Ad Code

ប្រកួត​មិត្តភាព ​៖ ​ភ្នំពេញ​ក្រោ​ន ឈ្នះ​គីរីវង់ ខណៈ​បឹងកេត ប៉ះ​ណាហ្គា​វើ​ល នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ



ក្រុមបាល់ទាត់​សមាជិក​ក្នុង​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) មួយចំនួន​បាន​ចាប់​ផ្តើម​ប្រមូល​ផ្តុំ​កូន​ហ្វឹកហាត់ និង​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​បណ្តើរៗ ហើយ​ដើម្បី​ត្រៀមខ្លួន​ទទួល​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩​ខាងមុខ​។

ចំពោះ​ក្រុម​ភ្នំពេញ​ក្រោ​ន ដែល​ទើប​តែងតាំង​គ្រូបង្វឹក​ថ្មី បាន​ប្រកួត​ឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ​គីរីវង់​សុខ​សែន​ជ័យ ដោយ​លទ្ធផល​៥​ទល់​១ នៅ​ថ្ងៃ​សៅរ៍ ទី​១៧ ខែវិច្ឆិកា ថ្មីៗ​នេះ​លើ​ទីលាន​កីឡដ្ឋាន​គីរីវង់ ក្នុង​ក្រុង​ដូន​កែវ​។ នេះ​ជា​ប្រកួត​លើក​ទី​២​របស់​ក្រុម​ភ្នំពេញ​ក្រោ​ន ខណៈ​កាល​ប្រកួត​ដំបូង​កាលពី​ចុង​សប្ដាហ៍​មុន បាន​ប្រកួត​ចាញ់​ក្រុម​ក្រសួងការពារជាតិ ៣​ទល់​១ លើ​ទីលាន​កីឡដ្ឋាន RSN Stadium របស់ខ្លួន​។



ចំណែក​ប្រកួត​១​គូ​ទៀត​នឹង​ធ្វើឡើង​នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​អង្គារ ទី​២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី ដែលជា​ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់​បាន​ណាត់​ក្រុម​ជើងឯក​ណាហ្គា​វើ​ល ប្រកួត​មិត្តភាព​ផងដែរ ដោយ​ប្រកួត​នេះ​ធ្វើឡើង​នៅ​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា ក្នុង​ទឹកដី​ទួល​សង្កែ​។ ទស្សនិកជន​អាច​ចូលរួម​ទស្សនា​ការប្រកួត​នេះ​បាន​ដោយ​សេរី ផងដែរ​។ ចំពោះ​ណាហ្គា​វើ​ល មាន​បេសកកម្ម​ត្រូវ​ត្រៀម​ប្រកួត​ក្នុង​ពានរង្វាន់​លី​គ​លំដាប់​ទី​២​ប្រចាំ​ទ្វីបអាស៊ី AFC Cup នៅ​ឆ្នាំ​២០១៩​ខាងមុខ​ក្នុងនាម​ជា​ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា​។



សូមបញ្ជាក់​ថា ​ក្រុម​ដែល​ជា​សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា បាន​ចាប់​ផ្តើម​ប្រមូលផ្តុំ​កីឡាករ​ឡើងវិញ​ក្រោយ​សម្រាក​មួយ​រយៈ​បន្ទាប់ពី​បញ្ចប់​បេសកកម្ម​ក្នុង​រដូវ​កាល​ចាស់ ហើយ​នេះ​ជា​ដំណាក់​កាលដែល​ក្រុម​ទាំងអស់​ត្រូវ​តាមដាន​និង​ត្រួតពិនិត្យ​សមត្ថភាព​កូនក្រុម​រប​ស់​ខ្លួន​ឡើងវិញ​ទាំង​សមាជិក​ចាស់ និង​សមាជិក​ថ្មីៗ​ទាំង​ខ្មែរ​និង​បរទេស ឬ​កីឡាករ​ខ្លះ​ទើបតែ​ជ្រើសរើស​ចេញពី​ក្រុម​ថ្នាល​យុវជន ព្រមទាំង​កីឡាករ​មួយចំនួន​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ធ្វើតេស្ត​សាកល្បង​មុននឹង​សម្រេច​បញ្ចូល​ពួកគេ​ទៅ​ក្នុង​ក្រុម​ឈុត​ធំ​ ឬ​ យ៉ាងណា​នោះ មុន​រដូវ​កាល​ឆ្នាំ​២០១៩ មកដល់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu