Ad Code

ក្រុមហ៊ុន​Century21​កម្ពុជា​និង ចិន​សហការគ្នា​លក់​អគារ​ពាណិជ្ជកម្ម​តម្លៃ​១៦០​លាន​ដុល្លារ​នៅ​កោះ​ពេជ្រ



ភ្នំពេញ ​៖ ក្រុមហ៊ុន​Century21 Cambodia និង​ក្រុមហ៊ុន​Century21​មកពី​ប្រទេស​ចិន​បាន​ចាប់ដៃ​គ្នា ដើម្បី​លក់​អាគារ​ពាណិជ្ជកម្ម​Morgan Tower​តម្លៃ​១៦០​ដុល្លារ​អាមេរិក ដែល​បាន​និង​កំពុង​សាងសង់​នៅ​ទីក្រុង​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។

ថ្លែង​ក្រោយ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ដោយ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​Century21​ប្រចាំ​កម្ពុជា និង​ក្រុមហ៊ុន​Century21 មកពី​ប្រទេស​ចិន​លក់​គំរោង​នេះ​ផ្តាច់​មុខ លោក Seraj Sutton ប្រធាន​ប្រតិបត្តិ​ការិយាល័យ​នៃ​ក្រុមហ៊ុន​Century21 Cambodia ដែលជា​ក្រុមហ៊ុន​ភ្នាក់ងារ​អ​ចលន​ទ្រព្យ​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា ​ការ​សហការ​គ្នា​ក្នុង​ការ​លក់​និង​ជួល​គំរោង​នេះ​ជាមួយ​ក្រុមហ៊ុន​Century21​មកពី​ប្រទេស​ចិន ដោយសារ​ប្រទេស​ចិន​ជា​គោលដៅ​វិនិយោគ​ដ៏​មាន​សក្តានុពល​មាន​អតិថិជន​ច្រើន មាន​ឱកាស​ច្រើន ពិសេស​ក្រុមហ៊ុន​ទាំងនោះ​មានបទពិសោធន៍​ច្រើន និង​មាន​ការិយាល័យ​លក់​ច្រើន​នៅ​ប្រទេស​ចិន​។



លោក​បាន​បន្ត​ថា ​ម្យ៉ាងវិញទៀត ការ​សហការ​មួយ​នេះ ជា​ការ​សហការ​យូរអង្វែង ដោយ Centuy21 Cambodia តាមរយៈ​កា​រិ​យា​ល័យ​ទាំង២១​ របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា នឹង ផ្តល់​សេវាកម្ម​អចលនទ្រព្យ​បន្ថែម​ទៀត ចំពោះ​គម្រោង Morgan Tower នេះ ដូចជា ការ​ដាក់​ជួល និង​លក់​បន្ត​សម្រាប់​អ្នក​ដែល​បាន​វិនិយោគ​គំរោង​នេះ​នាពេល​អនាគត​ផងដែរ។

ចំណែក លោក Hu Sheng Gong អនុប្រធាន​ក្រុមហ៊ុន Morgant Tower បាន​បញ្ជាក់​ថា ការដែល​ដែល​ក្រុមហ៊ុន​លោក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​នេះ​គឺ ដោយសារតែ​យុទ្ធសាស្ត្រ​ខ្សែក្រវាត់ និង​ផ្លូវ​សូត្រ​ជា​ប្រទេស​ចិន និង​ដោយសារ​ស្ថានភាព​នយោបាយ​របស់​ក​ម្ពុ​ជាមាន​ស្ថេរភាព ពិសេស​រដ្ឋាភិបាល បាន​បង្កើត​បរិយាកាស​ធុរកិច្ច សុវត្ថិភាព​ដែល​គាំទ្រ​វ​និ​យោគ​អាជីវកម្ម​ល្អ​។

លោក​បន្ត​ថា ទំនាក់ទំនង​ល្អ​រវាង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ដែល​រ៉ឹង​មាំ​ប្រៀប​ដូច​ដែកថែប ក៏​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់ ដែល​ជំរុញ​ឲ្យ​លោក​វិនិយោគ​គម្រោង​ដ៏​ធំ​នេះ នៅ​រាជធានី​ភ្នំពេញ​ផងដែរ​។



អ្នក​វិនិយោគ​គំរោង​នេះ បាន​ផ្តល់​សិទ្ធិ​ទៅ​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ដល់​ក្រុមហ៊ុន Century21 Cambodia និង​Century21 China ដើម្បី​សហការ​គ្នា​ផ្សព្វផ្សាយ​លក់​គម្រោង Morgant​ឲ្យ​ទទួល​បាន​ភាពជោគជ័យ​។​

Morgant Tower គឺជា​អគារ​ការិយាល័យ​ស្តង់ដារ អេ​ប្រាំ (A5) ដែល​នឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ពិសេស​ក្នុង​ក្រុងភ្នំពេញ មាន​កម្ពស់​រហូតដល់​៤៦​ជាន់ ស្មើនឹង​កម្ពស់​២១០​ម៉ែត្រ ដែល​បាននឹងកំពុង​ដំណើរការ​សាងសង់​យ៉ាងសកម្ម​។​គំរោង​នេះ​នឹង​ជា​Landmark​ថ្មី​មួយ​សម្រាប់​ទីក្រុង​ភ្នំពេញ ហើយ​វា​ជា​គំរោង​អាគារ​ការិយាល័យ ខុន​ដូ​ប្រកបដោយ​ប្រណីតភាព និង​ទាន់សម័យ ដែល​អ្នក​ស្នាក់​នៅ​នឹង​ទទួល​អារម្មណ៍​ថា​ មាន​ផាសុកភាព និង​អាច​គយគន់​ទិដ្ឋភាព​ដ៏​ប្រណីត​នៃ​រាជធានី​ភ្នំពេញ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មានបាន​ឲ្យ​ដឹងថា អ្នក​វិនិយោគ​គំរោង​នេះ នឹង​ទទួល​បាន​ការជួល​ត្រលប់​មកវិញ និង​ទទួល​បាន​ប្រាក់ចំណេញ​ពី​ការ​វិនិយោគ​៨​ភាគរយ​ក្នុង​មួយឆ្នាំ​(Return of Investment)​សម្រាប់​រយៈពេល​៥​ឆ្នាំ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu