ឌូអាត្លុង ៖ វគ្គបណ្ដុះបណ្ដាលបច្ចេកទេសកីឡា ឌូអាត្លុង(Duathlon) ដែលចាប់ផ្ដើមពីថ្ងៃទី១៤ មកនោះ បានបញ្ចប់ហើយ កាលពីថ្ងៃទី១៦វិច្ឆិកា។
លោក ងិន សុខបញ្ញា អគ្គលេខាធិការ នៃកីឡាសហព័ន្ធទ្រីយ៉ាត្លុងកម្ពុជា បានមានប្រសាសន៍ថា វគ្គនេះមានសិក្ខាកាមចូលរួមចំនួន៤០នាក់។ វគ្គនេះ ធ្វើនៅពហុកីឡដ្ឋានមរតកតេជោ ហើយសិក្សាលើ៤ចំណុចសំខាន់ដូចជា បណ្ដុះបណ្ដាលឲ្យគណៈកម្មការចេះរៀបចំការប្រកួត ឌូអាត្លុងទី២ កីឡាករយល់ និងចេះពីរបៀបប្រកួត ទី៣គ្រូ យើង៧នាក់ ដែលទើបរៀនចប់ពីថៃថ្មីៗនេះ បានចូលរួមចែករំលែកនូវចំណេះដឹងរបស់ពួកគេ ដល់សិក្ខាកាមទាំងអស់ដែលចូលរួម។
ឌូអាត្លុង គឺជាផ្នែកមួយ នៃប្រភេទកីឡាទ្រីយ៉ាត្លុងដោទ្រីយ៉ាត្លុង មាន៣វិញ្ញាសា បញ្ចូលគ្នា គឺហែលទឹក ជិះកង់និង រត់ ចំពោះឌូអាត្លុង គឺមានតែ២វិញ្ញាសាបញ្ចូលគ្នាប៉ុណ្ណោះ គឺរត់ បន្ទាប់មកប្រណាំងកង់ និងចុងក្រោយបញ្ចប់ដោយរត់។
ឌូអាត្លុង នឹងមាននៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីននា ឆ្នាំ២០២៩ខាងមុខនេះ។ ជាមួយនឹងមានប្រភេទកីឡានេះ នៅក្នុងស៊ីហ្គេមនោះ កម្ពុជា បានប្ដេជ្ញាចិត្តបញ្ជូនប្រភេទកីឡា ឌូអាត្លុង នេះ ទៅចូលរួមប្រកួត ហេតុនេះទើបកម្ពុជារៀបចំខ្លួនរង់ចាំព្រឹត្តិការណ៍ស៊ីហ្គេមមកដល់៕
Source: Kampuchea Thmey Daily
0 Comments