Ad Code

កម្ពុជា​-​ចិន​រួមគ្នា​លើកកម្ពស់​វិស័យ​ទេសចរណ៍​ប្រទេស​ទាំងពីរ​ ឲ្យ​កាន់តែ​រីកចម្រើន



ភ្នំពេញ​ ៖​ កម្ពុជា​-​ចិន​បាន​រួមគ្នា​លើកកម្ពស់​ពង្រឹង​កិច្ច​សហប្រតិបត្ដិការ និង​ការផ្លាស់ប្ដូរ​វិស័យ​ទេសចរណ៍​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​ពិសេស​រវាង​ទីក្រុង​ភ្នំពេញ​និង​ទីក្រុង​ណាន​នី​ង​ខេត្ត​ក្វាង​ស៊ី​ប្រទេស​ចិន​។

ថ្លែង​ក្នុង​ពិធី​ជួបជុំ​ផ្សព្វផ្សាយ​ទេសចរណ៍​ណាន​នី​ង​កាលពី​រសៀល​ថ្ងៃទី ១៦​ខែវិច្ឆិកា​នៅ​សណ្ឋាគារ​សុខា​លោក Cai Zhizhong អគ្គលេខាធិការរង​នៃ​រដ្ឋាភិបាល​ទីក្រុង​ណាន​នី​ង ខេត្ដ​ក្វាង​ស៊ី​នៃ​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា​ កិច្ចប្រជុំ​ផ្សព្វផ្សាយ​ទេសចរណ៍​ណាន​នី​ង​នេះ​ គឺ​ដើម្បី​បង្ហាញ​ពី​សក្តានុពល​វិស័យ​ទេសចរណ៍​នៅ​ទីក្រុង​ណាន​នី​ង​ដល់​បណ្តា​ក្រុមហ៊ុន​ទេសចរ​កម្ពុជា​ក៏ដូចជា​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ទៅ​កំសាន្ត​និង​មើល​ពី​ទេសភាព​ដ៏​ស្រស់ត្រកាល​នៅ​ទីក្រុង​ណាន​នី​ង​ផងដែរ​។



លោក​សង្ឃឹមថា តាមរយៈ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​សកម្ម និង ការផ្លាស់ប្តូរ​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​អាច​រីករាយ​នឹង​ធនធាន​ទេសចរណ៍​ដ៏​សម្បូរបែប និង ស្រស់ស្អាត​របស់​គ្នា​ទៅវិញទៅមក​។

គួរ​បញ្ជាក់​ថា ​ទីក្រុង​ណាន​នី​ង​និង​ភ្នំពេញ​បាន​សហការ​គ្នា​ទៅលើ​វិស័យ​ទេសចរណ៍វប្បធម៌ និង សេដ្ឋកិច្ច ក៏ដូចជា​ការដោះដូរ​ពាណិ​ជ្ជ​កម្ម​កាន់តែ​មា​នភា​ព​ជិតស្និទ្ធ​ខ្លាំង​ឡើង​ដោយ​ពី​ភ្នំពេញ​ទៅណា​ន​នី​ង​ចំនួន​ភ្ញៀវទេសចរ​បាន​កើន​ឡើងជា​បន្ត​បន្ទាប់ពី​មួយឆ្នាំ​ទៅមួយ​ឆ្នាំ ហើយ​រាជធានី​ភ្នំពេញ​បានក្លាយ​ជា​ប្រភព​ដ៏​សំខាន់​មួយ​នៃ​ភ្ញៀវទេសចរ ដែល​បានមក​ទស្សនា​នៅ​ណាន​នី​ង​។



ដើម្បី​បង្កើន​ការយល់ដឹង​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​វិស័យ​ទេសចរណ៍​របស់​ទីក្រុង​ណាន​នី​ង​និង​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​និង​ព័ត៌មាន​ក្នុង​ទីក្រុង​ភ្នំពេញ​ទីក្រុង​ណាន​នី​ង​បានរួម​បញ្ចូល​ផលិតផល​ទេស ចរណ៍​ណាន​នី​ង​ទៅតាម​តម្រូវការ​ទេសចរណ៍រ​បស់​ភ្ញៀវទេសចរ​រាជធានី​ភ្នំពេញ និង បាន​បើក​ដំណើរការ​ផ្លូវ​ទេសចរណ៍​ ដែល​មាន​គុណភាព​ខ្ពស់​ជាពិសេស​សម្រាប់​ភ្ញៀវទេសចរ​។

បច្ចុប្បន្ន​ក្រុង​ណាន​នី​ង​បាន​បើក​ជើងហោះហើរ​អន្តរជាតិ​ចំនួន ២៥ ទៅកាន់​បណ្តា​ប្រទេស​អាស៊ាន​ចំនួន​១០ ក្នុង​នោះ​មាន​ផ្លូវអាកាស​ចំនួន ៣​ដែល​ហោះ​ចេញពី​ណាន​នី​ង​ទៅកាន់​កម្ពុជា​គឺ​ណា​នី​ង​ទៅកាន់​ភ្នំពេញ សៀមរាប និង ព្រះសីហនុ​។

លោក សូ ម៉ា​រ៉ា អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​ស្វាគមន៍​ចំពោះ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរ​ទីក្រុង​ណាន​នា​ពេល​នេះហើយ​សន្យា​ថា​នឹង​ជំរុញ​អ្នកទេសចរ​របស់​កម្ពុ​ជា​ទៅ​កម្សាន្ដ​ទីក្រុង​ណាន​នី​ង​ឲ្យ​កាន់តែច្រើន​។

ជាមួយគ្នានេះដែរ ​លោក​បាន​ស្នើ​ឲ្យ​គណៈប្រតិភូ​ទេសចរ​ណាន​នី​ង​ធ្វើការ​ផ្លាស់ប្តូរ​ទៅ​វិញ​ទៅមក​រវាង​ក្រុមហ៊ុន​ទេសចរ​និង​អ្នកសារព័ត៌មាន​ដើម្បី​បាន​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរ​របស់​ទីក្រុង​ណាន​នី​ង​ក៏ដូចជា​ប្រទេស​កម្ពុជា​ដល់​ប្រជាពលរដ្ឋ​ទាំងពីរ​បានដឹង​កាន់តែ​ទូលំទូលាយ​។



លោក​បាន​បញ្ជាក់​ថា ដើម្បី​បម្រើ​សេចក្ដី​ត្រូវ​របស់ ភ្ញៀវ​ទេសចរណ៍​ចិន និង​ជំរុញ​កិច្ចសហការ​ផ្នែក​ទេសចរណ៍​ក្នុង​ក្របខណ្ឌ​ខ្សែក្រវាត់ និង​វិថី​សូត្រ ក្រសួងទេសចរណ៍​បានរៀបចំ​យុទ្ធសាស្ដ្រ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឆ្នាំ​២០១៦-២០២០​ជាពិសេស បានដាក់​ចេញ​នូវ​សៀវភៅ​សរ ស្ដីពី​ការអភិវឌ្ឍ​ទេសចរណ៍​ចិន​ផងដែរ​។

លោក​បាន​បន្ដ​ឲ្យ​ដឹង​ទៀតថា​ យុទ្ធសាស្ត្រ​នេះ​គឺ​វា​ស្រប​ជាមួយនឹង​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០១៦-២០២៥ និង​គ្រោង​បង្កើត​នៅ​មជ្ឈមណ្ឌល​កម្ពុជា​-​ចិន​សម្រាប់​ការអភិវឌ្ឍ​ទេសចរណ៍​ចិន​ព្រោះថា​ រាជរដ្ឋាភិបាល​បានចាត់ទុក​ទីផ្សារ​ទេសចរណ៍​ចិន គឺជា​ទេសចរណ៍​ដ៏​ធំ ដែលមាន​សក្ដានុពល​សម្រាប់​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា​ខណៈ​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ​កម្ពុជា​នឹង​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ចិន​យ៉ាងតិច​បំផុត​៣​លាន​៣​សែន ។



លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រ នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា បាន​ឲ្យ​ដឹងថា​ អាកាសយានដ្ឋាន​កម្ពុជា មាន​ការតភ្ជាប់​ជើងហោះហើរ ទៅកាន់​ទីក្រុង​នៃ​ប្រទេស​ចិន​ដោយ​បច្ចុប្បន្ន​មាន​២៨​គោលដៅ ចេញពី​អាកាសយានដ្ឋាន​អន្ដរជាតិ​ទាំង​៣ រួមមាន​១៦​គោលដៅ​ចេញពី អាកាសយានដ្ឋាន​សៀមរាប ទៅ​ប្រទេស​ចិន​, ១២​គោលដៅ​ចេញពី​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ និង​១២​គោលដៅ និង​ចេញពី​អាកាសយានដ្ឋាន​អន្ដរជាតិ​ព្រះសីហនុ សរុបមក​ជើងហោះហើរ​ចំនួន​៣៤៣​ជើង ក្នុង​១​សប្ដាហ៍ ដែល​ប្រតិបត្តិ​ដោយ​ក្រុមហ៊ុន​អាកាសរ​ច​ណ៍​ក្នុងស្រុក​៦ និង​ក្រុមហ៊ុន​អាកាសចរណ៍​អន្ដរជាតិ​ចំនួន​១០ ។

លោក ស៊ូ​ម៉ា​រ៉ា​បាន​ឲ្យ​ដឹងថា​ ឆ្នាំ​២០១៨​នេះ​ចំនួន​ភ្ញៀវទេសចរ​ចិន​នឹង​មក​កម្សាន្ដ​នៅ​ប្រទេស​ក​ម្ពុ​ជា ប្រមាណ​ជិត​២​លាន់​នាក់​ហើយ​ចំនួន​នេះ​នឹង​កើនឡើង​ដល់​៣​លាន​៣​សែន​នាក់​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ​។

គួរ​បញ្ជាក់​ថា ​នៅក្នុង​កិច្ចប្រជុំ​លើកកម្ពស់​ទេសចរណ៍​នៅ​ណាន​នី​ង​នោះដែរ​ នាយកដ្ឋាន​ទេសចរណ៍​ទីក្រុង​ណាន​នី​ង​ក៏បាន​ចុះហត្ថលេខា​លើ​លិខិត​ស្នើសុំ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ទេសចរណ៍​ជាមួយ សមាគម​ទេសចរ​កម្ពុជា​CATA ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu