ភ្នំពេញ ៖ កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា ដែលនាំឲ្យប្រាក់ចំណូលរបស់ប្រជាជនកម្ពុជា មានការកើនឡើង ជាពិសេសទៅទៀតនោះគឺ ប្រជាជនកម្ពុជាមានឆន្ទៈក្នុងការចំណាយ ទៅលើផលិតផល និងសេវាកម្ម ដែលមានគុណភាព បានជំរុញឲ្យអាជីវកម្មហាងលក់ទំនិញគ្រប់មុខ (ម៉ាត) ធំ និងតូចជាច្រើន បានកំពុងរីកដុះដាលនៅគ្រប់ទីកន្លែង ក្នុងទីក្រុងភ្នំពេញ។
ទន្ទឹមនឹងនេះ ក៏មានហាងលក់ទំនិញគ្រប់មុខមួយចំនួន ត្រូវបានគេប្រទះឃើញថា បានបិទអាជីវកម្មរបស់ខ្លួនផងដែរ ដោយកត្តាផ្សេងៗពីគ្នា។ តើ ដើម្បីឲ្យអាចដំណើរ អាជីវកម្មហាងលក់ទំនិញគ្រប់មុខ ឲ្យបានរឹងមាំ និងអាចឈរជើងនៅក្នុងទីផ្សារបាន ត្រូវពឹងផ្អែកលើកត្តាអ្វីខ្លះ?
បើតាមការឲ្យដឹងរបស់ លោក ផាត់ សយ ប្រធានផ្នែកគ្រប់គ្រងហាង Super Duper បានឲ្យដឹង នៅក្នុងពិធីបើកសម្ពោធជាផ្លូវការរបស់ហាង Super Duper សាខាទី៣ កាលពីថ្ងៃទី១៥ ខែវិច្ឆិកាកន្លងទៅនេះថា បច្ចុប្បន្នមានហាងលក់ទំនិញគ្រប់មុខធំ និងតូច ជាច្រើនបានបើកបម្រើអតិថិជន នៅក្នុងទីក្រុងភ្នំពេញ។ ហាងលក់ទំនិញនិមួយៗ មានលក់ផលិតផល និងសេវាកម្មប្រហាក់ប្រហែលគ្នា ដូច្នេះហាងលក់ទំនិញនិមួយៗ ត្រូវរកចំណុចពិសេសដែលខុសប្លែក ពីហាងដទៃទៀត។
លោកបានបន្តទៀតថា “ចំពោះហាង Super Duper មានលក្ខណៈពិសេសចំនួន ៣ចំណុច ដែលនាំឲ្យ Super Duper អាចឈរជើងនៅក្នុងទីផ្សារបាន និងរីកចម្រើនលូតលាស់រហូតបើកសាខាទី ៣ នៅថ្ងៃនេះ និងគ្រោងនឹងបើកសាខាទី ៤ បន្ថែមទៀត។”
ចំពោះលក្ខណៈពិសេសទាំង ៣ចំណុច ដែលលោក ផាត់ សយ បានបង្ហើបប្រាប់នោះរួមមាន៖
១. សេវាកម្មអតិថិជន៖ គ្រប់ហាងលក់ទំនិញទាំងអស់ មានលក់ផលិតផល ប្រហាក់ប្រហែលគ្នា តែចំពោះសេវាកម្មអតិថិជន គឺមិនដូចគ្នានោះទេ។ ដូចនេះ Super Duper ផ្ដោតខ្លាំងទៅលើសេវាកម្មអតិថិជន ធ្វើយ៉ាងមិចឲ្យអតិថិជនពេញចិត្ត និងងាយស្រួល ក្នុងនោះរួមមាន ទីតាំងងាយស្រួលស្វែងរក, បើកបម្រើ ២៤ ម៉ោង រួមជាមួយភាពរួសរាយ របស់បុគ្គលិកនៅក្នុងហាង។
២. ផលិតផល៖ ហាងលក់ទំនិញ ឬហាងលក់ទំនិញដែលផ្ដល់ភាពងាយស្រួល គឺត្រូវមានផលិតផលទាំងឡាយណា ដែលអតិថិជនត្រូវការជាចំបាច់សម្រាប់ការប្រើប្រាស់ជាប្រចាំ ឬបើគាត់ត្រូវការ គឺគាត់អាចមករកទិញបានភ្លាមៗ ២៤ម៉ោង មិនពិបាកស្វែងរកឆ្ងាយពីផ្ទះ។ ដូចនេះ Super Duper មានលក់ផលិតផលគ្រប់បែបយ៉ាងទាំងអស់ និងមានលក់ផលិតផលមួយចំនួន ដែលហាងដ៏ទៃទៀត មិនមានលក់ផងដែរ ដូចនេះអតិថិជនអាចមករកទិញទំនិញគ្រប់បែបយ៉ាងនៅ Super Duper គឺមិនបាច់ពិបាកទៅរកទិញ នៅកន្លែងផ្សេងនោះទេ។
៣. គុណភាព និងអនាម័យ៖ បច្ចុប្បន្នប្រជាជនកម្ពុជា ផ្ដល់តម្លៃទៅលើផលិតផល ដែលមានគុណភាព, ស្តង់ដារ និងអនាម័យ ដូចនេះផលិតផល Super Duper សុទ្ធតែផ្ដោតទៅលើគុណភាព រួមជាមួយតម្លៃសមរម្យ។ ជាមួយគ្នានេះដែល ហាង Super Duper រក្សាភាពស្អាត និងអនាម័យ នៅគ្រប់ទីកន្លែង គ្រប់ ២៤ម៉ោង។
គួររម្លឹកផងដែរថា Super Duper គឺជាហាងលក់ទំនិញ បើកបម្រើសេវា២៤ម៉ោង ដែលបច្ចុប្បន្នមាន៣សាខា នៅក្នុងទីក្រុងភ្នំពេញ និងមានលក់ផលិតផលដូចជា គ្រឿងទេស, ផលិតផលប្រើប្រាស់ក្នុងផ្ទះ, ផលិតផលប្រើប្រាស់ប្រចាំថ្ងៃសម្រាប់បុរសស្ត្រី, បន្លែស្រស់, ផ្លែឈើ, ត្រីសាច់, ឈីស, អាហារឆៅ និងផលិតផលទឹកដោះគោ ជាដើម៕
Source: Kampuchea Thmey Daily
0 Comments