Ad Code

ក្រុម​អន្តោប្រវេសន៍​ថ្មី​ចេញពី​ប្រទេស អែល​សាល់​វ៉ា​ឌ័​រ ឆ្ពោះទៅ សហរដ្ឋអាមេរិក



ដោយ​ផ្គើន​ទៅនឹង​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ក្នុងការ​រុញច្រាន​អ្នក​កំពុង​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅឯ​ព្រំដែន​, ក្បួន​មួយ​នៃ​មនុស្ស​ប្រហែល​២០០​នាក់​បានចាប់ផ្តើម​កាល​ពីថ្ងៃ​អាទិត្យ​ចេញពី​ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ​ដើម្បី​ស្វែងរក​ក្តី​សុ​បិ​ន​របស់​ពួកគេ​នៅ​សហរដ្ឋអាមេរិក​។​

ក្រុម​នេះ​ដែល​បាន​បំបែក​ខ្លួន​ចេញពី​ក្បួន​ធំ​នៃ​ជនអន្តោប្រវេសន៍​អាមេរិក​កណ្តាល​ដែល​ចាប់ផ្តើម​ដំណើរ​របស់ខ្លួន​កាលពី​ខែ​មុន​គឺ​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីលាន​មួយ​នៅ​ភាគ​ខាងលិច​រដ្ឋធានី​។​

បន្ទាប់មក​ពួកគេ​បាន​ចេញទៅ​រួមគ្នា​ដោយ​ឡានក្រុង​ឆ្ពោះទៅកាន់​ទីក្រុង Sonsonate ដោយ​លើកឡើង​ពី​អំពើហិង្សា​របស់​ក្រុម​អន្ធពាល​និង​ភាពក្រីក្រ​ជា​មូលហេតុ​របស់​ពួកគេ​។​

ពី​ទីនោះ ជនអន្តោប្រវេសន៍​ដែល​រួមមាន​ទាំង​គ្រួសារ​ជាច្រើន​ជាមួយ​កូនៗ​ផងដែរ​បាន​និយាយថា ពួកគេ​នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​ហ្គា​តេ​ម៉ា​ឡា​តាម​ឡានក្រុង​និង​បន្តទៅ​សហរដ្ឋអាមេរិក​។​

ទោះបីជា​យ៉ាងណាក៏ដោយ ពួកគេ​ដឹងថា វា​មិន​ងាយស្រួល​ទេ​បើ​គ្មាន​ទិដ្ឋាការ​អាមេរិក​នោះ​។​
​នៅ​ថ្ងៃទី​១៣​ខែតុលា ជនអន្តោប្រវេសន៍​ហុង​ឌូ​រ៉ា​ស​រាប់ពាន់នាក់​បានចេញ​ដំណើរ​ក្នុង​ក្បួន​មនុស្ស​ដែល​កំពុង​ព្យាយាម​ទៅដល់​សហរដ្ឋអាមេរិក​។​

នៅ​ចុងខែ​តុលា ជនជាតិ​អែល​សាល់​វ៉ា​ឌ័​រ​យ៉ាងតិច​២,០០០​នាក់​ផ្សេងទៀត​បានធ្វើ​តាម​នេះ​ដោយ​លើកឡើង​ពី​ភាព​គ្មាន​ការងារ​ធ្វើ​និង​អំពើហិង្សា​របស់​ក្រុម​អន្ធពាល​។​
​ក្រុម​សាសនា​និង​សង្គម​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ព្យាយាម​ដោះស្រាយ​លក្ខខណ្ឌ​ទាំងនេះ​។​

ទន្ទឹម​នោះ នៅក្នុង​ទីក្រុង Tijuana នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក អ្នកស្រុក​បានចេញ​មក​តវ៉ា​កាលពី​ថ្ងៃអាទិត្យ​នៅ​ជិត​ព្រំដែន​សហរដ្ឋអាមេរិក​ដើម្បី​គាំទ្រ​និង​ប្រឆាំង​ការធ្វើ​ចំណាកស្រុក​ដ៏​ធំ​នៅក្នុង​ទីក្រុង​របស់​ពួកគេ​។​

គួរ​បញ្ជាក់ថា នៅពេលនេះ ជនអន្តោប្រវេសន៍​អាមេរិក​កណ្តាល​ប្រហែល​២,៥០០​នាក់​កំពុងស្នាក់នៅ​ក្នុង​ទី​ជំរ​កមួយ​ដែល​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ពហុកីឡាដ្ឋាន Tijuana ៕ AFP




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu