ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលខណ្ឌឫស្សីកែវ ចាប់បានវ៉ៃខ្នោះ បន្ទាប់ពីគេធ្វើសកម្មភាពលួចម៉ូតូគេបានប្រហែល៣ម៉ោង។
ហេតុការណ៍ចាប់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៤និង៣០នាទីរសៀលនៅចំណុចក្រុម២ភូមិខ.១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះឈ្មោះ ញ៉ែប សុវណ្ណារិទ្ធ ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខគ្មាន ក្រុម ២ ភូមិ ខ.១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដហើយជននេះមានសារធាតុញៀនផងដែរ។ រីជនរងគ្រោះ ឈ្មោះមោះ ហ៊ុល ភក្តី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅផ្ទះលេខ១១២ ផ្លូវបេតុងក្រុម៤ភូមិ ខ.១សង្កាត់ច្រាំងចំរេះទី២ខណ្ឌឫស្សីកែវ មុខរបរមន្ត្រីរាជការ ជាម្ចាស់ម៉ូតូម៉ាកGTRZXM.25 ពណ៌ផ្កាឈូកលាយស ពាក់ស្លាកលេខភ្នំពេញ 1GU-8751។
សមត្ថកិច្ចឲ្យដឹងទៀតថា មុនពេលកើតហេតុនៅថ្ងៃទីវេលាម៉ោង៩និង៤០នាទីព្រឹកជនរងគ្រោះបានជិះម៉ូតូទៅដឹកទឹកកកលុះត្រឡប់មកដល់មុខផ្ទះក៏លើកទឹកកកចូលផ្ទះភ្លេចដកសោទុកជាប់នឹងម៉ូតូ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពលួចជិះគេចខ្លួនបាត់តែម្តង ។
បន្ទាប់ពីបាត់ម៉ូតូភ្លាមៗក៏មកដាក់ពាក្យបណ្តឹងនៅច្រាំងចំរេះទី២ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះភ្លាមនោះកម្លាំងខណ្ឌនិងប៉ុស្តិ៍បានស្រាវជ្រាវរកឃើញម៉ូតូវិញ ឃាត់ខ្លួនជនសង្ស័យបានតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងសាកសួររកបក្ខពួកបន្ថែម និង កសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments