ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាព និងឥទ្ធិពលព្យុះទី២៧ ឈ្មោះ តូរាហ្ស៊ី កំពុងស្ថិតនៅប្រទេសវៀតណាម ដែលនឹងធ្វើដំណើរកាត់លើភាគខាងត្បូង ប្រទេសកម្ពុជា មុននឹងថយឥទ្ធិពលវិសម្ពាធវិញ នៅថ្ងៃទី១៩ ខែវិច្ឆិកា។
បើតាមក្រសួងធនធានទឹក ឥទ្ធិពលនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា មានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង និងខ្យល់បក់បោកខ្លាំង ហើយតំបន់សមុទ្រមានរលកខ្ពស់ៗ ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រសូមបង្កើនការប្រុងប្រយ័ត្ន។ ដូចជាតំបន់ សមុទ្រ ៖ មានភ្លៀងធ្លាក់ច្រើន និងខ្យល់បោកបក់ខ្លាំង។ រលកសមុទ្រ មានកម្ពស់ ខ្ពស់ៗ។ ខេត្តកែប តាកែវ កំពង់ស្ពឺ អាចមានភ្លៀង ធ្លាក់ ខ្លាំង និងអាចបង្ក ជាជំនន់ទឹកភ្លើង។ បណ្តា រាជធានី ខេត្ត មួយចំនួន ដូចជា ៖ រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង កណ្តាល កំពង់ឆ្នាំង អាចមានភ្លៀងធ្លាក់ពី មធ្យម ទៅច្រើន លាយឡំជាមួយ និងខ្យល់បក់បោក ក្នុងល្បឿន ពី ៧ទៅ៨ ម៉ែត្រក្នុង មួយនាទី។ ចំណែកបណ្តា ខេត្តមួយចំនួនទៀតអាចមានភ្លៀងធ្លាក់ពី ពីតិចទៅច្រើន។
ជាមួយនឹង ស្ថានភាពទាំងនេះហើយ ក្រសួងអំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ៕
Source: Kampuchea Thmey Daily
0 Comments