Ad Code

ឡូយ​អស់​ស្ទះ​! Galaxy A9 បាន​មកដល់​កម្ពុជា​ថ្ងៃ​នេះ​ហើយ​!



​ភ្នំពេញ ​៖ Galaxy A9 ស៊េរី 2018 អនុភាព​ដ៏​អស្ចារ្យ នៃ​ស្មា​ត​ហ្វូ​ន​កំពូល​កាមេរ៉ា​ទាំង ៤ បាន​បង្ហាញ​ខ្លួន ក្នុង​ប្រទេស​កម្ពុជា​ហើយ នៅ​ថ្ងៃទី​១៩​វិច្ឆិកា​នេះ​។​

​ការ​រចនា​ឡើង​កប់ ទាំង​ស្អាត ទាំង​ស្លី​ម មើលទៅ​កាលី​ប ទាន់សម័យ ស័ក្ដិសម​ជា​មួយ​អ្នកប្រើប្រាស់​សម័យថ្មី ជាពិសេស​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ថតរូប ព្រោះថា​សមត្ថភាព​របស់​វា ប្រៀប​បាន​នឹង​កាមេរ៉ា​ដ៏​ឆ្នើម​មួយ​។ និយាយ​ទៅ ឃើញ​ហើយ​ដឹង​តែ​ចង់បាន​តែម្ដង ជាមួយ​ជម្រើស​ពណ៌​ដ៏​ស្រស់​ស្អាត និង​ពេញ​និយម​បំផុត​ គឺ ពណ៌​ខៀវ ពណ៌​ផ្កាឈូក និង ពណ៌​ខ្មៅ​។ សម្រាប់​តម្លៃ​វិញ ត្រឹមតែ ៥៥៩ដុល្លារ​ តែប៉ុណ្ណោះ​! ចឹ​ង​កុំ​បង្អង់​យូរ​ទៀត រួសរាន់​ឡើង មក​ធ្វើជា​ម្ចាស់​របស់​ស្មា​ត​ហ្វូ​ន កំពូល​កាមេរ៉ា​មុនដំបូង​គេ​បង្អស់​។

​លោក Seungho Choi អគ្គនាយក​គ្រប់គ្រង ក្រុមហ៊ុន​ថៃ​សាម​សុង អេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា “​ក្នុង​ឆ្នាំ ២០១៨​នេះ ក្រុមហ៊ុន​សាម​សុង ទទួល​បាន​ជោគជ័យ​ផ្ទួនៗ ព្រោះតែ​សាម​សុង តែងតែ​ស្វែងរក​បច្ចេកវិទ្យា​ដែល​ថ្មី ហើយ​ប្លែក ចម្លែក​អារម្មណ៍ ជូន​ដល់​អតិថិជន​របស់ខ្លួន​ជានិច្ច​។ ជាក់ស្ដែង ដូចជា Galaxy A9 ស៊េរី 2018 នេះ​អញ្ចឹង យើង​ចាត់ទុកជា​បងធំ​នៃ​ត្រកូល Galaxy A ដោយសារតែ បទពិសោធន៍​ថ្មី លើ​កំណែប្រែ​កាមេរ៉ា អម​មកជា​មួយ​សមត្ថភាព​ដ៏​វិសេសវិសាល​។

ដូច្នេះ សូម​អតិថិជន​របស់​សាម​សុង​ទាំងអស់ អញ្ជើញ​មក​ទទួលយក​បទពិសោធន៍ ថ្មីស្រឡាង​មួយ​នេះ​ឲ្យ​បាន​គ្រប់ៗ​គ្នា​”​។​

​ខាងក្រោម​ជា​សមត្ថភាព​ដ៏​អស្ចារ្យ​ នៃ​កាមេរ៉ា​ទាំង​៤​គ្រាប់ និង​លក្ខណៈសម្បត្តិ​របស់ Galaxy A9៖

១. ចំណុច​ពិសេស​របស់ Galaxy A9 បាន​បំពាក់​កាមេរ៉ា​ក្រោយ​៤​គ្រាប់​។ ដោយ​គ្រាប់​ទីមួយ​ខាងលើ​គេ ជា​ប្រភេទ Ultra-Wide Angle Len មាន​ទំហំ 8.0MP មាន aperture f/2.4 មាន​សមត្ថភាព​ក្នុងការ​ផលិត​ផ្ទៃ​រូបភាព​បាន​ទូលាយ​ក្នុង​ទំហំ​មុំ 120 ដឺ​ក្រេ​, គ្រាប់​ទី​ពីរ​ជា​ប្រភេទ Telephoto Len មាន​ទំហំ 10MP មាន aperture f/2.4 ជា​លែ​ន​ពង្រីក​ដែលមាន​សមត្ថភាព​ពង្រីក​ប្លង់​រូបភាព​បាន​ពីរដង (2x optical zoom), គ្រាប់​ទី​បី​ជា​លែ​ន​គោល (Main Camera Len) មាន​ទំហំ 24MP មាន aperture f/1.7 មាន​សមត្ថភាព​ធ្វើ​ឲ្យ​ផ្ទៃ​រូបភាព​មាន​ភាព​ភ្លឺ​ច្បាស់​បែប​ធម្មជាតិ​ដូច​អ្វីដែល​យើង​បានឃើញ ហើយ​វា​ក៏មាន​សមត្ថភាព​ស្រូប​ពន្លឺ​បាន​ខ្លាំង​ផងដែរ​។​ ដើម្បី​ផ្តល់​ឲ្យ​ការថតរូប​នៅ​ទីតាំង​ខ្សោយ​ពន្លឺ​បាន​ច្បាស់ និង​មាន​ស្នាម​អ៊ុចៗ តិចតួច​បំផុត ជាមួយ​បច្ចេកវិទ្យា pixel re-mosaic algorithm​។ សម្រាប់​គ្រាប់​ទី​បួន គឺជា​លែ​ន​ជំនួយ​ប្រភេទ Depth Sensor មាន​ទំហំ 5.0MP មាន aperture f/2.2 ដោយ​វា​ធ្វើការ​ជាមួយ​កាមេរ៉ា​គោល​ក្នុងការ​ផលិត​សាច់​រូបភាព​ឲ្យ​កាន់​តែមាន​ភាពច្បាស់ បន្ថែម​កម្រិត​ពណ៌ និង​កម្រិត​ពន្លឺ​ឲ្យ​បាន​ច្បាស់​ដិត​ល្អ ហើយ​ជាពិសេស​មាន​តួនាទី​សំខាន់​ជាមួយនឹង​មុខងារ​(Live Focus) និង Bokeh Effect ដែល​ធ្វើ​ឲ្យ​រូបភាព​ដែល​ផ្ដិត​ចេញមក​ពិតជា​មា​នភា​ព​ទាក់ទាញ​ខ្លាំង​បំផុត​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ កាមេរ៉ា​ទាំង​បួន​គ្រាប់​របស់ Galaxy A9 (2018) មាន​សមត្ថភាព​ក្នុងការ​ផលិត​សាច់​វីដេអូ​បាន​ដល់​កម្រិត FHD (1080x2220) ព្រមទាំង​មាន​កាមេរ៉ា​ខាងមុខ​សម្រាប់​ថត​សែ​ល​ហ្វី​ទំហំ​ធំ​ដល់​ទៅ 24MP ជាមួយ​មុខងារ​ថតរូប​ដ៏​សម្បូរបែប​។​

២. លក្ខណៈ​ទូទៅ​ ៖ Galaxy A9 មាន​បំពាក់​នូវ RAM​ទំហំ 6GB មេម៉ូរី​ទំហំ 128GB និង​អាច​បន្ថែម​ម៉េ​ម៉ូ​រី​កាត micro SD រហូតដល់ 512GB​។ កាន់តែ​ងាយស្រួល​ជាមួយ​ទូរស័ព្ទដៃ ស៊ីម​2 លោកអ្នក​មិន​ចាច់​ចំណាយ​លុយ​លើ​ការទិញ​ទូរស័ព្ទ​ច្រើន​។ ម្យ៉ាងវិញទៀត អាច​ប្រើប្រាស់ គណនី​បាន 2 (Dual Accounts) លើ​កម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម​។ ជាមួយ​ល្បឿន​ដំណើរការ​ដោយ Octa- Core 2.2 GHz Quad+ 1.8 GHz Quad ដែល​ធ្វើ​ឲ្យ​ទូរស័ព្ទ​ដំណើរការ​បាន​លឿន ទោះ​បើក​កម្មវិធី​ច្រើន​ក៏ដោយ​។

បើ​និយាយ​ពី​កម្លាំង​ថ្ម​ គឺមាន​រហូតដល់ 3,720mAh​។ រីឯ​ឆ្នាំង​សាក​ថ្ម​វិញ គឺ​ប្រភេទ Fast Charging (USB type C)​។ បន្ថែម​ពី​នេះ​ទៀត មាន​ភ្ជាប់​មក​នូវមុខ​ងារ​ស្កេ​ន​ផ្ទៃមុខ (Face Recognition) និង​ស្កេ​ន​ក្រយៅ​ម្រាមដៃ (Fingerprint)​។

លោកអ្នក ​រីករាយ​នឹង​ការ​ស្តាប់​តន្ត្រី​យ៉ាង​ពីរោះ​នៅពេល​ប្រើប្រាស់​ជាមួយ​កាស​ត្រចៀក​ដែលមាន​បទ​ពិសោធន៍​សំឡេង Dolby Atmos។

សម្រាប់​ព័ត៌មាន​បន្ថែម ​លោកអ្នក​អាច​អញ្ជើញ​មកកាន់​ហាង​ទំនើប​សាម​សុង ​និង​ដេប៉ូ​ចែកចាយ​ណា​មួយ​ ដែល​នៅ​ជិត​លោកអ្នក​បំផុត ​ឬ​ទំនាក់ទំនង​មកកាន់​លេខ​ទូរស័ព្ទ​ ៖ 1800 203 232៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu