បន្ទាយមានជ័យ ៖ លោកសារីអភិបាលរងខេត្តបន្ទាយមានជ័យបានចូលរួមក្នុងពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យលើចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធស្ថិតក្នុងខេត្តបន្ទាយមានជ័យនៅឃុំរហាល ស្រុកព្រះនេត្រព្រះ ចំនួន3ភូមិ ភូមិចក ព្រៃមាន់និងភូមិឫស្សីលោកសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមស្តាប់នាពេលនេះនិង យកការយល់ដឹងទាំងនេះទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ក្នុងភូមិរបស់ខ្លួនឲ្យបានយល់ដឹងហើយបើមានទំនាស់ព្រំអ្នកជិតខាងក៏ត្រូវសម្របសម្រួលគ្នាដើម្បីឲ្យក្រុមការងារងារស្រួលនឹងចុះបញ្ជីដីធ្លីត្រឹមត្រូវហើយដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់នាពេលខាងមុខនេះផងដែរនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨។
ដែលមានអ្នកចូលរួមលោកប្រាក់ ប៉ូលី ប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យមន្ត្រីនិងប្រជាពលរដ្ឋពាក់ព័ន្ធនិងដីធ្លីជាច្រើននាក់ផងដែរ។ ក្នុងនោះលោកប្រាក់ ប៉ូលី បានមានប្រសាសន៍ឲ្យដឹងថា ការប្រកាសកំណត់តំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជាដំណាក់កាលជាច្រើនដងហើយនៅស្រុកព្រះនេត្រព្រះនេះនីតិវិធីនៃកាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធមាន៥ដំណាក់កាលទី១ត្រៀបរៀបចំគឺជាការកំណត់តំបន់ធ្វើការវិនិច្ឆ័យ បង្កើតដោយគណៈកម្មការរដ្ឋបាលជូនដំណឹង ប្រជុំផ្សព្វផ្សាយនិងដំណើរការផ្សព្វផ្សាយពីការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ទី២ប្រតិបត្តិការបច្ចេកទេសគឺជាការចុះកំណត់ព្រំ វាស់វែងនិងវិនិច្ឆ័យដើម្បីកសាងប្លង់និងបញ្ជីឈ្មោះម្ចាស់ដី ទី៣បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់មានរយៈពេល១៥ថ្ងៃដើម្បីទុកលទ្ធភាពឲ្យម្ចាស់ដីនិងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ា ក្នុងករណីមានការខុសឆ្គងបើផុតរយៈពេលកំណត់នៃការបិទផ្សាយបងប្អូនប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានទៀតឡើយទី៤សម្រេចលើឯកសារវិនិច្ឆ័យ របាយការណ៍ពីលទ្ធផលនៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរបស់គណៈកម្មការរដ្ឋបាលជូនអភិបាលខេត្តដើម្បីពិនិត្យនិង សម្រេចលើការផ្តល់សិទ្ធចំពោះក្បាលដីណាដែលមិនមានទំនាស់ ទី៥ចុះបញ្ជីចេញប័ណ្ណនិងជូនម្ចាស់ដី។
លោកបានបន្តថា យោងតាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានកំណត់ជាមួក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដ យ តម្រូវឲ្យម្ចាស់ក្បាលដីអ្នកកាន់កាប់ដីបង់សេវានៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធតែមួយគត់ពេលមកទទួលប័ណ្ណ ត្រូវបង់ក្នុងតំលៃ ដីកសិកម្មជនបទ ស្មើ១រៀលក្នុង១ម៉ែត្រការ៉េ ដីលំនៅឋានជនបទគឺ១ម៉ែត្រការ៉េ ស្មើ១០រៀល ដីទីប្រជុំជនស្រុកគឺ១ម៉ែត្រការ៉េ ស្មើ២០រៀល ដីទីប្រជុំជនខេត្តឫដីជាទីប្រជុំជនរាជធានីភ្នំពេញគឺ១ម៉ែត្រការ៉េស្មើ២៥០រៀល ដីទីប្រជុំជនរាជនីភ្នំពេញ គឺ១ម៉ែត្រការ៉េស្មើ៥០០រៀល។
ក្នុងនោះលោកលី សារីបានមានប្រសាសន៍ កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលតែងតែយកចិត្តទុកដាក់ក្នុងការកសាងធនធានមនុស្ស សំដៅពង្រឹងសមត្ថភាពជំនាញបង្កើតការទទួលខុសត្រូវចំពោះតួនាទីនិងភារកិច្ចក្នុងការបំរើប្រជាពលរដ្ឋក៏ដូចជាប្រទេសជាតិ ប្រកបដោយ ប្រសិទ្ធភាពខ្ពស់។
លោកលី សារីបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួមស្វែងយលអំពីការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធនៅស្រុកព្រះនេត្រព្រះយើងនេះដើម្បីពិនិត្យថា តើការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ មានភាពសុក្រឹត្យទាំងការងារបច្ចេកទេស និងផ្លូវច្បាប់ត្រឹមត្រូវ ហើយឬនៅ ក៏ដូចជាការរួមចំណែក នូវសុវត្ថិភាព នៃការកាន់កាប់ដីធ្លី កាត់បន្ថយទំនាស់និងជំរុញឲ្យមានទីផ្សារដីធ្លីប្រកបដោយ ប្រសិទ្ធភាពខ្ពស់កាត់បន្ថយភាពក្រីក្រ ស្ថេភាពសង្គម និង ការអភិឌ្ឍន៍សេដ្ឋកិច្ចឲ្យ កាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីអាណត្តិទី៦នេះ៕
Source: Kampuchea Thmey Daily
0 Comments