Ad Code

ដោះលែង​យុវជន​ម្នាក់​ ឲ្យ​មាន​សេរីភាព​វិញ​ ក្រោយពី​អនុវត្ត​ទោស​ចប់​នៅ​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ លើ​សំណុំរឿង​ជេរប្រមាថ​ថ្នាក់ដឹកនាំ



ភ្នំពេញ​ ៖​ ជនជាប់ចោទ​ម្នាក់​ឈ្មោះ វ៉ែន សុភាព ហៅ សាម ភាព ភេទ ប្រុស​អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ បឹង​ជ័រ ឃុំ​ព្រៃទទឹង ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង ត្រូវបាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ​ហើយ​កាលពី​ចុង​សប្ដាហ៍​មុន ក្រោយពី​អនុវត្ត​ទោស​ចប់​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស​ ម​១​ រយៈពេល​២​ឆ្នាំ។

កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ លោក លី សុខ​ឡេង ចៅក្រម​ជំនុំជម្រះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កាត់ទោស និង​បាន​ប្រកាស សាលក្រម​សម្រេច​ផ្ដន្ទាទោស យុវជន វ៉ែន សុភាព ហៅ សាម សុភាព ដាក់ពន្ធនាគារ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​២​លាន រៀល ក្រោម​ការចោទប្រកាន់​ពីបទ គំរាមកំហែង និង​ជេរប្រមាថ​ដល់​អាយុជីវិត​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តាម​បណ្តាញ​សង្គម Facebook ។​

ជនជាប់ចោទ​មានឈ្មោះ វ៉ែន សុភាព ហៅ សាម ភាព ភេទ ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ បឹង​ជ័រ ឃុំ​ព្រៃទទឹង ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង ត្រូវបាន​កម្លាំង​នាយកដ្ឋាន ប្រឆាំង បទល្មើស បច្ចេកទេស នៃ ក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពី​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០១៦​។​

វែ​ន សុភាព ត្រូវ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ គំរាមកំហែង​ថា​នឹង​សម្លាប់ និង ញុះញង់​ឲ្យ​មានការ​រើសអើង តាម មាត្រា​២៣៣ និង មាត្រា​៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu