ឧត្តរមានជ័យ ៖ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នាវេលាម៉ោង១៥និង៤០នាទីល្ងាច កម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ០៣៨ ត.ព្រ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ របស់លោក ផេង កុសល ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តឧត្តរមានជ័យ ក្នុងនោះបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ជនសង្ស័យ ឈ្មោះ លួន ហល់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានឃាត់ខ្លួនពីបទបរបាញ់សត្វព្រៃ ប្រព្រឹត្តនៅភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦។
បច្ចុប្បន្ន សមត្ថកិច្ច បានបញ្ជូនជនសង្ស័យខាងលើទៅកាន់សាលាដំបូងខេត្តឧត្តរមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments