Ad Code

ផ្លូវ​បេតុង​ទួល​ពង្រ ​ក្លាយ​ជា​កន្លែង​គំនរ​សំរាម​ ជះ​ក្លិន​ស្អុយ



ភ្នំពេញ​ ៖​ ផ្លូវ​បេតុង​ផ្សារ​ទួល​ពង្រ​ ក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ កំពុង​ក្លាយ​ជា​កន្លែង​គំនរ​សំរាម ​ជះ​ក្លិន​ស្អុយ​អសោច ​ដល់​អ្នក​ធ្វើដំណើរ​ឆ្លង​កាត់​ និង​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​ជាប្រចាំ។

ប្រជាពលរដ្ឋ​បាន​លើកឡើងថា សំរាម​ដែល​គរ​នៅ​ជាប់​ចិញ្ចើមផ្លូវ​ ហើយ​មាន​ប្រវែង​ប្រហែល​៥០​ម៉ែត្រ​នោះ​ គឺ​កើតចេញ​ដោយសារ​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​បាននាំគ្នា​យក​សំរាម​មក​បោះចោល​តាម​គ្នា ​រហូត​ក្លាយជា​គំនរ​ និង​មាន​ប្រវែង​ប្រហែល​៥០​ម៉ែត្រ ធ្វើឲ្យ​មាន​ក្លិនស្អុយ​អសោច​ដល់​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប៉ះពាល់​ដល់​បរិស្ថាន​ និង​ខូច​សុខភាព​ទៀត​ផង​។​

ពួកគាត់​បាន​បន្ត​ថា គំនរ​សំរាម​ទាំងនេះ ​គឺ​មិនដែល​ឃើញ​ក្រុមហ៊ុន​ស៊ិន​ទ្រី​ចុះមក​ប្រមូល​នោះ​ទេ មិន​ដឹង​ថា តើ​អាជ្ញាធរ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន ឬ អត់ ???។

ពួកគាត់​ សូម​សំណូមពរ​ដល់​អាជ្ញាធរ​សង្កាត់ ឬ ខណ្ឌ សូម​មេត្តា​ចុះ​ពិនិត្យ​ និង​ជួយ​ឲ្យ​ខាង​ក្រុមហ៊ុន​ស៊ិន​ទ្រី​ ចុះមក​កើប​សំរាម​ឲ្យ​អស់​ផង ​កុំឲ្យ​ទុក​ទាល់តែ​ស្អុយ​បែបនេះ​អី ព្រោះ​ពួកគាត់​ពិបាក​រស់នៅ​ខ្លាំង​ណាស់ ម្យ៉ាង​ទៀត​ ពិបាក​ភ្នែក​មើល​ណាស់​ ក្រឡេក​ទៅ​ឃើញ​តែ​សំរាម​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu