Ad Code

អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូន​ជនសង្ស័យ ប្រុស​ស្រី ០៧​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ទៅ​តុលាការ



ភ្នំពេញ ៖ កម្លាំង​ល្បាត​អាវុធហត្ថ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១៧​ ខែវិ​ច្ឆិ​កា​ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៧​នាក់ ​ទៅ​តុលាការ ​ដើម្បី​សាកសួរ​បន្ត​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន រួមនឹង​ក្រាម​ពណ៌​ស​ថ្លា ០៦​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​) ក្នុង​ខណ្ឌ​ឫស្សី​កែវ និង​ខណ្ឌទួលគោក ០៤​ទីតាំង​ផ្សេងគ្នា ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​នា​ថ្ងៃទី​១៥​វិ​ច្ឆិកា​រួចមក​។



មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង ០៧​នាក់​ ដែល​អាវុធហត្ថ​បង្ក្រាប​បាន​នេះ​រួមមាន​ទី​១/ ឈ្មោះ វឿន វ​ណ្ណី ហៅ​យាយ​មាន់ ភេទ​ស្រី អាយុ ៣៨​ឆ្នាំ ,​ទី​២/ ឈ្មោះ សេង តូច ភេទ​ស្រី អាយុ ៣៨​ឆ្នាំ ត្រូវ​បាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ឫស្សី​កែវ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១៦និង១០​នាទី និង​ម៉ោង​១៧និង១៥​នាទី នៅ​ចំណុច ផ្លូវ​រថភ្លើង ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​១ និង​ផ្លូវ​បេតុង​(​ប្រឡាយ​)​ក្រុម​៧ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ​។​ទី​៣/ ឈ្មោះ ឃៀង ដា​រ៉ា ភេទ​ប្រុស អាយុ ,​ទី​៤/ ឈ្មោះ ហេង ច​ន្នី ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ,​ទី​៥/ ឈ្មោះ ភា វុ​ទ្ធ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ,​ទី​៦/ ឈ្មោះ ឈឿន សារិន ភេទ​ប្រុស អាយុ២១ឆ្នាំ ,​ទី​៧/ ឈ្មោះ ភី ហ៊ី ភេទ​ប្រុស អាយុ២២​ឆ្នាំ ត្រូវ​បាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១៩និង២០​នាទី និង​ម៉ោង​២០និង៣០​នាទី នៅ​ចំណុច ផ្លូវ​៣៣៦ ម្តុំ​ច្រក​ធ្យូង សង្កាត់​បឹង​សាឡាង និង​ផ្លូវ​២៧២ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។



ប្រភព​បន្ត​ថា ​ដោយមាន​វត្ថុ​តាង​និង​ឯកសារ​គ្រប់គ្រាន់​នោះ​ បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង ០៧​នាក់ ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុងធ្វើការ​សួរចម្លើយ និង​កសាង​សំណុំ​រឿង បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu