Ad Code

វរសេនីយ៍ឯក​ហ្វីលីពីន ​ដែល​ស្ថិតក្នុង​បញ្ជី​គ្រឿងញៀន​របស់លោក Duterte ត្រូវបាន​សម្លាប់​ក្នុងការ​បាញ់ប្រហារ



មន្ត្រីប៉ូលិស​ជាន់ខ្ពស់​មួយរូប​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា វរសេនីយ៍ឯក​ម្នាក់​ដែល​ស្ថិតនៅក្នុង​បញ្ជី​តាម​ចាប់​របស់​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​គឺ​ត្រូវបាន​សម្លាប់​នៅក្នុង​ការបាញ់ប្រហារ​មួយ​ជាមួយ​ប៉ូលិស​អំឡុងពេល​ប្រតិបត្តិ​ការប្រឆាំង​គ្រឿងញៀន​មួយ​។​

មន្ត្រី​បាន​និយាយថា លោក Santiago Rapiz ដែលជា​មន្ត្រីប៉ូលិស​នៅក្នុង​ទីក្រុង Dipolog ភាគខាងត្បូង​គឺ​ស្ថិតនៅលើ​បញ្ជី​នៃ​អ្នកជួញដូរ​សង្ស័យ​ចំនួន​៦,០០០​នាក់​ដែល​ត្រូវបាន​ចងក្រង​ដោយ​រដ្ឋាភិបាល​របស់លោក Duterte នៅក្នុង​សង្គ្រាម​ប្រឆាំងនឹង​គ្រឿងញៀន​មួយ​ដែល​បានចាប់ផ្តើម​បន្ទាប់ពី​គាត់​ឈ្នះ​តំណែង​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១៦​។​

លោក Romeo Caramat ប្រធាន​ប៉ូលិស​ប្រឆាំង​ចារកម្ម​បាន​និយាយថា លោក Rapiz បាន​លក់​មេ​តំ​ហ្វេ​តា​មីន​ដែលមាន​តម្លៃ​៥០,០០០​ប៉េ​សូ (៩៤០​ដុល្លារ​អាមេរិក​) ទៅ​ឲ្យ​ប៉ូលិស​ដោយ​សម្ងាត់​នៅក្នុង​ទីក្រុង Dipolog កាលពី​យប់​ថ្ងៃ​ចន្ទ​។​

លោក Caramat បន្តថា “​មានការ​ដេញចាប់​រយៈ​ពេល​ខ្លី​ប៉ុន្ដែ​នៅពេលដែល​គាត់​ត្រូវបាន​ឡោមព័ទ្ធ គាត់​បាន​បាញ់​លើ​ភ្នាក់ងារ​របស់​យើង​”​។ លោក​បាន​បន្ថែមថា លោក Rapiz បាន​ស្លាប់​នៅក្នុង​ការបាញ់​កាំភ្លើង​តទល់​គ្នា​”​។​

លោក Rapiz ត្រូវបាន​ចោទប្រកាន់​ពីបទ​ការពារ​ស្តេច​គ្រឿងញៀន​និង​ចូលរួម​ក្នុងការ​ជួញដូរ​គ្រឿងញៀន​។​

ទោះបីជា​យ៉ាងណាក៏ដោយ រ៉​យ​ទ័​រ​មិនអាច​ទាក់ទង​ជាមួយ​គ្រួសារ​របស់លោក Rapiz បានទេ​។​
​មនុស្ស​ជិត​៥,០០០​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ប្រតិបត្តិ​ការប្រឆាំង​គ្រឿងញៀន​របស់​ប៉ូលិស​ចាប់តាំងពី​ខែកក្កដា​ឆ្នាំ​២០១៦​មក​។​

ក្រុម​សិ​ទិ្ធ​មនុស្ស​បាន​និយាយថា មនុស្ស​រាប់ពាន់នាក់​ត្រូវបាន​គេ​សម្លាប់​នៅក្នុង​អ្វីដែល​អាច​បង្ក​ទៅជា​ការសម្លាប់​ជា​ប្រព័ន្ធ​លើ​អ្នកប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​សហគមន៍​ក្រីក្រ​បំផុត​។ យ៉ាងណាក្តី ប៉ូលិស​បាន​ច្រានចោល​យ៉ាងខ្លាំង​ដោយនិយាយ​ថា ពួកគេ​គឺជា​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ដែល​ប្រឆាំងនឹង​ការចាប់ខ្លួន​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu