Ad Code

គោយន្ត​កែច្នៃ​ដឹក​ឈើ ធ្លាក់​ផ្លូវ​ក្រឡាប់ សង្កត់​លើ​បុរស​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​



​រតនគិរី ៖ គោយន្ត​កែច្នៃ​ដឹកឈើ​មួយ​គ្រឿង​ ខណៈ​បើកបរ​មិន​ប្រុងប្រយ័ត្ន បណ្ដាល​ឲ្យ​ក្រឡាប់​ធ្លាក់​ផ្លូវ​ដោយ​ខ្លួនឯង ហើយ​បាន​សង្កត់​លើ​បុរស​ម្នាក់​ស្លាប់​យ៉ាង​សង្វេគ​។​

ហេតុការណ៍​ក្រឡាប់​គោយន្ត​កែច្នៃ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅត្រង់ចំណុច​អូរ​ថ្ម ស្ថិតនៅ​ក្នុងភូមិ​យ៉ែម ឃុំ​ស៊ើ​ង ស្រុក​បរ​កែវ ខេត្ត​រតនគីរី​។​

​នគរបាល​ស្រុក​បរកែវ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ វ៉ាន់ កុសល ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជន​ជាតិ​ខ្មែរ រស់នៅ​ភូមិ​ដី​ដូ ឃុំ​ជ័យ​ឧត្ដម ស្រុក​លំផាត់ ខេត្ត​រតនគីរី។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​ បាន​ទៅដល់​កន្លែងកើតហេតុ រួច​បាន​ប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផងដែរ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu