Ad Code

រុស្ស៊ី​និយាយថា គ្មាន​ការប្រគល់​កោះ​ដែល​មាន​ជម្លោះ​ទៅ​ឲ្យ​ជប៉ុន “​ដោយ​ស្វ័យប្រវត្តិ​” ទេ



ប្រទេស​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា កិច្ចចរចា​នាពេលខាងមុខ​ស្តីពី​ការដោះស្រាយ​ជម្លោះ​ជាមួយ​ប្រទេស​ជប៉ុន​លើ​ប្រជុំ​កោះ​មួយ​ដែល​ទាមទារ​ដោយ​ទីក្រុង​តូ​ក្យូ​គឺ​នឹងមិន​មាន​លទ្ធ​ដែល​ក្រុង​មូ​ស្គូ​នឹងត្រូវ​លះបង់​ប្រជុំ​កោះ​នេះ​ទេ​។​

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​និយាយប្រាប់​ទូរទស្សន៍​រុស្ស៊ី​ក្នុងការ​លើកឡើង​ដែល​រាយការណ៍​ដោយ​ភ្នាក់ងារ TASS ថា “​តើ​អ្នក​អាចនិយាយបាន​ទេ​ថា នេះ​មានន័យថា​ជាការ​ប្រគល់​ទឹកដី​មួយចំនួន​ដោយ​ស្វ័យប្រវត្តិ​ឬ​? ពិតជា​មិនមែន​ទេ​”​។​

ជម្លោះ​ជុំវិញ​ប្រជុំ​កោះ Kuril គឺ​បាន​កើតឡើង​តាំងពី​ចុងបញ្ចប់​នៃ​សង្គ្រាមលោកលើកទី​២​មកម្ល៉េះ​នៅពេលដែល​ការ​កាត់​យក​របស់​ពួកគេ​ដោយ​សហភាពសូវៀត​ត្រូវបាន​បញ្ជាក់​នៅក្នុង​សន្ធិសញ្ញា​សន្តិភាព​រវាង​មហាអំណាច​ដែល​ទទួលបាន​ជ័យជំនះ​ហើយ​ទទួលយក​ដោយ​ជប៉ុន​។​

យ៉ាងណាក្តី ក្រុង​តូ​ក្យូ​បាន​អះអាងថា កោះ​មួយចំនួន​ដែល​ខ្លួន​សំដៅ​ទៅលើ​ដែនដី​ភាគ​ខាងជើង​របស់ខ្លួន​គឺ​មិនមាន​នៅក្នុង​កិច្ចព្រមព្រៀង​នោះទេ​ហើយ​គួរតែ​ត្រូវប្រគល់​ត្រឡប់មក​ឲ្យ​វិញ​។​

កាលពី​សប្តាហ៍​មុន ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​មេដឹកនាំ​ជប៉ុន​លោក Shinzo Abe បាន​ឯកភាពគ្នា​នៅ​ប្រទេស​សិង្ហ​បុរី​ដើម្បី​ព​ន្លឿ​ន​កិច្ចចរចា​ស្តីពី​កោះ​ចំនួន​៤​។​

សេចក្តីថ្លែងការណ៍​រួម​ឆ្នាំ​១៩៥៦​បាន​និយាយ​អំពី​កោះ​ត្រឹមតែ​ពីរ​ប៉ុណ្ណោះ​ហើយ​ត្រូវបាន​លុបចោល​ដោយ​សហភាពសូវៀត​ក្នុង​ឆ្នាំ​១៩៦០​បន្ទាប់ពី​ប្រទេស​ជប៉ុន​បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​មួយ​ជាមួយ​សហរដ្ឋអាមេរិក​ក្នុងអំឡុង​សង្គ្រាមត្រជាក់​។​

អ្នកនាំពាក្យ​ម្នាក់​នៃ​ក្រសួងការបរទេស​ជប៉ុន​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា លោក Abe នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​រុស្ស៊ី​នៅ​ដើមឆ្នាំ​ក្រោយនេះ​សម្រាប់​កិច្ចចរចា​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu