Ad Code

ខំប្រឹង​ធ្វើ​សកម្មភាព​គាស់​ហិប​ទាំង​កណ្តាលយប់​ហើយ​ នៅតែ​សមត្ថកិច្ច​ចាប់បាន​ទៀត​



​តាកែវ​៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​ពីរ​នាក់ ​ត្រូវ​ប៉ូលិស​ក្រុង​ដូន​កែវ​ក្របួច​បាន ​ខណៈ​កំពុង​ធ្វើ​សកម្មភាព​លួច​គាស់​ហិប​ដាក់​អីវ៉ាន់​បំណង​លួច​ទ្រព្យសម្បត្តិ​។​

ហេតុការណ៍​ចាប់ខ្លួន​ជនសង្ស័យ​ករណី​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​អាជីវករ​នេះ ​ធ្វើឡើង​នៅ​វេលា​ម៉ោង​២៣​និង​៣០​នាទី​ថ្ងៃ​ទី​០៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​តូប​លក់​អីវ៉ាន់ ក្នុង​ផ្សារ​តាកែវ ភូមិ​ថ្នល់​បែក សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ​។

ប៉ូលិស​ក្រុង​ដូន​កែវ​បាន​ប្រាប់ថា ខណៈ​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​ធ្វើ​សកម្មភាព​គាស់​ហិប​អាជីវករ​នោះ ប៉ូលិស​សន្តិសុខ​ផ្សារ​ដែល​កំពុង​ដើរល្បាត​បានឃើញ​និង​ចាប់​ពួកគេ​បាន​ម្នាក់​រីឯ​ម្នាក់​ទៀង​បាន​រត់​គេចខ្លួនបាត់​។ សមត្ថកិច្ច​បន្តថា ជនសង្ស័យ​ ដែល​ចាប់​ឃាត់ខ្លួន​នោះ​មានឈ្មោះ រស់ ហេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ផ្អាវ ឃុំ​រនាម ស្រុក​ទ្រាំង ខេត្តតាកែវ ចំណែក​បក្ខពួក​ដែល​រត់គេចខ្លួន​នោះ ​មានឈ្មោះ ជូ រស់នៅ​ភូមិ​ខ្វាវ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ ដែល​ប៉ូលិស​ចាប់ខ្លួនបាន​ខាង​លើ ​ត្រូវបាន​កម្លាំង​ជំនាញ​សួរនាំ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu