Ad Code

បុរស​ម្នាក់ ​បើក​រថយន្ត​​ភ្លាត់ស្នៀត​ ក្រឡាប់​ធ្លាក់​សង្កត់​ពីលើ​ បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​​



បន្ទាយមានជ័យ ៖ អ្នក​បើក​រថយន្ត​ដឹក​ដី​ស្ទើរភ្លើង​ម្នាក់ ​ឡើង​ទៅ​ដឹក​ដី​នៅ​លើ​ភ្នំ​ភ្លាត់ស្នៀត​ក្រឡាប់​រថយន្ត​ធ្លាក់​ពីលើ​ភ្នំ​សង្កត់​ពីលើ​បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម ​កាលពី​ព្រឹក​ថ្ងៃ​ទី​០​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ទ្រ​យោង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។​

លោក​វរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​បាន​ប្រាប់​អ្នក​យកព័ត៌មាន​ឲ្យ​ដឹងថា​ ជនរងគ្រោះ​មាន​ឈ្មោះ ឃ្លុ​ញ ​លី​ស៊ី​ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ទ្រយោង ឃុំ​ភ្នំ​លាភ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ នៅ​មុនពេល​កើតហេតុ​នោះ​ ជនរងគ្រោះ​បាន​បើក​រថយន្ត​ដឹក​ដី​នៅ​លើ​ភ្នំ​ទ្រ​យោង​ លុះ​បើក​ទៅដល់​លើ​ភ្នំ​ រង់ចាំ​ម៉ៃ​ខូ​កាយ​ដី​ដាក់​រថយន្ត​ពេញ​ មិន​ពន្លត់​ម៉ាស៊ីន​ ស្រាប់តែ​រថយន្ត​រអិល​ធ្លាក់​ពីលើ​ភ្នំ​ក្រឡា​ពីលើ​អ្នក​បើក​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​មួយរំពេច​។

​ក្រោយពី​កើតហេតុ​​ ត្រូវបាន​ម៉ៃ​ខូ​កក​កាយ​យក​សព​ពេញ​ពីក្រោម​រថយន្ត​ ហើយ​ដឹក​សព​យកមក​ផ្ទះ​ដើម្បី​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​សព​តែម្ដង​។

​គួរ​បញ្ជាក់​ផងដែរ​ថា ភ្នំ​ត្រ​យោង​នៅ​ស្រុក​ព្រះនេត្រព្រះ​នេះ​ ត្រូវបាន​ឈ្មួញ​លួច​កាយ​ដី​ធ្វើ​អាជីវកម្ម​លក់​យ៉ាង​អាធិបតេយ្យ​ ដោយ​ពុំបាន​សុំច្បាប់​ពី​អស់លោក​ណា​ឡើយ ហើយ​សព្វ​ថ្ងៃនេះ ​ភ្នំ​មួយ​ដ៏​សែន​ធំ​ត្រូវ​គេ​កាយ​ដី​លក់​ស្ទើរតែ​រាប​ដល់​ដី​​ និង​ប្រហែល​៥​ឆ្នាំ​ទៀត​ភ្នំ​នេះ​ត្រូវ​បាត់​ចេញពី​ផែនទី​ក្នុង​ស្រុក​ខ្មែរ​តែម្តង​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu