Ad Code

ប្រទះឃើញ​សព​បុរស​ម្នាក់​ អណ្ដែត​ទឹក​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​សង្ស័យ​ករណី​ឃាតកម្ម



ភ្នំពេញ​ ៖ សព​បុរស​ម្នាក់​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ទីនោះ​ប្រទះឃើញ​ក្នុង​ប្រឡាយ​ទឹក​មាន​សភាព​ហើយ​ស្អុយ​ទៅ​ហើយ​យ៉ាងហោចណាស់​ក៏​ស្លាប់​បី​ ឬ​ បួន​ថ្ងៃ​នោះ​ដែរ បន្ទាប់ពី​ប្រទះឃើញ​ក៏​នាំគ្នា​ភ្ញាក់ផ្អើល​និង​រាយ​ការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​កាលពី​ម៉ោង​៣​រសៀល​ថ្ងៃទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨ ស្ថិតនៅ​ក្រោយ​ផ្សារ​ត្រពាំង​ថ្លឹង​ក្នុងភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។



បុរស​រង​គ្រោះ​ខាងលើ​នោះ​ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​និង​អាយុ​ប៉ុន្មាន​នៅឡើយ​ទេ ស្លៀកខោ​ជើងវែង​ពណ៌​ខ្មៅ ពាក់អាវ​ពណ៌​ផ្ទៃមេឃ​ដៃខ្លី និង​អាវយឺត​ក្នុង​វាល​ក្លៀក ហើយ​សាកសព​បាន​ហើម​ស្អុយ​មើល​លែង​ស្គាល់​ទៅ​ហើយ​។ ចំណែក​ការ​ស្លាប់​ក៏​មិនទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ ប៉ុន្តែ​សង្ស័យ​ជា​អំពើ​ឃាតកម្ម​ព្រោះតែ​រឿង​អ្វីមួយ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ខឹង​ថា នៅ​មុន​ពេល​មានការ​ភ្ញាក់ផ្អើល មាន​បុរស​ម្នាក់​ធ្វើដំណើរ​ឆ្លងកាត់​ទីនោះ​បាន​ធុំក្លិន​ស្អុយ​ចម្លែក​ក៏បាន​ក្រឡេក​មើល​ទៅ​ក្នុង​ទឹក​ប្រឡាយ​ខាងលើ ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​បាន​ប្រទះឃើញ​សាកសព​ជនរងគ្រោះ​អណ្ដែត​ទឹក​ទើប​ស្រែក​ប្រាប់​គេឯង​ឲ្យ​ទៅ​មើល​និង​រាយការណ៍​ជូន​អាជ្ញាធរ​និង​នគរបាល​មូលដ្ឋាន​។



បន្ទាប់មក​នគរបាល​ការិយាល័យ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ​និង​ស្រាវជ្រាវ​រក​សាច់ញាតិ​និង មូលហេតុ​នៃ​ការ​ស្លាប់​នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu