Ad Code

ខំ​ជួយ​ប្រពន្ធ​គេ​កុំ​ឲ្យ​ប្ដី​វាយ​ធ្វើបាប ​បែរជា​ត្រូវ​ស្លាប់​ខ្លួន​ឯង​



​ភ្នំពេញ ៖ យុវជន​ម្នាក់ ​ដែលជា​ជាង​សំណង់ ​ត្រូវបាន​គេ​លើកគ្នា​មក​វាយ​សម្លាប់​ដល់​ផ្ទះ​ ដោយសារ​តែ​ជនរងគ្រោះ​ជួយ​ការពារ​ប្រពន្ធ​របស់​ជនដៃដល់ ​កុំ​ឲ្យប្ដីយ​វាយ​ធ្វើបាប​។​

តាម​សេចក្ដីរាយការណ៍​ពី​លោក​អនុសេនីយ៍ឯក ​ទេព បូរ៉ា នាយ​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២ ​បាន​ឲ្យ​ដឹងថា ​យុវជន​ដែល​ត្រូវគេ​វាយ​សម្លាប់​នោះ​ត្រូវ​បាន​គេ​ស្គាល់ ឈ្មោះ ​សុខ​ សឿង អាយុ​១៨​ឆ្នាំ​ ស្នាក់​នៅ​ផ្ទះជួល​ភូមិ​ដើម​ចាន់ ​សង្កាត់​ច្បារអំពៅ​ទី​២ ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។​ ដោយឡែក​ជនដៃ​ដល់​ឈ្មោះ​ កែវ សុ​ផា អាយុ​២១​ឆ្នាំ​ ស្នាក់​នៅ​ក្បែរ​ផ្ទះ​ជនរងគ្រោះ​។​

លោក​មេ​ប៉ុស្តិ៍​បាន​បញ្ជាក់​ពី​ហេតុការណ៍​នេះ​ថា​ កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់​ ថ្ងៃទី​០​៥ វិច្ឆិកា​នេះ ​ប្រពន្ធ​ជនដៃដល់​បាន​រ​ត់ទៅ​ឲ្យ​អ្នកជិតខាង​ជួ​យ ខណៈ​ដែល​ប្ដី​កំពុង​ដេញ​វាយ​។ ​ពេល​នោះ​ជនរងគ្រោះ​ក៏បាន​ឲ្យ​ប្រពន្ធ​ជនដៃដល់​ទៅ​ពួន​ក្នុងផ្ទះ​របស់​ខ្លួន​ ដែល​បង្ក​ឲ្យ​ជនដៃដល់​ខឹង​ ក៏​បបួល​បក្សពួក​៤​នាក់​ទៅ​វាយ​ជនរងគ្រោះ​ដល់​ក្នុង​ផ្ទះ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ ហើយ​បាន​ដាច់ខ្យល់​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​០៦​វិច្ឆិកា​នេះ​។

​លោក​មេ​ប៉ុស្តិ៍​បន្ត​ថា​ បន្ទាប់ពី​មាន​សេចក្ដីរាយការណ៍​ពី​មេភូមិ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ចុះទៅ​ស្រាវ​ជ្រាវ​រកមុខ​ជនដៃដល់​ដោយ​ធ្វើការ​ចាប់ខ្លួន​នា​រសៀល​ថ្ងៃទី០​៦​វិច្ឆិកា​នេះ​តែម្ដង​។ ​ចំណែក​បក្សពួក​៤​នាក់​ទៀត ​កំពុង​គេចខ្លួន ​ប៉ុន្តែ​សមត្ថកិច្ច​ស្គាល់​ឈ្មោះ​ និង​អាសយដ្ឋាន​អស់ហើយ​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu