Ad Code

បញ្ជូន​ក្រុម​ចោរលួច​រថយន្ត​កក្រើក​ក្រុង​៦​នាក់ មក​តុលាការ​



ភ្នំពេញ ៖ ក្រុម​ចោរ រួម​ទាំង​អ្នក​ទទួល​ផល​ចោរកម្ម និង​ជំនាញ​ខាង​ឆ្កឹះ​សោ​លួច​រថយន្ត​យ៉ាង​កក្រើក​ក្នុង​រាជធានី​ភ្នំពេញ​ជាច្រើន​ករណី នាពេល​កន្លងមក ចំនួន​៦​នាក់ ​ ​ត្រូវ​បានសមត្ថកិច្ច​នគរបាល​ការិ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បញ្ជូន​មក​តុលាការ​ កាលពី​ថ្ងៃ​ទី​០៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​តាមច្បាប់​។​

ក្រុម​ជនសង្ស័យ​ទាំងនេះ​មាន ​ទី​១-​ឈ្មោះ លឹម ឡេង​ប៊ុន​រ៉ា ហៅ​ផាន់​ណា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ (ចោរលួច)។ ទី​២-​ឈ្មោះ លន់ រាំ​បូ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ (អ្នក​លួច)។ ទី​៣-​ឈ្មោះ ផាត់ សុ​ឌី ភេទ​ស្រី អាយុ​២៣​ឆ្នាំ (អ្នក​លួច)។ ទី​៤-​ឈ្មោះ គឹម សុថា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ចាក់​ភ្លេង ( DJ )​។ ទី​៥-​ឈ្មោះ សោម ណា​រ៉ុង ហៅ​ស្វិត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ (អ្នក​ទទួល​ផល​ចោរកម្ម)។ ទី​៦-​ឈ្មោះ កែវ នេត្រា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​លក់ដូរ (អ្នក​ទទួល​ផល​ចោរកម្ម)។​

មុននឹង​បញ្ជូន​មក​តុលាការ​នេះ​ សមត្ថកិច្ច​បានបង្ហាញ​មុខ​ក្រុមចោរ​ទាំងនេះ​ រួមជាមួយ​វត្ថុតាង​រថយន្ត​ចំនួន​៧​គ្រឿង​, ម៉ូតូ​៦​គ្រឿង​, ស្លាក​លេខ​១២​បន្ទះ និង​សម្ភារៈ​គ្រឿងបន្លាស់​រថយន្ត​មួយចំនួនទៀត​ផង​ដែរ ក្រោយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ឫស្សី​កែវ បាន​ប្រើ​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ ក្នុងការ​ដេញតាម​ស្រាវជ្រាវ​បង្ក្រាបបាន​ជា​បន្តបន្ទាប់​ចំនួន​៦​ករណី ស្ថិតនៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​, នៅ​សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌ​មានជ័យ​, នៅ​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឫស្សី​កែវ​, ក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌ​ចំការមន​, នៅ​សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ​, នៃ​គោលដៅ​ផ្សេងៗ​គ្នា កាលពី​ថ្ងៃ​ទី​៣១ ខែ​តុលា រហូតមកដល់​ថ្ងៃ​ទី​០៣ ដើមខែ​វិច្ឆិកា ឆ្នាំ​២០១៨​។​

នៅក្នុង​សន្និសីទ​សារព័ត៌មាន​នេះ លោក​វរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​បង្ហាញ​ចំពោះ​វត្ថុតាង​ដែល​សមត្ថ​កិច្ចសហការ​គ្នា​បង្ក្រាប​ចាប់​យកបាន​រួមមាន​ ៖ ទី​១-រថយន្ដ​ម៉ាក TOYOTA HIGHLANDER ពណ៌​ទឹកប្រាក់ ស៊េរី​ឆ្នាំ​២០០៣ គ្មាន​ស្លាក​លេខ (​ភ្នំពេញ​2AD-7653) ជា​របស់​ជនរងគ្រោះ​ឈ្មោះ ភិន រី​ម ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ។ ទី​២-រថយន្ដ​ម៉ាក TOYOTA TACOMA ពណ៌​ទឹកប្រាក់ ស៊េរី​ឆ្នាំ​១៩៩៨ គ្មាន​ស្លាក​លេខ (​ភ្នំពេញ​2C-0308) ជា​រថយន្ត​របស់​ជន​រងគ្រោះ​ ឈ្មោះ ហាក់ វណ្ណា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ដែល​ជនសង្ស័យ​បាន​ធ្វើ​សកម្ម​ភាព​លួច​នៅ​សង្កាត់​ព្រែក​ថ្មី ក្នុង​ខណ្ឌ​ច្បារអំពៅ។ ទី​៣-រថយន្ដ​ម៉ាក TOYOTA CAMRY ពណ៌​ទឹកប្រាក់ ស៊េរី​ឆ្នាំ​២០០៣ គ្មាន​ស្លាក​លេខ (​ភ្នំពេញ​2K-7134) ជា​របស់​ជនរងគ្រោះ​ឈ្មោះ យ៉ង់ ធានី ភេទ​ស្រី អាយុ​៣២​ឆ្នាំ ដែល​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​នៅ​សង្កាត់​បឹងត្របែក ខណ្ឌ​ចំការមន ។ ទី​៤-រថយន្ដ​ម៉ាក TOYOTA CAMRY ពណ៌​ទឹកមាស ស៊េរី​ឆ្នាំ​២០០៣ គ្មាន​ស្លាក​លេខ (​ភ្នំពេញ 2AB-8131 ជា​រថយន្ត​របស់​ជន​រងគ្រោះ​ឈ្មោះ ទេព សាល ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ដែល​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​នៅ​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ។ ទី​៥-រថយន្ដ​ម៉ាក TOYOTA CAMRY ពណ៌​ប្រផេះ ស៊េរី​ឆ្នាំ​១៩៩៨ គ្មាន​ស្លាក​លេខ (​ភ្នំពេញ​2O-3521) ជា​រថយន្ត​របស់​ជន​រងគ្រោះ​ឈ្មោះ ឃុន លី​ដែ​ត ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ដែល​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​នៅ​សង្កាត់​បឹងទំពុន​២ ខណ្ឌ​មានជ័យ។ ទី​៦-រថយន្ដ​ម៉ាក TOYOTA CAMRY ពណ៌​ស ស៊េរី​ឆ្នាំ​២០០២ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF-0976 ជា​របស់​ជនរងគ្រោះ​ឈ្មោះ អឿន ចាន់​ដា ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ដែល​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​នៅ​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឫស្សី​កែវ។ ទី​៧-រថយន្ដ​ម៉ាក DYD G-I ពណ៌​ស ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 02-2463 ជា​រថយន្ត​របស់​ជនសង្ស័យ​ឈ្មោះ លឹម ឡឹង​ប៊ុន​រ៉ា ហៅ​ផាន់​ណា​, ឈ្មោះ លន់ រាំ​បូ​, និង​ឈ្មោះ ផាត់ សុ​ឌី ភេទ​ស្រី ដើម្បី​ជិះ​ធ្វើ​សកម្មភាព​លួច​ជា​បន្តបន្ទាប់ រួមជាមួយ​ម៉ូតូ​ចំនួន​៦​គ្រឿង​ម៉ាក​ខុសៗ​គ្នា មាន​ម៉ាក​ហុងដា​សេ​១២៥, ម៉ាក​ហុងដា​Nex, ម៉ាក XCITER, ម៉ាក Lets, និង​ម៉ាក​ហុងដា FTR223 ជាដើម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu