Ad Code

ក្រុម​ជួយសង្គ្រោះ​ស្វែងរក​ជនរងគ្រោះ ​បន្ទាប់ពី​អគារ​បាក់​រលំ​ក្នុង​ទីក្រុង Marseille



នៅ​យប់​ថ្ងៃ​ចន្ទ ក្រុម​អ្នក​ជួយសង្គ្រោះ​របស់​ប្រទេស​បារាំង​កំពុង​ស្វែងរក​ជនរងគ្រោះ​នៅក្រោម​កម្ទេចកម្ទី​អគារ​ចំនួន​ពីរ​ដែល​បាក់រ​លំនៅ​កណ្តាល​ទីក្រុង Marseille។

ក្រុមមន្ត្រី​នៅ​កំពង់ផែ​ភាគខាងត្បូង​មួយ​នេះ​បាន​ព្រមាន​ថា​នឹងមាន​អ្នកស្លាប់​និង​របួស​បន្ទាប់ពី​អគារ​ពីរ​ជាប់​គ្នា​បាន​ដួលរលំ​នៅវេលា​ម៉ោង​៩​ព្រឹក​ហើយ​គំនរ​បាក់បែក​ដ៏​ធំ​របស់​វា​បាន​បិទផ្លូវ​នៅក្នុង​ឈុត​ឆាក​មួយ​ដែល​ស្រដៀង​ទៅនឹង​ហេតុការណ៍​ក្រោយ​ការរញ្ជួយ​ដី​។​

លោក Jean-Claude Gaudin អភិបាលក្រុង Marseille បាន​និយាយថា “​អ្វីដែល​សំខាន់​នោះ​គឺថា​សូម​ឲ្យ​មាន​អ្នកស្លាប់​តិចតួច​បំផុត​តាម​ដែល​អាច​ប៉ុន្តែ​យើង​គិតថា​នឹងមាន​មួយចំនួន​”​។​

ចំណែក​រដ្ឋមន្ត្រីក្រសួង​លំនៅដ្ឋាន​លោក Julien Denormandie បាន​និយាយថា “​ពួកយើង​កំពុងធ្វើការ​ទាំងថ្ងៃទាំងយប់​ដើម្បី​ស្វែងរក​អ្នក​ដែល​អាច​នៅ​រស់រានមានជីវិត​”​។​

លោក Denormandie បាន​និយាយថា បុគ្គលិក​ជួយសង្គ្រោះ​ចំនួន​១០០​នាក់​ជាមួយ​សត្វ​ឆ្កែ​ហិតក្លិន​កំពុង​ស្វែងរក​ឥតឈប់ឈរ​សព្វ​ពាសពេញ​តាម​កម្ទេច​ថ្ម​ខណៈពេលដែល​យន្តហោះ​ដ្រូ​ន​បាន​ពិនិត្យមើល​កម្ទេចកម្ទី​ពី​ខាងលើ​។​

មាន​អ្នកដំណើរ​ពីរ​នាក់​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​រងរបួស​ស្រាល​នៅពេល​ព្រឹក​។​
​ភាព​តានតឹង​នៃ​ប្រតិ​ប​ត្ដិ​ការ​នេះ​បានបង្ហាញ​កាន់តែ​ច្បាស់លាស់​នៅពេល​រសៀល​ខណៈដែល​ផ្នែក​មួយ​នៃ​អគារ​ជាប់​គ្នា​ទី​បី​បាន​ដួលរលំ​។​

អ្នកនាំពាក្យ​ប៉ូលិស​លោក Philippe Bianchi បាន​ប្រាប់ AFP ថា អាជ្ញាធរ​បាន​ជម្លៀស​ប្រជាពលរដ្ឋ​រាប់សិប​នាក់​ចេញពី​អគារ​នៅ​ជិតខាង​ដើម្បី​ជាការ​ប្រុងប្រយ័ត្ន​ជាមុន​។​

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​និយាយថា ទីក្រុង Marseille បានទទួល “​សាមគ្គីភាព​របស់​ជាតិ​” ស្រប​ពេលដែល​អ្នក​ជួយសង្គ្រោះ​បានធ្វើការ​រហូត​ដល់ពេល​យប់​។​

ឧបទ្ទវ​ហេតុដែល​កម្រ​កើតមាន​នៅក្នុង​ទីក្រុង​ដ៏​ធំ​មួយ​នេះ​បាន​បង្ក​ឲ្យ​មាន​ជម្លោះ​នយោបាយ​អំពី​គុណភាព​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​បំផុត​ក្នុង​ទីក្រុង Marseille ៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu