ភ្នំពេញ ៖ កំពូលស្មាតហ្វូនលំដាប់កំពូលរបស់ Huawei ត្រកូល Mate20 មានចំណុចទាក់ទាញពិសេសៗជាច្រើន ជាមួយនឹងភាពលេចធ្លោបីចំណុចសំខាន់ៗ ដែលធ្វើឲ្យមានការគាំទ្រយ៉ាងខ្លាំង និងកក្រើកទីផ្សារស្មាតហ្វូន នៅចុងឆ្នាំ២០១៨។
លក្ខណៈពិសេសទីមួយ គឺកំពូលស្មាតហ្វូន Huawei ត្រកូល Mate20 បានបំពាក់នូវបច្ចេកវិទ្យាដំបូងគេបង្អស់ក្នុងពិភពលោកជាច្រើនដូចជាបន្ទះឈីប Kirin 980 7nm ដែលធ្វើឲ្យកំពូលស្មាតហ្វូននេះដំណើរការបានលឿនគ្មានគូរប្រៀប និងបញ្ជូនទិន្នន័យបានលឿនជាងស្មាតហ្វូនដទៃ។
បច្ចេកវិទ្យា A76 Cortex CPU ថ្មី ដែលអាចរក្សាថាមពលថ្មបានទ្វេដង បច្ចេកវិទ្យាថ្មីចុងក្រោយបំផុត GPU Mali-G76 ដែលបង្ហាញកម្រិតរូបភាពល្អឥតខ្ចោះ និងអាចលេងហ្គេមគ្រប់ប្រភេទ លឿន មិនរអាក់រអួលបន្ទះឈីប Dual NPU AI ដែលមានសមត្ថភាពខ្ពស់បំផុត ដើម្បីដំណើរការកម្មវិធី AI ដ៏ឆ្លាតវៃ Dual ISP ដែលជួយឲ្យដំណើរការកម្មវិធីនិមួយៗ បានរហ័សទាន់ចិត្ត និងសន្សំថាមពលថ្មបានល្អជាងមុននៅពេលប្រើកាមេរ៉ា បច្ចេកវិទ្យា 1.4Gbps 4.5G LTE ដែលអ្នកអាចរីករាយជាមួយល្បឿនលឿនបំផុតមិនធ្លាប់មាន និងអាចប្រើសេវា 4.5G LTE លក្ខណៈពិសេសទីពីរ គឺកំពូលកាមេរ៉ាបីគ្រាប់របស់ Leica ដែលមានទំហំធំ និងផ្ដល់បទពិសោធន៍ថ្មីបំផុតក្នុងការថតរូបបែប Ultra-Wide Angle ថតរូបបានជិត លម្អិតបំផុត និងថតផ្ទៃរូបភាពបានកាន់តែធំ ទោះស្ថិតក្នុងប្លង់ចង្អៀត ក្នុងកម្រិតគុណភាពខ្ពស់។
លើសពីនេះទៅទៀត Telephoto lens អ្នកអាចថតរូបដែលនៅឆ្ងាយ ដោយមិនបាត់បង់គុណភាព និងថតជាប់ច្បាស់ សូម្បីតែវត្ថុតូចបំផុតៗ ដែលអាច zoom បានរហូតដល់៥ដង ក្នុងកម្រិតគុណភាពច្បាស់ត្រជាក់ភ្នែក។
មិនតែប៉ុណ្ណោះ កំពូលស្មាតហ្វូននេះ ក៏បំពាក់ដោយកាមេរ៉ា Master AI ស្គាល់ប្លង់ច្រើនសំបូរបែប និងចាប់បានទេសភាពបានល្អឥតខ្ចោះ។
រីឯការថតវីឌីអូវិញ អ្នកអាចថតរូបបានកម្រិត 4K ច្បាស់ដូចថតភាពយន្ត និងការថតបែប Super Slow Motion ដែលមានគុណភាពខ្ពស់។
លក្ខណៈពិសេសចុងក្រោយ គឺថាមពលថ្មមានរហូតដល់ 4200mAh ដែលអ្នកអាចប្រើបានពេញមួយថ្ងៃ ដោយលែងបារម្ភរឿងអស់ថ្ម ហើយជាពិសេសការផ្ទេរថាមពលថ្មឥតខ្សែ ដែលហៅថា Reversed Wireless Charge ដែលអ្នកគ្រាន់តែដាក់ទូរស័ព្ទដទៃដែលអាចប្រើ wireless charge ជាប់ ឬក្រោយខ្នងរបស់កំពូលស្មាតហ្វូននេះ ដើម្បីសាកថ្ម។
កំពូលស្មាតហ្វូន Mate20 មានតម្លៃ ៦៦៦ដុល្លារ និង Mate20Pro តម្លៃ ៨៨៨ដុល្លារ ថែមជញ្ជីងសុខភាព Body Fat Scale ស៊ីមស្មាត និងគម្រោងស្មាតធំហ្មងឥតគិតថ្លៃ។ អ្នកអាចរកទិញបាននៅហាងដែលមានស្លាកសញ្ញាHuawei នៅទូទាំងខេត្ត/ក្រុង។
គួរបញ្ជាក់ផងដែរថា Huawei គឺជាម៉ាក របស់ក្រុមហ៊ុនចិនតែមួយគត់ តែស្ថិតក្នុងម៉ាកដែលគេឲ្យតម្លៃបំផុត ប្រចាំឆ្នាំ២០១៨ ដែលមានតម្លៃម៉ាកមាន តម្លៃ៨.៤ពាន់លានដុល្លារអាមេរិក ទទួលស្គាល់ដោយ Forbes។
https://www.youtube.com/watch?v=B4peGPoHpmE&feature=youtu.be&fbclid=IwAR17kdkXYlpX4QmQDBcjOGVl_YqAHvjvWaFlT-_g4cHrI3hwNbaujig0e10 យករូបភាពនៅទីឆ្ងាយបានយ៉ាងមានប្រសិទ្ធភាព ដោយគ្មានការបាត់បង់នូវគុណភាពរបស់រូបភាពនោះទេ៕
Source: Kampuchea Thmey Daily
0 Comments