពិតមែន ប៉ុន្តែតារាចម្រៀង កញ្ញា ស៊ូ ស៊ីរីកា គិតរហូតមកទល់ពេលនេះ នៅមិនទាន់ទម្លាយឈ្មោះ ឬអត្តសញ្ញាណរបស់បុគ្គលរូបនោះនៅឡើយទេ។ ខណៈមានអ្នកគាំទ្រមួយចំនួនបានផ្ញើសារសួរនាំពីបញ្ហានេះផងនោះ៕
Source: Kampuchea Thmey Daily
0 Comments