Ad Code

រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​រីកចម្រើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​



ភ្នំពេញ ៖ ​រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​មាន សុទិដ្ឋិនិយម​ចំពោះ​ការ​រីកចម្រើន​សេដ្ឋកិច្ច​នៅ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានធ្វើអោយ​អ្នក​វិនិយោគិន​បាន​ចូល​មក​បណ្តាក់ទុន​រក​ស៊ី​ជាច្រើន។ ដោយ​មើលឃើញ​នូវ​សក្តានុពល​សេដ្ឋកិច្ចកម្ពុជា​និង​កត្តា​សន្តិភាព​នេះហើយ ​មាន​ក្រុមហ៊ុន​ជាច្រើន​ទាំង​នៅក្នុង​ស្រុក​ក្រៅ​ស្រុក​បាន​បើកហាង​លក់​នៅក្នុង​ផ្សារ​ទំនើប​នៅ​ទីក្រុង​ភ្នំពេញ​។​

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​រួមជាមួយ​ស្ថានទូត​ដា​ណា​ម៉ាក​និង​តំណាង​សម្ព័ន្ធ​សហគ្រាស​ចំរុះ​កាណាឌីយ៉ា​រួមជាមួយ​ភ្ញៀវកិត្តិយស​ជាច្រើន​បាន​សម្ពោធ​ហាង​សាខា​ទី​៥​ស្ថិតនៅ​ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ​កាលពី​ថ្ងៃទី​6​ខែធ្នូ​ឆ្នាំ​២០១៨​។​

លោក​ធា​រី ទៀ នាយក​ប្រតិបត្តិ​បាន​បញ្ជាក់ថា គោលបំណង​នៃ​ការវិនិយោគ​របស់​សម្ព័ន្ធ​សហគ្រាស​ចំរុះ​កាណាឌីយ៉ា​កំពុង​ឈានចូល​ទៅក្នុង​ទីផ្សារ​លក់រាយ​និង​ចែកចាយ​នូវ​ផលិតផល​ឧស្សាហកម្ម​ក្នុងប្រទេស​កម្ពុជា​ដែល​សម្ព័ន្ធ​សហគ្រាស​ចំរុះ​នេះ​ បាន​ស្រូបយក​នូវ​បុគ្គលិក​ប្រមាណ​1​ម៉ឺន​នាក់​នូវ​វិស័យ​ការងារ​ជាច្រើន​នោះ​។​

លោកនាយក​ប្រតិបត្តិ​បន្តថា​ ប្រទេស​កម្ពុជា​នឹង​ក្លាយជា​ឱកាស​ដល់​អ្នក​បណ្តាក់ទុន​នៅក្រៅ​ប្រទេស​ចូលមក​ដាក់ទុន​វិនិយោគ​ដើម្បី​បង្កើន​កម្លាំង​សេដ្ឋកិច្ច​ក៏​ដូចជា​បង្កើន​ការងារ​ដល់​បុគ្គលិក​និង​ប្រាក់ចំណូល​ដល់​ក្រុមគ្រួសារ​ជូន​ទៅដល់​ពលរដ្ឋ​កម្ពុជា​ផងដែរ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu